ជប៉ុនប្រកាសដំឡើងស្ថានីយ៍ 5G លើប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍

ជប៉ុនប្រកាសដំឡើងស្ថានីយ៍ 5G លើប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍
តូក្យូ៖ រដ្ឋាភិបាលជប៉ុន កាលពីថ្ងៃសុក្រ សប្ដាហ៍មុន បានអនុម័តផែនការ សាងសង់ស្ថានីយ៍គមនាគមន៍ឥតខ្សែជំនាន់ទីប្រាំ ឬ 5G នៅលើប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍តាមដងផ្លូវ នៅទូទាំងប្រទេស ដោយកំណត់ឲ្យចប់សព្វគ្រប់នៅត្រឹមឆ្នាំ 2025 ។ Image result for apan to install 5G stations on traffic lights តាមផែនការអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាល ការងារសាងសង់ស្ថានីយ 5G នឹងត្រូវចាប់ផ្ដើមពីឆ្នាំ ២០១៩តទៅ។  គម្រោងនេះ ជាផ្នែកមួយ ដ៏សំខាន់នៃគោលនយោបាយអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា របស់រដ្ឋាភិបាលជប៉ុន សម្រាប់អាណត្តិថ្មី ដែលបានអនុម័តនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងពេលកន្លងមក។ តាមរយៈគម្រោងនេះ គេនឹងសាងសង់ស្ថានីយគមនាគមន៍ឥតខ្សែ 5G នៅតាមតំបន់នីមួយៗនៅទូទាំងប្រទេស សម្រាប់ភ្ជាប់ទំនាក់ទំនងទាំងឡាយ។ ហើយគេរំពឹងថា វានឹងជួយកាត់បន្ថយការចំណាយទៅលើ ការប្រើប្រាស់សេវាទូរគមនាគមន៍បានច្រើន។ Image result for apan to install 5G stations on traffic lights ស្ថានីយ៍5Gទាំងនោះ នឹងធ្វើការភ្ជាប់ទំនាក់ទំនងរវាងភ្លើងសញ្ញាចរាចរណ៍ទៅនឹង ឧបករណ៍វាស់ស្ទង់ចរាចរណ៍លើដងផ្លូវ ដើម្បីឲ្យភ្លើងសញ្ញាទាំងនោះ អាចបញ្ជារចរាចរណ៍បាន ទៅតាមស្ថានភាពជាក់ស្ដែង និងឆ្លាតវៃបំផុត។ ព័ត៌មានចរាចរណ៍ដែលប្រមូលបាន នឹងត្រូវរក្សាទុកនៅក្នុងស្ថានីយ៍ ដើម្បីប្រើប្រាស់ សម្រាប់ដំណើរការរថយន្តបើកបរស្វ័យប្រវត្តិ ផងដែរ។ Image result for apan to install 5G stations on traffic lights បន្ថែមលើប្រព័ន្ធភ្លើងសញ្ញាចរាចរណ៍ រដ្ឋាភិបាលជប៉ុន ក៏គ្រោងនឹងប្រើប្រាស់ស្ថានីយ៍ 5G ទាំងនោះ សម្រាប់បង្កើតជាទម្រង់ស្ដង់ដារមួយ ដែលគេហៅថា «ធនាគារព័ត៌មាន» ឬ «information banks» សម្រាប់ឲ្យបុគ្គល ឬម្ចាស់ក្រុមហ៊ុន អាច់លក់ដូរទិន្នន័យពាក់ព័ន្ធផ្សេងៗរបស់ក្រុមហ៊ុន នៅលើទីផ្សារបាន។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ក៏ទាមទារឲ្យមានការយកចិត្តទុកដាក់ជាខ្លាំងទៅលើ សុវត្ថិភាព និងឯកជនភាពនៃទិន្នន័យទាំងនោះផងដែរ។ សូមបញ្ជាក់ថា ការផ្ដល់សេវាកម្មពាណិជ្ជកម្ម 5G របស់ជប៉ុន នឹងត្រូវចាប់ផ្តើម នៅនិទាឃរដូវឆ្នាំ២០២០ខាងមុខ ខណៈដែល អាមេរិក និងកូរ៉េខាងត្បូង បានបើកដំណើរការសេវាកម្មនេះ កាលពីដើមឆ្នាំ២០១៩៕ ប្រភព៖ the-japan-news.com/news
អត្ថបទដោយ: Vasna