ប្រព័ន្ធដឹកជញ្ជូនរថយន្តក្រុងល្បឿនលឿន (BRT)ដែលបង្កើតឡើង ដោយអាជ្ញាធរអភិវឌ្ឍន៍តំបន់អ៊ីសកានដារ (IRDA) និងរដ្ឋាភិបាលម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងដំណើរការនៅឆ្នាំ២០២១ ហើយនឹងគ្របដណ្ដប់តំបន់អ៊ីសកានដាម៉ាឡេស៊ី ចំនួន៩០%។ វានឹងមានផ្លូវប្រវែង៥១គីឡូម៉ែត្រ និង៣៩ស្ថានីយ៍។
យោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Najib Razak ប្រព័ន្ធBRTនេះ នឹងដើរតួជាឆ្អឹងខ្នង នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ នៅអ៊ីសកាន់ដារម៉ាឡេស៊ី ក្នុងរយៈពេល២០ឆ្នាំខាងមុខ។
BRT គឺជាប្រព័ន្ធដឹកជញ្ជូនតាមរថយន្តក្រុងដ៏មានគុណភាពខ្ពស់ ដែលផ្ដល់នូវសេវាកម្មប្រកបដោយភាពជឿជាក់ ផាសុកភាព និងមានតម្លៃទាប ដល់ប្រជាជនមូលដ្ឋាន។ លើសពីនេះទៀត លោកក៏បានអះអាងដែរថា ប្រព័ន្ធ BRT នឹងត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធផ្លូវដែក (RTS) រថភ្លើងល្បឿនលឿន (HSR) និងសេវារថយន្តក្រុងអន្តរក្រុង។
ប្រព័ន្ធ BRT គឺជាគម្រោងមួយក្នុងចំណោមគំនិតផ្ដួចផ្ដើមចំនួន៤ ដែលត្រូវបានប្រកាសឡើងដោយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Najib Razak។ គំនិតផ្ដួចផ្ដើមចំនួន៣ផ្សេងទៀតមាន៖ ផែនការមេអភិវឌ្ឍន៍ជំនាញចូហរ គោលនយោបាយនិរន្តរភាពចូហរ និងកម្មវិធីលំនៅឋានប្រជាជនចំនួន៤ (PPR) ដែលមានទីតាំងនៅក្នុងទីក្រុងចូហរ។
ច្រកចូហរ ដែលឆ្លងកាត់រវាងប្រទេសម៉ាឡេស៊ី និង សឹង្ហបុរី។