វារីអគ្គីសនីសេសានក្រោម២ ដែលធំជាងគេនៅកម្ពុជានឹងដំណើរការនៅឆ្នាំ២០១៨
ដោយ:
Medikan
28 មិថុនា 2019 04:06 PM
គម្រោងវារីអគ្គីសនីសេសានក្រោម២ ដែលអាចផលិតថាមពលបាន៤០០មេហ្គាវ៉ាត់ នឹងក្លាយជាទំនប់វារីអគ្គីសនី ដែលធំជាងគេនៅកម្ពុជាបន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរនៅចុងឆ្នាំ២០១១៨។
បើតាមអត្ថបទមួយដែលចុះផ្សាយដោយកាសែតចិនChina Daily ពិធិបិទទ្វារទឹកនៃទំនប់វារីអគ្គិសនីនេះត្រូវបានប្រារពឡើងដោយមានការចូលរួមជាអធិបតីដោយសម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន និងឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ឯកឧត្តមសាំងប៉ូ។
ទំនប់វារីអគ្គិសនីនេះមានតួប៊ីន៨ដែលតួប៊ីននិមួយៗអាចផលិតអគ្គិសនីបានចំនួន៥០មេហ្គាវ៉ាត់នេះបើតាមសម្តីរបស់ឯកឧត្តមស៊ុយសែមរដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល។តួប៊ីនទីមួយបានដំណើរការនៅខែវិច្ចិកានិងតួប៊ីន៧ទៀតនឹងត្រូវដាក់ឲ្យដំណើរការនៅខែតុលាឆ្នាំ២០១៨។
គម្រោងនេះគឺជាការវិនិយោគរួម រវាងក្រុមហ៊ុន HuanengHydrolancang International Energy នៃប្រទេសចិនដែលមានភាគហ៊ុន៥១ភាគរយ ក្រុមហ៊ុនរយយ៉ាល់គ្រុបនៃកម្ពុជាដែលមានភាគហ៊ុន៣៩ភាគរយ និងក្រុមហ៊ុនវៀតណាម EVN International Joint Stock Company ដែលកាន់ភាគហ៊ុន១០ភាគរយ។
អត្ថបទដោយ:
Medikan
អត្ថបទទាក់ទង
Vutha
28 មិថុនា 2019 04:06 PM