ក្រសួងសេដ្ឋកិច្ចចេញប្រកាសស្តីពីការណែនាំអនុវត្តលើកទឹកចិត្តពន្ធកាត់ទុកដល់អ្នកវិនិយោគមូលបត្រ

ក្រសួងសេដ្ឋកិច្ចចេញប្រកាសស្តីពីការណែនាំអនុវត្តលើកទឹកចិត្តពន្ធកាត់ទុកដល់អ្នកវិនិយោគមូលបត្រ

ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញប្រកាសស្តីពីការណែនាំអនុវត្តលើកទឹកចិត្តពន្ធកាត់ទុកដល់អ្នកវិនិយោគមូលបត្រ។ នេះបើតាមប្រកាសស្តីពីការណែនាំអនុវត្តលើកទឹកចិត្តពន្ធកាត់ទុកដល់អ្នកវិនិយោគមូលបត្រ របស់ក្រសួងសេដ្ឋកិច្ច។

តាមប្រប្រកាសនេះ អ្នកវិនិយោគសាធារណៈ ត្រូវបានទទួលការកាត់បន្ថយពន្ធកាត់ទុក៥០ភាគរយ លើកការប្រាក់ និងភាគលាភ ដែលបានមកពីការកាន់កាប់ និង/ឬការទិញលក់មូលបត្ររដ្ឋ មូលបត្រកម្មសិទ្ធិ និងមូលបត្របំណុលសម្រាប់រយៈពេល៣ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។
អត្រាពន្ធកាត់ទុកលើការប្រាក់មូលបត្របំណុល ត្រូវបានកំណត់ដូចខាងក្រោម៖

ក. អត្រា៦ភាគរយ ចំពោះការទូទាត់ការប្រាក់ដល់អ្នកជាប់ពន្ធនិវាសនជនដូចគ្នានឹងការប្រាក់ដែលធនាគារក្នុងស្រុកបង់ឱ្យអ្នកជាប់ពន្ធនិវាសនជន ដែលមានគណនីបញ្ញើមានកាលកំណត់ស្របតាមមាត្រា២៥ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ។

ខ. អត្រា១៤ភាគរយ ចំពោះការទូទាត់ប្រាក់ឱ្យអ្នកជាប់ពន្ធអនិវេសនជន
ក្រុមហ៊ុន/ សហគ្រាស ដែលជាភ្នាក់ងារទុក ត្រូវធ្វើការគណនាប្រាក់ពន្ធកាត់ ទុកមុនការបើកប្រាក់ និងដាក់លិខិតប្រកាសបង់ប្រាក់ពន្ធកាត់ទុក ទៅតាមទម្រង់ជូនរដ្ឋាភិបាលសារពើពន្ធបានកំណត់យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលបានធ្វើការកាត់ទុក៕

អត្ថបទដោយ: Nary