ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ

ធនាគារពិភពលោកព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជានឹងធ្លាក់ចុះ
របាយការណ៍ថ្មីមួយដែលចេញផ្សាយដោយធនាគារពិភពលោក ប្រចាំកម្ពុជា បានកែតម្រូវពី​ការព្យាករណ៍កំនើនសេដ្ឋកិច្ច របស់ប្រទេស កម្ពុជាក្នុងឆ្នាំ ២០១៧ ដោយបញ្ជាក់ថាបានធ្លាក់ចុះ​០,១ភាគរយ ទៅ ៦,៨ភាគរយវិញ។ តួលេខនេះត្រូវបានត្រួតពិនិត្យឡើងវិញ ពីការ ព្យាករណ៍លើកមុន ដែលធនាគារពិភពលោក​បាន​ប្រកាសកាលពីដើមឆ្នាំនេះ។ កាលពីខែមេសា ពួកគេរំពឹងថា អត្រាកំនើនសេដ្ឋកិច្ច កម្ពុជា​នឹងរក្សា​នៅត្រឹម ៦,៩ភាគរយសម្រាប់ឆ្នាំ ២០១៧ និង ២០១៨។​ អត្រាកំនើននេះត្រូ​វបានរួមចំណែក​ជាសំខាន់ដោយវិស័យ វាយនៈភ័ណ្ឌ និង​សំណង់។ ទោះជាយ៉ាងណាក៏ដោយ ការព្យាករណ៍នេះបានធ្លាក់ចុះបន្តិចបន្តួចតែប៉ុណ្ណោះ នៅក្នុងរបាយការណ៍​មួយ​ដែលត្រូវបាន ផ្សព្វផ្សាយនៅ ខែតុលានេះ។ របាយការណ៍ឈ្មោះ ការធ្វើបច្ចុប្បន្នភាពសេដ្ឋកិច្ចនៅអាស៊ីខាងកើត និងប៉ាស៊ីហ្វិច ប្រចាំខែ តុលាឆ្នាំ ២០១៧ របស់ ធនាគារពិភពលោក បានរំពឹងទុកថា កម្ពុជានឹងមានកំនើនសេដ្ឋកិច្ច ៦,៨ភាគរយក្នុងឆ្នាំ ២០១៧ និងឡើងទៅ ៦,៩ភាគរយក្នុងឆ្នាំ ២០១៨។ របាយការណ៍នេះ បានលើកឡើងថា កំនើនប្រាក់ឈ្នូលនៅកម្ពុជា និងការធ្លាក់ចុះតម្លៃនាំចេញ​ជាមូល​ហេតុ​នាំឲ្យមានការ ធ្លាក់ចុះនេះ។ លោក លី សុដែត ដែលជាអ្នកសេដ្ឋវិទូជាន់ខ្ពស់នៃធនាគារពិភពលោក ប្រចាំកម្ពុជា បានលើកឡើង​ថា​ការធ្លាក់ចុះនៃវិស័យ សាងសង់ជា ផ្នែកមួយដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះផងដែរ។ «កំនើនយឺតនៃការនាំចេញនៃវិស័យវាយនៈភ័ណ្ឌ និង ការធ្លាក់ចុះនៃសកម្មភាពសាងសង់នានា បានកាត់បន្ថយការរីក ចម្រើននៃសេដ្ឋកិច្ច កម្ពុជានៅក្នុងឆ្នាំនេះ»។ លោកបានថ្លែងប្រាប់កាសែត ខ្មែរ ថែមស៍។ កំនើនថ្លៃពលកម្មក៏ជាកត្តាដ៏ចំបងមួយ​ ដែលរួមចំណែកឲ្យមានការធ្លាក់ចុះ កំនើនសេដ្ឋកិច្ចផងដែរ។ លោកសុដែតបានប្រកាសថា ថ្លៃ ដើមប្រាក់ឈ្នួលនៅកម្ពុជានា​ពេលបច្ចុប្បន្នគឺខ្ពស់​ជាងគេនៅ​ក្នុង​តំបន់។ ការធ្លាក់ចុះនូវកំនើនសេដ្ឋកិច្ច និង ប្រាក់ឈ្នួលថ្លៃ គឺជាកត្តាមិនអំណោយផលដែលអាចជួយឲ្យ​វិស័យសំណង់ អាច​បន្តការ រីកលូតលាស់ របស់ខ្លួននៅកម្ពុជានោះទេ។
អត្ថបទដោយ: Vutha