ក្រសួងប្រើទុនជាង៥២លានរៀលលើការងារស្ថាបនាជួសជុលថែទាំផ្លូវថ្នល់ គិតត្រឹមខែសីហា ឆ្នាំ២០១៩

ក្រសួងប្រើទុនជាង៥២លានរៀលលើការងារស្ថាបនាជួសជុលថែទាំផ្លូវថ្នល់ គិតត្រឹមខែសីហា ឆ្នាំ២០១៩

របាយការណ៍សង្ខេប ស្តីពីសមិទ្ធផលការងារ១ឆ្នាំ នៃអាណត្តិទី៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២៨ ខែ តុលានេះ បាន​គូសបញ្ជាក់​ថា ចាប់ពីខែកញ្ញា ឆ្នាំ២០១៨ ដល់ខែសីហាឆ្នាំ​២០​១៩​ ការងារស្ថាបនាជួសជុលថែទាំផ្លូវថ្នល់ មានចំនួន ២១៦គម្រោង មានតម្លៃកិច្ចសន្យាសរុបចំនួន ៥២២ ៨៧៤លានរៀល។

ទន្ទឹមគ្នានេះ បើនិយាយដល់ការងារជួសជុលខួប និងថែទាំប្រចាំ(ផ្លូវ និង ស្ពាន)ប្រចាំឆ្នាំ២០១៨ សម្រេចបានជាង៩៤% ខណៈការការជួសជុលខួបផ្លូវ និងស្ពាន ប្រចាំឆ្នាំ២០១៩សម្រេចបានជា៣៤%។

របាយការណ៍ដដែល ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​១០០​ថ្ងៃ​ដំបូង ដើម​អាណត្តិ​ទី​៦ នៃ​រាជរដ្ឋាភិបាល ដោយសមិទ្ធផល​សំខាន់ៗ​ទាំងនោះ​រួមមាន​៖ ការដាក់ឱ្យដំណើរការកម្មវិធីថែទាំផ្លូវ យុទ្ធនាការជិះកង់ត្រួតពិនិត្យមើលផ្លូវ ការជួសជុលថែទាំផ្លូវ-ស្ពាន ដែលរងការខូចខាតដោយសារទឹកជំនន់ ការងារភស្តុភារកម្ម ការងារសហគ្រាសសាធារណៈ និងការងារព័ត៌មានវិទ្យាជាដើម។

បើយោងតាមរបាយការណ៍  ក្រសួងបានថ្លែងការកោតសរសើរចំពោះបណ្តាប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងផ្តល់ការឧបត្ថម្ភគាំទ្រ ទាំងស្មា​រតី ​សម្ភារ ថវិកា និងបច្ចេកទេស លើការរៀបចំផែនការ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសា​ធារ​ណ​ការ និងជញ្ជូនដែល​ជា​វិស័យ​អាទិភាព​មួយ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ។ជាមួយគ្នានេះក្រសួងសាធារ​ណៈការ បានប្តេជ្ងាជំរុញការអភិវឌ្ឍន៍ហេដ្ឋារចានាសម្ព័ន្ធបន្ថែមទៀតដើម្បីបង្ក លក្ខណៈងាយស្រួលជូនបងប្អូនប្រជាពលរដ្ឋ៕

អត្ថបទដោយ: Pisey