កុំភ្លេចណា! ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃមហាសន្និបាតបណ្តាញធុរកិច្ច BNI​ ប្រចាំឆ្នាំ២០១៩ចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ

កុំភ្លេចណា! ព្រឹត្តិការណ៍ដ៏អស្ចារ្យនៃមហាសន្និបាតបណ្តាញធុរកិច្ច BNI​ ប្រចាំឆ្នាំ២០១៩ចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ

ភ្នំពេញ៖ ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៃមហាសន្និបាតប្រចាំឆ្នាំរបស់បណ្តាញទំនាក់ទំនងអន្តរជាតិ ប៊ី​អិន អាយ កម្ពុជា (BNI Cambodia National Conference 2019) នឹងប្រារពឡើងជាលើកទី៤ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីជាឱកាសកសាងបណ្តាញអាជីវកម្មជាមួយសមាជិករបស់ BNI ទាំងក្នុងនិងក្រៅប្រទេស។

លោក ឡុក សាមឌី នាយកបណ្តាញទំនាក់ទំនងអន្តរជាតិ BNI ប្រចាំកម្ពុជា (BNI Cambodia) ប្រាប់ KHB Media ថាព្រឹត្តិការណ៍ប្រចាំឆ្នាំនឹងប្រមូលផ្តុំសមាជិក BNI ដើម្បីផ្តល់ឱកាសដល់ម្ចាស់អាជីវកម្មជួបជុំគ្នា បង្កើនទំនាក់ទំនង និងបង្កើតឱកាសសម្រាប់ពង្រីកជាមួយដៃគូរអាជីវកម្មផ្សេងៗទាំងក្នុង និងក្រៅប្រទេស។

លោក នាយក BNI បន្តថា៖«អ្វីដែលអស្ចារ្យសម្រាប់ឆ្នាំនេះ គឺមានសមាជិកជាង ៥០០នាក់ បានចូលរួម ដោយឡែកសម្រាប់សហគ្រិន ដែលមិនមែនជាសមាជិករបស់ BNI ដែលមានបំណងចង់ពង្រីកបណ្តាញទំនាក់ទំនងអាជីវកម្ម ក៏អាចចូលរួមបានផងដែរ»

ជាមួយគ្នានោះ ក៏មានការនិមន្ត និងអញ្ជើញចូលរួមពីវាគ្មិន ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព សាស្ត្រាចារ្យនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា និងលោកស្រី Hazel Walker BNI Executive Director ក្នុងប្រធានបទ “Givers Gain” សម្រាប់ការធ្វើអាជីវកម្មតាមព្រះពុទ្ធសាសានា និង “More than a Meeting-More than a Network”។

នៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់ BNI នេះ អ្នកចូលរួមទាំងអស់នឹងទទួលបានគ្រប់រស់ជាតិទំាងចំណេះដឹង បង្កើតទំនាក់ទំនងអាជីវកម្ម និងភាពសប្បាយរីករាយក្នុងរយៈពេលពេញមួយថ្ងៃ នៅសាលនៃផ្សារទំនើប Aeon Mall Sen Sok City II (ផ្សារអ៊ីអនទី២)។

សូមជម្រាបថា​ មហាសន្និបាតប្រចាំឆ្នាំរបស់បណ្តាញទំនាក់ទំនងអន្តរជាតិ ប៊ី ​អិន អាយ កម្ពុជា (BNI Cambodia National Conference 2019) ជាកម្មវិធីប្រចាំឆ្នាំមួយ ដែលត្រូវបានរៀបចំឡើងជារៀងរាល់មួយឆ្នាំម្តង ដើម្បីបង្កើតជាឱកាសកសាងទំនុកចិត្ត ភាពជឿជាក់ និងសេវាកម្មរបស់ខ្លួនជាមួយម្ចាស់អាជីវកម្មជាសមាជិក ឬមិនមែនជាសមាជិករបស់ BNI ទាំងក្នុង និងក្រៅប្រទេស

 

អត្ថបទដោយ: Rath