សហគ្រាស ប្រេងកូឡារូបនាគព្រួសភ្លើង នឹងបង្ហាញខ្លួនក្នុងពិព័រណ៌ពាណិជ្ជកម្មអាស៊ាន-ចិនលើកទី16

សហគ្រាស ប្រេងកូឡារូបនាគព្រួសភ្លើង នឹងបង្ហាញខ្លួនក្នុងពិព័រណ៌ពាណិជ្ជកម្មអាស៊ាន-ចិនលើកទី16

ភ្នំពេញ៖ សហគ្រាស ប្រេងកូឡា ប្រេងខ្យល់ រូបនាគព្រួសភ្លើង នឹងចូលរួមតាំងពិរពណ៍ពាណិជ្ជកម្មអាស៊ាននៅទីក្រុងណាននីង ខេត្តក្វាងស៊ី ប្រទេសចិន ដើម្បីបង្ហាញផលិតផលរបស់ខ្លួន នៅ ខែកញ្ញា ឆ្នាំ 2019 ខាងមុខនេះ។យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា គណៈកម្មការអន្តរក្រសួង អនុញាតឱ្យធុរជន សហគ្រិន វិនិយោគិន និងផលិតករទាំងអស់របស់កម្ពុជា ចូលរួមពិរពណ៍ពាណិជ្ជកម្មចិន-អាស៊ាន លើកទី 16 ឆ្នាំ 2019 ខាងមុខនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី  20 ដល់ ទី 23 ខែកញ្ញា ឆ្នាំ 2019 នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន។ ជាមួយគ្នានោះ វត្តមានរបស់សហគ្រាសប្រេងកូឡា ​និងប្រេងខ្យល់ រូបនាគព្រួសភ្លើង នឹងចូលរួមដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនផងដែរ ដែលជាការបង្ហាញខ្លួនលើកទី6 បន្ទាប់ពីទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អ្នកប្រើប្រាស់ជនជាតិចិនកន្លងមក។

លោកស្រី អូន សុគន្ធា នាយិកានៃសហគ្រាសផលិតប្រេងកូឡា និងប្រេងខ្យល់រូបនាគព្រួសភ្លើងបានឱ្យដឹងថា ការចូលរួមតាំងពិព័រណ៍នេះ គឺដើម្បីបង្ហាញពីផលិតផល និងស្នាដៃរបស់កូនខ្មែរ ដោយជួយលើកតម្កើងផលិតផលជាតិ និងលើកស្ទួយសេដ្ឋកិច្ចប្រទេសកម្ពុជា តាមរយៈការបង្កើតស្នាដៃរបស់កូនខ្មែរ ប្រកបដោយគុណភាពនៅថ្នាក់អន្តរជាតិ។

ផលិតប្រេងកូឡា និងប្រេងខ្យល់នេះ ត្រូវបានរដ្ឋាភិបាលចិន ទទួលស្គាល់ ដោយបានផ្តល់នូវវិញ្ញាបនបត្រ និងមេដាយ ជូនសហគ្រាសមួយនេះ ពីគុណភាព និងការអត្ថប្រយោជន៍នៃការប្រើដ៏ស័ក្តិសិទ្ធដល់ប្រជាជន ព្រមទាំងទទួលបានការអនុញ្ញាតឱ្យនាំចូលក្នុងទីផ្សារចិន ដើម្បីលក់ និងចែកចាយនៅទូទាំងប្រទេស។លោកស្រីនាយិការូបនេះ បានបញ្ជាក់ថា៖«សហគ្រាសប្រេងកូឡា ប្រេងខ្យល់ រូបនាគព្រួសភ្លើង កំពុងបង្កើតបណ្តាញចែកចាយនៅប្រទេសចិន សម្រាប់ផ្គត់ផ្គង់លក់ ក្នុងមួយខែមួយម៉ឺនដប។ ពេលនេះ យើងកំពុងសិក្សាលើការនាំចេញ ជាមុនសិន ដើម្បីងាយស្រួលដល់ក្រុមហ៊ុន និងដៃគូចែកចាយនៅក្រៅប្រទេស»។

ប្រេងកូឡា ប្រេងខ្យល់ រូបនាគព្រួសភ្លើង ជាគ្រូពេទ្យប្រចាំដ៏ស័ក្តសិទ្ធ ដែលផ្តល់នូវតម្រូវការចាំបាច់ដល់មនុស្សជាតិប្រើប្រាស់គ្រប់ៗគ្នា លាបរឹតបំបាត់គ្រប់អាការ:ឈឺចុកចាប់សាច់ដុំ (ពេលលេងកីឡា)  ឈឺចុកឆ្អល់ពោះ វិលមុខ ពុលឡាន ពុលរលក ពុលយន្តហោះ រលាកភ្លើង រលាកទឹកក្តៅ សត្វល្អិតទិចខាំ និងហើមជាំសាច់ជាដើម។ សូមបញ្ជាក់ថា មកដល់បច្ចប្បន្ន ក្រុមហ៊ុនប្រេងកូឡា ប្រេងខ្យល់ រូបនាគព្រួសភ្លើង បានចូលរួមតាំងពិព័រណ៍អន្តរជាតិចំនួន 7លើក នៅតាមបណ្តាប្រទេសចំនួន 3 រួមមានប្រទេសវៀតណាមចំនួន 1លើក ឥណ្ឌាចំនួន 1លើក និងប្រទេសចិនចំនួន 5លើក៕

អត្ថបទដោយ: Rath