សម្ដេចតេជោ ហ៊ុន សែន៖ តំបន់អរិយក្សត្រនឹងក្លាយជាទីក្រុងរណបដ៏មានសក្តានុពល

សម្ដេចតេជោ ហ៊ុន សែន៖ តំបន់អរិយក្សត្រនឹងក្លាយជាទីក្រុងរណបដ៏មានសក្តានុពល

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា តំបន់អរិយក្សត្រនឹងក្លាយជាទីក្រុងរណបមានភាពទាក់ទាញ និងមានសក្កានុពលលើការវិនិយោគ។

ការលើកឡើងរបស់សម្ដេចនាយករដ្ឋមន្រ្តីបែបនេះបានធ្វើឡើងក្នុងឳកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

នាឳកាសនោះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាបញ្ជាក់ថា នៅពេលឆាប់ៗ ខាងមុខនេះ តំបន់អរិយក្សត្រ និងស្វាយជ្រុំ នឹងប្រែក្លាយទៅជាទីក្រុងរណបដ៏ទាក់ទាញ និងមានសក្ដានុពល បន្ទាប់ពីមានស្ពានឆ្លងកាត់ទន្លេមេគង្គត្រូវបានសាងសង់រួចជាស្ថាពរ​។

គួរបញ្ជាក់ថាកាលពីថ្ងៃទី ១១ កុម្ភៈឆ្នាំ ២០២០ ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា សម្ដេចនឹងស្នើដល់ភាគីកូរ៉េដើម្បីសាងសង់ស្ពាននៅកម្ពុជា។ សម្តេចថា កម្ពុជាមានស្ពានមិត្តភាពកម្ពុជា-ជប៉ុន ស្ពានមិត្តភាពកម្ពុជា -ចិន ប៉ុន្តែមិនទាន់មានស្ពានមិត្តភាពកម្ពុជា-កូរ៉េ នៅឡើយនោះទេ។

សម្តេចបញ្ជាក់ថាស្ពាននេះនឹងចំណាយថវិកាប្រមាណពី ៤០លាន ដុល្លារ ទៅ៥០លានដុល្លារអាមេរិក។ សម្ដេចបានបញ្ជាក់ថាសម្ដេចនឹងស្នើដល់ប្រធានាធិបតីកូរ៉េ លោក មូន ជេ​អ៊ីន សាងសង់ស្ពានដើម្បីឲ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ។ 

សម្ដេចបន្តថាគម្រោងសាងសង់ស្ពានដែលគ្រោងស្នើពីភាគីកូរ៉េនេះ នឹងត្រូវធ្វើឆ្លងកាត់អរិយក្សត្រដែលធ្វើឲ្យប្រជាពលរដ្ឋងាយស្រួល និងកាត់បន្ថយក្នុងការធ្វើដំណើរ៕

 

អត្ថបទដោយ: Nary