តម្លៃផ្ទះនៅសិង្ហបុរីធ្លាក់ដល់កម្រិតទាបបំផុតមួយ

តម្លៃផ្ទះនៅប្រទេសសិង្ហបុរីបាន ធ្លាក់ដល់កម្រិតទាបដ៏កម្រមួយ បន្ទាប់ពីបានធ្លាក់ចុះអស់រយៈពេល១៥ត្រីមាស ដោយអ្នកវិភាគទីផ្សារជាច្រើនរំពឹងថា វានឹងងើបឡើងវិញ។ វាត្រូវបានគេប៉ាន់ប្រមាណថា ការស្ទុះងើបឡើងវិញនេះនឹងបង្កើនតម្លៃពី១០% ទៅ២០% ក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត។
នៅពេលដែលរដ្ឋាភិបាលបានដាក់ចេញនូវវិធានការទប់ស្កាត់ជាបន្តបន្ទាប់ តម្លៃផ្ទះនៅក្នុងប្រទេសសឹង្ហបុរីបានធ្លាក់ចុះ១២% ចាប់តាំងពីកម្រិតខ្ពស់បំផុតមួយនៅឆ្នាំ២០១៣។ ផ្ទះនៅសិង្ហបុរីបានប្រែក្លាយទៅមានតម្លៃសមរម្យក្នុងឆ្នាំ២០១៧ មិនដូចនៅហុងកុងទេ។
ផ្ទុយទៅវិញ តម្លៃផ្ទះនៅហុងកុងបានឡើងដល់កម្រិតខ្ពស់បំផុតកាលពីដើមឆ្នាំនេះ។ ផលធៀបរវាងតម្លៃផ្ទះទៅនឹងប្រាក់ចំណូល នៅក្នុងប្រទេសសិង្ហបុរី បានធ្លាក់ចុះពី១០ ទៅ១២ដង ក្នុងរយៈពេលមួយទសវត្សមកនេះ ឬទាបបំផុតចាប់តាំងពីឆ្នាំ២០០៩។
ប៉ុន្តែហុងកុងបានកើនឡើងពី១១ ដល់១៥ដង។ ទោះបីជាមានការប៉ុនប៉ងទិញផ្ទះដោយវិជ្ជមានច្រើនក្តី អ្នកស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសសិង្ហបុរីបន្តព្រួយបារម្ភលើតម្លៃ និងបន្តបង្ហាញការព្រួយបារម្ភលើសមត្ថភាពរបស់ពួកគេក្នុងការទិញផ្ទះ ទោះបីជាទីផ្សារអចលនទ្រព្យបច្ចុប្បន្នកំពុងបង្ហាញពីសញ្ញានៃការងើបឡើងវិញក៏ដោយ។
អត្ថបទដោយ:
Vutha

