គម្រោងផ្ទះល្វែង ឈឿន ឈាង ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបង់រំលោះត្រឹម ២៤២ដុល្លារក្នុងខែ

គម្រោងផ្ទះល្វែង ឈឿន ឈាង ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញបង់រំលោះត្រឹម ២៤២ដុល្លារក្នុងខែ

គម្រោងផ្ទះល្វែង ឈឿន ឈាង ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សម្ពោធការដ្ឋានជាផ្លូវការហើយ ដោយបង់រំលស់ត្រឹម ២៤២ដុល្លារក្នុងមួយខែ

ស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង ឈឿ ឈាង ដែលមាន​ផ្ទះ​ល្វែងប្រណិតៗចំនួន ១០ ល្វែង ដោយការសាងសង់​នឹងត្រូវបញ្ចប់ជាស្ថាពរនៅពាក់កណ្តាលឆ្នាំ 2020

គម្រោងផ្ទះល្វែង ឈឿន ឈាង ស្ថិតនៅភូមិកំរៀង  សង្កាត់កន្ទោក  ខណ្ឌកំបូល រាជធានី​ភ្នំពេញ ដែលមាន ទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលមាន ចម្ងាយ ៤គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ និងចូលតាមខ្លោងទ្វាវត្ត​ស្វាយផ្អែមប្រមាណ ៥០០ម៉ែត្រ​ប៉ុណ្ណោះ។ ក្នុងនោះ ចម្ងាយត្រឹម ១គីឡូម៉ែត្រ ពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងខាងកើត​ផ្លូវជាតិលេខ៤ ប្រមាណ ៦០០ ម៉ែត្រ គម្រោងនេះស្ថិតនៅក្នុងតំបន់លំនៅឋាន ឧស្សាហកម្ម និង អាជីវកម្មជាច្រើន។

គម្រោងដែលមានផ្ទះល្វែងដ៏ទំនើបចំនួន១០យូនិតនេះ នៅក្បែរ បុរី Life Housing Japan ដែលជា​គម្រោង​លំនៅឋាន​ដ៏ធំតាមបែបជប៉ុន ខាងលិចជាប់នឹងបុរីពិភពថ្មីកំបូល និងខាងកើតជាប់នឹង បុរីអូឌឹម។នៅជុំវិញគម្រោងផ្ទះល្វែងនេះ មានរោងចក្រ មន្ទីរពេទ្យ សាលារៀន តំបន់ពាណិជ្ជកម្ម និង ផ្សារជាច្រើន ដែលអំណោយផលសម្រាប់​ការប្រកបរបរអាជីវកម្មនានា។

ក្រៅពីការផ្តល់ជូនប័ណ្ណកម្មសិទ្ធិប្លង់រឹង ១០០% ផ្ទះល្វែង ឈឿន ឈាង ត្រូវបានឌីហ្សាញឡើងយ៉ាង​ប្រណិត និងមានទំហំធំទូលាយជាងផ្ទះល្វែងទូទៅដែលនៅជុំវិញ ព្រមទាំងផ្តល់ជូន​ទូរតាំងទូរទស្សន៍​មួយ​ឈុត​នៅ​បន្ទប់ទទួលភ្ញៀវ និង ទូរតាំងលើ​ក្រោមមួយឈុត​នៅ​ផ្ទះបាយ ដែលរចនាឡើងដោយ​ក្រុមហ៊ុន​ឌីហ្សាញ​ជំនាញ​ ដែលមាន​បទពិសោធន៍​ជាច្រើនឆ្នាំ។

 

សម្រាប់ការកក់មុនថ្ងៃ ៣០ ខែកក្កដា ឆ្នាំ២០១៩ នេះ អតិថិជននឹងទទួលបានការបញ្ចុះតម្លៃពិសេស ដែលផ្ទះល្វែង Eo មានតម្លៃ ៤៨.០០០ ដុល្លារអាមេរិច និង​ផ្ទះល្វែងប្រភេទ E1 មានតម្លៃ ៨៥.០០០ ដុល្លារអាមេរិកតែប៉ុណ្ណោះ។ ផុតកាលបរិច្ឋេទនេះ តម្លៃផ្ទះល្វែង Eo នឹងឡើងដល់ ៥១.០០០ ដុល្លារ​អាមេរិក ខណៈផ្ទះល្វែង E1 នឹងឡើងដល់ ៨៨.៨៨០ដុល្លារអាមេរិក។

អតិថិជនអាចបង់ប្រាក់តាម ៣ ជម្រើស ប្រកបដោយភាពងាយស្រួល។​ ជម្រើសទី១ អតិថិជន​អាច​បង់ផ្តាច់ ១០០% ដើម្បីទទួលបានការបញ្ចុះតម្លៃ ៦% ភ្លាមៗ។ ជម្រើសទី២ អតិថិជនបង់ប្រាក់កក់ ៣០% ដើម្បី​ទទួលបានការបញ្ចុះតម្លៃ ៣% ភ្លាមៗ។ និង​ជម្រើសទី៣ អតិថិជនបង់ប្រាក់កក់ត្រឹមតែ ១០% និងទទួលបានការបញ្ចុះតម្លៃ ២% ភ្លាមៗ។

អតិថិជន​អាចបង់រំលស់ប្រាក់ដែលនៅសល់ រហូតដល់ ២៥ឆ្នាំជាមួយធនាគារជាដៃគូ ដោយបង់ត្រឹម ២៤២ដុល្លាអាមេរិកប៉ុណ្ណោះ ក្នុងមួយខែ។

+ លក្ខណៈពិសេសនៃសំណង់៖

១. ទំហំដី ៖ 4.1m x 21.5m

២. ទំហំផ្ទះ៖ 4.1m x 16m (ខាងមុខសល់ 4ម៉ែត្រ ខាងក្រោយសល់ 1,5 ម៉ែត្រ)

៣. ចំនួនជាន់ ៖ E0+E1(ខ្ពង់ជាងបុរីផ្សេងៗនៅតំបន់ជុំវិញ)

៤. ចំនួនបន្ទប់ ៖ ៣ បន្ទប់គេង និង ៤បន្ទប់ទឹកសម្រាប់ព័ត៌មានបន្ថែម​ សូមទំនាក់ទំនងមកកាន់ គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង ឈឿង ឈាង តាមរយៈ៖      

Tel: 087 700 733 / 077 77 13 27

អត្ថបទដោយ: Chinmony