ហេតុអ្វីត្រូវចូលរួមពិព័រណ៍ទេសចរណ៍ និង ពាណិជ្ជកម្ម (Tourism &MICE Biz Fair)?

ហេតុអ្វីត្រូវចូលរួមពិព័រណ៍ទេសចរណ៍ និង ពាណិជ្ជកម្ម (Tourism &MICE Biz Fair)?
Tourism &MICE Biz Fair ២០២០ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ខែកុម្ភៈដល់ថ្ងៃទី ០៣ខែមីនាឆ្នាំ២០២០នេះ។

ភ្នំពេញ៖ ពិព័រណ៍ទេសចរណ៍និងពាណិជ្ជកម្ម ឬ Tourism &MICE Biz Fair ២០២០ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ខែកុម្ភៈដល់ថ្ងៃទី ០៣ខែមីនាឆ្នាំ២០២០នេះ។​ ពិព័រណ៍Tourism &MICE Biz Fair ២០២០ នឹងផ្តោតលើ ការតាំងបង្ហាញផលិតផល ផ្គូរផ្គងអាជីវកម្ម ការ​ជួបប្រជុំ និងការលើកទឹកចិត្តចំពោះការធ្វើដំណើរ។

ពិព័រណ៍នេះ នឹងប្រមូលផ្តុំទៅដោយវិនិយោគិន អ្នកជំនួញ និងអ្នករកស៊ីទាំងក្នុងស្រុក និងក្រៅស្រុកជាង ១៦០ក្រុមហ៊ុន មកពីជាង​១៥ប្រទេស ដើម្បីជួបជុំផ្លាស់ប្តូរបទពិសោធន៍ ផ្លាស់ប្តូរអាជីវកម្ម នឹងបង្កើតឱកាសវិនិយោគថ្មីៗបន្ថែមទៀត។ ពិព័រណ៍នេះត្រឹមតែជាកន្លែង បង្ហាញផលិតផល និងសេវាកម្មប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលអ្នកទិញ និងអ្នកលមកពីទូទាំងពិភពលោកបង្កើតឱកាសដើម្បីផ្តោះប្តូរធុរកិច្ចនិងពង្រីកបណ្តាញអាជីវកម្ម។

ពិព័រណ៍ Tourism &MICE Biz Fair ២០២០ នឹងបញ្ចូលកម្មវិធីពាណិជ្ជកម្មពីរបញ្ជូលគ្នា និងកើតឡើងក្នុងពេលដំណាលគ្នា ហើយវានឹងពាំនាំមកនូវអ្នកលក់ និង ទិញពីជុំវិញពិភពលោកប្រកបដោយគុណភាព​ផងដែរ។​

កម្មវិធីពិព័រណ៍ Tourism &MICE Biz Fair ២០២០ គឺសក្តិសមបំផុតចំពោះ សមាជិកនៃភ្នាក់ងារទេសចរណ៍ តំណាងមកពី សណ្ឋាគារ ភោជនីយដ្ឋាន ភ្នាក់ងារធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ ស្ប៉ា សារមន្ទីរ កន្លែងកម្សាន្តនានា និង អាជីវកម្មដទៃទៀតដែលទាក់ទងនិងទេសចរណ៍។​

លោក ធួន ស៊ីណាន អគ្គនាយកមជ្ឈមណ្ឌលពាណិជ្ជកម្ម B2B Park​ ដែលជាអ្នករៀបចំពិព័រណ៍អន្តរជាតិនេះ មានប្រសាសន៍ថា ព្រឹត្តិការណ៍ពិព័រណ៍នេះគឺជាពិព័រណ៍អន្តរជាតិ ដែលមានអ្នកលក់អ្នកទិញមកពីជុំវិញពិភពលោក មកជួបជុំ និងផ្លាស់ប្តូរពាណិជ្ជកម្មគ្នាទៅវិញទៅមក។

លោកថា វាក៏ជាឱកាសសម្រាប់សហគ្រិនក្នុងស្រុក ដើម្បីតភ្ចាប់ជាមួយនឹងសហគ្រិន និងប្រតិបត្តិករទេសចរណ៍ដទៃៗទៀតមកពីជុំវិញពិភពលោក។ លោកបន្តថា B2B Park​ នឹងធ្វើពិព័រណ៍ក្នុងមួយខែម្តង ចាប់ពីខែកុម្ភៈនេះរហូតដល់ខែធ្នូឆ្នាំ ២០២០។

លោក ស៊ីណានមានប្រសាសន៍ថា៖«ពិព័រណ៍មិនត្រឹមតែបង្ហាញនូវផលិតផលតែមួយមុខនោះទេ មានន័យថាគេអាចបន្តទំនាក់ទំនងគ្នាទៅវិញទៅមកពីជុំវិញពិភពលោក ដូច្នេះអ្នកចូលរួមអាចពង្រីកអាជីវកម្ម ពាណិ​​ជ្ជកម្ម និងដៃគូ របស់គេ»។

លោក ស៊ីណានថា៖«បើចង់ឲ្យផលិតផលមួយដើរ យើងមិនត្រឹមតែបង្ហាញទេ តែត្រូវចូលរួម បង្កើតសកម្ម​ភាពដោយផ្ទាល់ ក្រៅពីការផ្សព្វផ្សាយ»។ លោកអគ្គនាយកមជ្ឈមណ្ឌលពាណិជ្ជកម្ម B2B Parkរូបនេះថា កម្ពុជាមានទីផ្សាររួចរាល់ហើយ ប៉ុន្តែអ្នកផ្តល់សេវាកម្ម ផលិតផល ឬអ្នកលក់របស់កម្ពុជាត្រូវតែចូលរួមដោយផ្ទាល់ដើម្បីធ្វើសកម្មភាព ប្រាស្រ័យទាក់ទងជាមួយនឹងអ្នកផលិតដោយផ្ទាល់។

លោកថា៖«យើងចង់ភ្ជាប់អ្នកលក់ ជាមួយអ្នកទិញពីក្រៅស្រុក និង ភ្ជាប់អ្នកទិញពីក្រៅស្រុក មកជួបអ្នក
ផលិតរបស់យើងដូចគ្នា ប៉ុន្តែមនុស្សប៉ុន្មាននាក់បានយល់ពីសារប្រយោជន៍ចូលរួមពិព័រណ៍»។ លោក ស៊ីណានបន្តថា កាលណាមានពិព័រណ៍កាន់តែច្រើន នោះវានឹងនាំមកនូវផលចំណេញសេដ្ឋកិច្ចជាតិកាន់តែច្រើន ទាក់ទងនិងទេសចរណ៍ វិនិយោគ ទំនាក់ទំនងពាណិជ្ជកម្ម។

គួរបញ្ជាក់ថា Tourism &MICE Biz Fair ២០២០ នឹងធ្វើឡើងចាប់ពីថ្ងៃទី ២៩ខែកុម្ភៈដល់ថ្ងៃទី ០៣ខែមីនាឆ្នាំ២០២០នេះ នៅមជ្ឍមណ្ឌលពាណិជ្ជកម្ម​និងពិព័រណ៍ B2B Park ដែលមានទីតាំង​តាម​បណ្តោយ​ផ្លូវហាណួយ។

បើសិនជាលោកអ្នកមានចំណាប់អារម្មណ៍ក្នុងការកក់ស្តង់ពិព័រណ៍សម្រាប់តាំងបង្ហាញផលិតផលនិងសេវា​សួមទំនាក់ទំនងលោក ទីម វុត្ថា លេខទូរស័ព្ទ ០៦០ ៨១៥ ៥១៥ ឬ កញ្ញា Sampety Cathya លេខទូរសព្ទ ០៩៥ ៥៥៩ ០១៩ ឬអ៊ីម៉ែល [email protected], [email protected]​ ៕

អត្ថបទដោយ: KHB Writer