អាគារពាណិជ្ជកម្ម The Center នៅហុងកុងលក់ក្នុងតម្លៃខ្ពស់បំផុត

អាគារពាណិជ្ជកម្ម The Center នៅហុងកុងលក់ក្នុងតម្លៃខ្ពស់បំផុត
អគារ​​ខ្ពស់​កប់​ពពក​​មួយឈ្មោះ​ថា "The Center" នៅ​ក្នុង​ទីក្រុង​ហុងកុង ត្រូវ​បាន​​លក់​ក្នុង​តម្លៃជាង៥ពាន់លានដុល្លារ​ដែលជាតម្លៃ​​​ជាប់​កំណត់ត្រា​មួយ​។ អាគារ​នេះ​ជា​កម្មសិទ្ធិ​របស់​​​លោក​​លី កាស៊ីង ដែល​ជា​​អ្នកមាន​បំផុត​​នៅហុងកុង​។ ក្រុមហ៊ុន CK Asset របស់​លោក​លី​ បាន​លក់​ភាគហ៊ុន​របស់​ខ្លួន​នៅ​ក្នុង "The Center" ចំនួន៧៥% ដែលជា​អាគារ​ស្ថិត​​នៅ​ក្នុង​​ទីប្រជុំ​ជន​​​​​ដ៏​​​មមាញឹក​មួយ​ នៃ​ក្រុង​ហុងកុង។ អគារនេះត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុនសហការរួមគ្នា​មួយ ដែល​ដឹកនាំ​ដោយ​ក្រុមហ៊ុន​ថាមពល​ចិន។ បន្ទាប់​ពី​មាន​​កិច្ចព្រមព្រៀងទិញលក់​នេះ​ អគារនេះ​​​បាន​ក្លាយ​​ជា​អគារ​ពាណិជ្ជកម្ម​ដែល​បាន​លក់​ថ្លៃ​​បំផុត​​​មិន​ធ្លាប់​មាន​នៅ​ហុងកុង។ ក្រុម​អ្នកវិភាគ​​ជឿ​ថា ប្រាក់​ចំណេញ​សន្ធឹកសន្ធាប់​ពី​ការ​លក់​អាគារ​នេះ នឹង​អាចឲ្យ​ក្រុមហ៊ុន​នេះ​​​មាន​ដើមទុនគ្រប់គ្រាន់​​​ដើម្បី​ធ្វើ​ពិពិធកម្ម​​​អាជីវកម្ម​របស់​ខ្លួន ទៅវិស័យផ្សេងៗទៀត ក្រៅតែ​ពី​ជំនួញ​អចលនទ្រព្យ។ យោង​តាម​ព័ត៍មានពីមជ្ឈមណ្ឌល​​អគារ​កប់​ពពក (Skycraper Center) អាគារកម្ពស់៧៣ជាន់​នេះ​គឺ​​ជា​អាគារ​ដែល​ខ្ពស់​ជាង​គេ​​លំដាប់​ទី៥ នៅ​ហុងកុង។ ក្នុង​រយៈពេល​វែង យើង​ជឿ​ថា កំណើន​នៃ​ការ​ជួល​​នឹង​បន្ត​កើន​ឡើង​ដ៏​រឹងមាំ​ ​ជាមួយ​នឹង​លំហូរ​​នៃ​អាជីរករជនជាតិ​ចិន។ ភាគហ៊ុន​របស់​ក្រុមហ៊ុន CK Asset ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​​របស់​លោក​លី បាន​កើន២,៦២% ដល់៦៦,៥០ដុល្លារ​ហុងកុង ក្រោយពី​​មាន​ការ​ប្រកាស​ដំណឹង​នេះ​ឡើង។  
អត្ថបទដោយ: Vutha