សំណង់​ផ្ទះល្វែងចាប់ផ្តើមប្រកួតប្រជែងទៅលើ​ការឌីហ្សាញម៉ូត

សំណង់​ផ្ទះល្វែងចាប់ផ្តើមប្រកួតប្រជែងទៅលើ​ការឌីហ្សាញម៉ូត

ខណៈបច្ចុប្បន្ននេះ ពលរដ្ឋកម្ពុជាដែលមានចំណូលមធ្យម នឹងនិយមរស់នៅក្នុងខុនដូនិងផ្ទះល្វែង ផ្ទះវីឡា បែបទំនើប ​​​គេសង្កេតឃើញថាសំណង់ផ្ទះល្វែងជាច្រើននៅរាជ ធានីភ្នំពេញ និងជាយរាជធានីភ្នំពេញ បានរចនាគំរូផ្ទះតាម​​ទម្រង់ផ្សេងៗយ៉ាងសម្បូរ​​ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ

​​បុរីធីវីស្តា ដែលកំពុងវិនិយោគ​​គម្រោងអភិ វឌ្ឍន៍លំនៅឋាន ផ្ទះល្វែងវីឡាទំនើបថ្មីមួយមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវធំ ៣០ ម៉ែត្រភ្ជាប់ពីផ្លូវវេងស្រេងទៅផ្លូវជាតិលេខ៣ នៅក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានរចនាគំរូផ្ទះថ្មី​​ដែល​​ការឌីហ្សាញផ្នែកខាងក្នុង ទំនើបដូច ខុនដូ និង វីឡា

លោក កូយ សីហា ប្រធានផ្នែកលក់របស់បុរីធីវីស្តាបានឱ្យដឹងថា ផ្ទះល្វែងរបស់ធីវី​​ស្តា គឺរចនាឡើង ដោយវិស្វករខ្មែរ ដោយយកចិត្តទុកដាក់ខ្ពស់ទៅលើការរស់នៅរបស់​​អតិថិជន​​

​​លោកបន្តថា ផ្ទះល្វែងរបស់បុរី TV starគឺជាផ្ទះល្វែងវីឡាទំនើប ដែលមើលពីខាងក្រៅគឺជាផ្ទះល្វែងប៉ុន្តែខាងក្នុងគឺមានការរចនាម៉ូតបែបផ្ទះវីឡា។

លក្ខណះពិសេសរបស់ផ្ទះល្វែងនេះ គឺទំហំបន្ទប់គេង និងបន្ទប់ទឹកធំទូលាយ ហើយមានការ decor ក្បាលដំណេកបែបផ្ទះវីឡា និងមាមការបំពាក់អំពូលរាត្រី។

 ជាមួយគ្នានេះ លោកបានឱ្យដឹងថា រចនាបថនេះ​​មានតែមួយនៅកម្ពុជា ដែលអាចចតឡានបាន២គ្រឿង ហើយផ្ទះនីមួយៗមានពន្លឺ និងខ្យល់ចេញចូលគ្រប់គ្រាន់ និង គ្រប់ផ្ទះមានផ្លូវព័ទ្ធជុំវិញមិនមានផ្លូវទាល់ឡើយ។

លោកបន្ថែមថា គ្រប់គម្រោងទាំង៥របស់ធីវីស្តាធ្វើឡើងស្រដៀងៗគ្នា ដោយកែ សម្រួល បន្តិចបន្តួចប៉ុណ្ណោះ ដោយសារតែ រចនាបថនេះ ទទួលបានការគាំទ្រពីអតិ ថិជន៕

​​ ​​ 

អត្ថបទដោយ: Channita