ជីបម៉ុងលែនចាប់ផ្តើមឈានជើងចូលទៅអភិវឌ្ឍន៍តំបន់ផ្លូវក្រវ៉ាត់ក្រុងទី២

ជីបម៉ុងលែនចាប់ផ្តើមឈានជើងចូលទៅអភិវឌ្ឍន៍តំបន់ផ្លូវក្រវ៉ាត់ក្រុងទី២

ភ្នំពេញ៖ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជីប ម៉ុងលែន ចាប់ផ្តើមសាងសង់   គម្រោងផាក​លែន​៥០​ម៉ែត្រ ដែលជាគម្រោងថ្មីមួយទៀត ក្នុងការផ្តល់ការស់នៅបែបស៊ីវិល័យដល់អតិថិជនទាំងអស់​។

គម្រោងផាកលែន៥០ម៉ែត្រត្រូវបានរៀបចំបញ្ចុះបឋមសិលាសាងសង់កាលពីម្សិលមិញ មាន​ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ ៥០ម៉ែត្រ ជាផ្លូវក្រវ៉ាត់ក្រុងទី២ កែងជាមួយផ្លូវ​៣០​ម៉ែត្រ​(ផ្លូវព្រៃស) ស្ថិតនៅក្នុងតំបន់ចំការដូងដែលជាទីតាំងដែលមានសក្តានុពលសេដ្ឋកិច្ច និងមាន​​ការសន្ទុះអភិវឌ្ឍន៍យ៉ាងខ្លាំង។

គម្រោង ផាកលែន ៥០ម៉ែត្រដែលបុកគ្រឹះសាងសង់ខាងលើនេះ ហ៊ុំព័ទ្ធទៅដោយគម្រោងផ្សារទំនើបៗសំណង់អគារខុនដូ ដុះរីកលូតលាស់នៅទីនោះជាច្រើនជាពិសេស ផាកលែន៥០ម៉ែត្រមានចម្ងាយតិចជាង ៥នាទីប៉ុណ្ណោះពីផ្សារចំការដូង និងប្រើរយៈពេល១០នាទីពីផ្សារទំនើប​ជីបម៉ុង៦០ម៉ែត្រ និងផ្សារទំនើប AEON III និង១៥នាទីពីផ្សារទំ​នើប​​ជីប ម៉ុង២៧១។

ក្រុមហ៊ុនជីបម៉ុងបានប្រកាសឲ្យដឹងថា គម្រោងផាកលែន៥០ម៉ែត្រនឹងធ្វើការសាងសង់លំនៅ​ឋាន បែបប្រណិតៗ ជាច្រើនប្រភេទ ដូចជា វីឡាឃ្វីន វីឡាឃ្វីនអេ វីឡាភ្លោះ វីឡាកូនកាត់អេ និង ​លំនៅឋានថ្មី ៣ ប្រភេទគឺ៖ វីឡាឃ្វីន ប៊ី ហ្សប ហៅស៍អេ ១ និង ហ្សប ហៅស៍ អេ២ ។

គម្រោងថ្មីមួយនេះក៏រួមបញ្ជូល ក្លឹបហាត់ប្រាណ អាងហែលទឹក សួនកុមារ សួនច្បារបៃតង អមទៅដោយផ្លូវថ្នល់ធំទូលាយខ្វាត់ខ្វែងដែលងាយស្រួលធ្វើដំណើរ និងតភ្ជាប់ទៅកាន់ផ្លូវធំៗជុំវិញគម្រោង ទាំងអស់នេះវាកាន់តែផ្តល់ភាពងាយស្រួលដល់ការរស់នៅបែបស៊ីវិល័យ និងទាន់សម័យ​របស់អតិថិជន។

បន្ថែមលើនេះ គម្រោងផ្សារទំនើបជីបម៉ុងក៏នឹងលេចរូបរាងឡើងនៅក្នុងគម្រោងផាកលែន​៥០​ម៉ែត្រជាមួយគ្នានេះដែរក្នុងគោលបំណងដើម្បីផ្តល់ជូននូវរសជាតិនៃជិវិតដែលមានភាពទាន់សម័យស្របតាមយុគសម័យទំនើប។

គួររំឮកដែរថា បច្ចុប្បន្ន ក្រុមហ៊ុន ជីបម៉ុងលែង មានគម្រោងសរុបចំនួន ១០ ធំៗ គឺ លែនម៉ាក​ ២៧១, លែនម៉ាក ៦០ ម៉ែត្រ, ផាក លែន សែន សុខ, ផាក លែន ៥៩៨, ផាក លែន ធីខេ, ផាក លែន ៦អា, ផាក លែន ខុនដូ ធីខេ, លែន រីច ចំការដូង, ផាក លែន ៥០ម៉ែត្រ និង ហ្រ្គេនភ្នំពេញ ដែលសុទ្ឋស្ថិតនៅទីតាំង ដែលមានការអភិវឌ្ឍខ្លាំងនឹងមានសក្តានុពលខ្ពស់៕

 


 

 

អត្ថបទដោយ: Oudom