ប្រេងកូឡានិងប្រេងខ្យល់រូបនាគព្រួសភ្លើងជាគ្រូពេទ្យប្រចាំដ៏ស័ក្តិសិទ្ធិប្រចាំគ្រួសារ
ភ្នំពេញ៖ សុខភាពរាងកាយរបស់យើងមានសារៈសំខាន់ណាស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ចំពោះសុខភាពជាចាំបាច់។ ដោយឡែកជម្ងឺមួយចំនួនដូចជា ឈឺក្បាល វិលមុខ ចុកពោះ អាចកើតមានដោយចៃដន្យ ដូចនេះ យើងគួរតែមានឱសថមួយចំនួនប្រចាំគ្រួសារដើម្បីប្រើប្រាស់បន្ទាន់។
ប្រេងកូឡា និងប្រេងខ្យល់គឺជាឱសថបន្ទាន់មួយសម្រាប់ព្យាបាលអាការៈឈឺក្បាល វិលមុខ ចុកពោះឬករណីរបួសស្រាលផ្សេងៗទៀត។ ការជ្រើសរើសប្រេងកូឡា និងប្រេង ខ្យល់ក៏ជាការចាំបាច់ណាស់ដែរ។ យើងសូមណែនាំផលិផលប្រេងកូឡា និងប្រេងខ្យល់ រូបនាគព្រួសភ្លើង (Dragon Spray Flames Enterprise)
ផលិផលប្រេងកូឡា និងប្រេងខ្យល់ រូបនាគព្រួសភ្លើង (Dragon Spray Flames Enterprise) គឺជាមិត្តដ៏ល្អបំផុត សម្រាប់លាបរឹតបំបាត់គ្រប់អាការ:ឈឺចុកចាប់សាច់ដុំ (ពេលលេងកីឡា) ឈឺចុកឆ្អល់ពោះ វិលមុខ ពុលឡាន ពុលរលក ពុលយន្តហោះ រលាកភ្លើង រលាកទឹកក្តៅ សត្វល្អិតទិចខាំ ហើមជាំសាច់ជាដើម។ ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលធ្វើការនៅក្នុងការដ្ឋានសំណង់ ជួយព្យាបាលការឈឺចុកចាប់លើខ្លួនប្រាណ និងបំបាត់ភាពហត់នឿយពីការងារផងដែរ។
ផលិផលប្រេងកូឡា និងប្រេងខ្យល់ រូបនាគព្រួសភ្លើងនេះជាផលិតផលរបស់កូនខ្មែរ ដែលមានធាតុផ្សំពីប្រេងប្រទាលពុទ្ធមន្ត ១០៨មុខ ជាមរតកពូជប្រទាលពីបុរាណកាល ជួយព្យាបាលទាន់ពេលវេលាដល់មនុស្សជាតិទូទៅ គ្រប់វ័យក្នុងតំបន់ និងពិភពលោក។
តាមការបញ្ជាក់ពីអ្នកជំនាញ ប្រេងកូឡា និងប្រេងខ្យល់នេះ បានយកមើមប្រទាល ដែលជាវត្ថុធាតុដើមមកពីកំពូលភ្នំគូលេន ភ្នំក្រវាញ និងភ្នំដងរែកក្នុងខេត្តព្រះវិហារ ព្រមទាំងបានដាំដុះផ្គត់ផ្គង់បន្ថែមលើទឹកដីខេត្តបាត់ដំបង ដោយបានផលិតចេញជាប្រេង ដែលមានធាតផ្សំពិសេសលើសគេពីប្រេងប្រទាលធម្មជាតិ។ ចំពោះប្រេងកូឡានេះ មានលក្ខណៈសាច់ទន់ ងាយជ្រាបចូលក្នុងសាច់ស្បែក និងមានក្លិនក្រអូបឈ្ងុយពីធម្មជាតិ ធ្វើឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងការដំណើរការអស់រយៈពេលជិត ១០ឆ្នាំកន្លងមក សហគ្រាសកូនខ្មែរមួយនេះ បានបង្ហាញខ្លួននៅក្នុងពិព័រណ៍អន្តរជាតិចំនួន ៧លើកមកហើយ នៅតាមបណ្តាប្រទេសចំនួន៣ រួមមានប្រទេសវៀតណាម ឥណ្ឌា និងប្រទេសចិន។
ជាមួយនឹងគុណភាព ព្រមទាំងបានផ្តល់នូវអត្ថប្រយោជន៍ជូនដល់ប្រជាជនបានយ៉ាងច្រើន ផលិតផលនេះ ត្រូវបានរដ្ឋាភិបាលចិន ទទួលស្គាល់ ដោយបានផ្តល់នូវវិញ្ញាបនបត្រ និងមេដាយ ព្រមទាំងអនុញ្ញាតឱ្យនាំចូលក្នុងទីផ្សារចិន ដើម្បីលក់ និងចែកចាយនៅទូទាំងប្រទេសចិន។
សម្រាប់ព័ត៍មានទំនាក់ទំនង៖ សហគ្រាសផលិតប្រេងកូឡា និង ប្រេងខ្យល់រូបនាគព្រួសភ្លើង (Dragon Spray Flames Enterprise) មានអាសយដ្ឋាននៅ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
លេខទូរស័ព្ទ៖ 092 396 655/086 567833/012 995753
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.dragonsprayflames.com៕
សូមបញ្ជាក់ថា សហគ្រាសផលិតប្រេងកូឡា និងប្រេងខ្យល់រូបនាគព្រួសភ្លើង បានបង្កើតឡើងនៅឆ្នាំ ២០០៩ និងបានចុះបញ្ជីក្នុងក្រសួងចំនួន៣ រួមមាន ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាល និងក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដែលបានបើកដំណើរការអស់រយៈពេល ១០ឆ្នាំមកហើយ និងបានជួយដល់ប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេស។