តើមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីB2B Park មានលក្ខណៈពិសេសអ្វីខ្លះ?

តើមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ថ្មីB2B Park មានលក្ខណៈពិសេសអ្វីខ្លះ?

មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​តាំងពិព័រណ៍​លំដាប់​អន្តរជាតិ B2B Park ដែលជា​ការវិនិយោគ​ដោយ​វិនិយោគិន​ក្នុងស្រុក​ស្ថិតនៅ​តាម​មហាវិថី​ហាណូយ​ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ​គ្រោង​នឹង​បើក​ដំណើរការ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ ខាងមុខ ខណៈ​ការសាងសង់​គម្រោង​ទាំងមូល​នឹង​រួចរាល់​នៅ​ចុង​ឆ្នាំនេះ​។

លោក ធួន ស៊ីណាន អគ្គនាយក B2B Park បានប្រាប់ KHB ថា មជ្ឈមណ្ឌល B2B Park ដ៏ធំមួយនេះមាន​កម្ពស់​ ៦ ​ជាន់ មានទំហំអាគារ​ ១ម៉ឺន ២ពាន់ម៉ែត្រការ៉េ ដោយឡែកផ្ទៃដីជុំវិញ​អគារ​វិញ​មានទំហំរហូតជាង​២ហិចតា។

អគារនេះសាងសង់ឡើង ដោយស្ថាបត្យករក្នុងស្រុក តែមានរួមបញ្ចូលពីរចនាបទបរទេសខ្លះ ដើម្បីរំលេចចេញរូបរាងមជ្ឈមណ្ឌលប្រកបដោយ ភាពទាកទាញ ផាសុខភាព និងគិតពីសុវត្ថិភាពជាចំបង់។ បន្ថែមពីនេះ លោកថា B2B Park ក៏មានចំណតរថយន្ត​ដ៏ធំទូលាយ ងាយស្រួលដល់ការចរាចរណ៍មិនឱ្យកក់ស្ទះថែមទៀត។

ជាមួយនឹងទីតាំងដ៏ល្អ ធំទូលាយ និងមានការចនាអាគារដ៏ទាក់ទាញហើយនោះ មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងត្រូវបានបែងចែកដាច់ដោយឡែក ពីគ្នារវាងជាន់សម្រាប់ដាក់តាំង-លក់ប្រភេទផលិតផល ក៏ដូចជាសេវាកម្ម ក្រុមហ៊ុនទាំងអស់ នឹងទទួលបានផលប្រយោជន៍បន្ថែមជាច្រើនទៀត ដូចជាតម្លៃជួលទីតាំងថោកសមរម្យ រាល់ការផ្សព្វផ្សាយផលិតផល មានប្រសិទ្ធភាពខ្ពស់។ នេះបើតាមការបញ្ជាក់បន្ថែមពី លោក ស៊ីណាន ។

ដោយសារស្ថិតនៅក្នុងតំបន់ទីប្រជុំជន ដែលកំពុងតែមានសក្ដានុពលផងនោះ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ P2B Park ត្រូវបានម្ចាស់វិនិយោគរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលផ្សារបោះដុំ ដាក់តាំង និងលក់ផលិតផលចម្រុះ ម្ហូបអាហារ និងភេសជ្ជៈដ៏សម្បូរបែប ដោយ​ប្រើឧបករណ៍​អេឡិចត្រូនិក​បែបព័ត៌មាន​វិទ្យាដ៏ទំនើប។បន្ថែមពីនេះទៀតនោះ ក៏មានកន្លែង​តាំងពិព័រណ៍ រោងភាពយន្ត និង​ការិយាល័យ​ជួល​ជាដើម​ ដើម្បីឆ្លើយស្របទៅនឹងការចង់បាន របស់បណ្តាក្រុមហ៊ុននានាឆ្នាំថែមទៀត។

លោកអគ្គនាយក B2B Park នៅតែអះអាងថា ប្រភេទ​ទីផ្សារ និង​ទីតាំង​របស់ B2B Park មាន​លក្ខណៈផ្សេង​ពី​គេ និង​មិន​ប្រកួតប្រជែង​ជាមួយ​ផ្សារទំនើប​ដែល​មាន​ស្រាប់ ដូច្នេះមជ្ឈមណ្ឌល​នេះ​នឹង​អាច​ទាក់ទាញ​អតិ​ថិជន​គ្រប់វ័យបាន​ច្រើន​។

គួរបញ្ជាក់ដែរថា មជ្ឈមណ្ឌលពាណិជ្ជកម្មនេះ នឹងមានការរៀបចំកម្មវិធីពិព័រណ៍ពាណិជ្ជកម្មប្រចាំខែ និងកម្មវិធីផ្សព្វផ្សាយផ្សេងៗ ជារឿងរាល់សប្ដាហ៍ ក្រោមការគាំទ្រពីក្រសួងពាណិជ្ជកម្ម ក្រសួងទូរគមនាគមន៍ ក្រសួងការបរទេស ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។ ទាំងអស់នេះហើយដែលជាហេតុផល សម្រាប់បណ្តាក្រុមហ៊ុន និងហាងលក់ទំនិញនានា ចាំបាច់ជ្រើសយកមជ្ឈមណ្ឌលពាណិជ្ជកម្ម B2B ParK ធ្វើជាដៃគូលក់របស់ខ្លួន។

ក្រុមអ្នកវិនិយោគ នៅតែចាត់ទុកថា នៅពេលដែលមានវត្ថមានមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ B2B Parkនេះឡើង មិនត្រឹមតែ​ក្លាយ​ជា​ផ្នែក​មួយ​ដ៏សំខាន់​ក្នុងការ​ផ្តល់​កន្លែង​លក់ទំនិញ និង​កន្លែង​តាំងពិព័រណ៍​លំដាប់​អន្តរជាតិ​នៅ​ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះទេ។មជ្ឈមណ្ឌលនេះ ក៏នឹងរួមចំណែកជួយអភិវឌ្ឍនសេដ្ឋកិច្ចកម្ពុជាថែមទៀតផង៕

អត្ថបទដោយ: Pisey