លោក លី សុខឆាយ៖ «មូលហេតុតែ3គត់ ដែលទាញជើងខ្ញុំឲ្យចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ»

លោក លី សុខឆាយ៖ «មូលហេតុតែ3គត់ ដែលទាញជើងខ្ញុំឲ្យចូលប្រឡូកក្នុងវិស័យអចលនទ្រព្យ»
ភ្នំពេញ៖ អគ្គនាយក​កក្រុមហ៊ុន​ LSCG​ Real​ Estate​ Co​.,Ltd​ លោក​ លី​ សុខ​ឆាយ​ ដែល​ជាអតីតអ្នកស៊ី​ឈ្នួល​រត់​តុគុយទាវឲ្យគេ បាន​បញ្ចប់​ការសិក្សា​បរិញ្ញា​បត្រ​​ផ្នែ​ក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​នីតិ​សាស្រ្ត​ ​និង​វិទ្យាសាស្រ្ត​សេ​ដ្ឋ​​កិច្ច​ (RULE​) និង​បរិញ្ញា​បត្រ​ភាសា​អង់​គ្លេ​ស បានប្រាប់ KHB Media ថា មានមូលហេតុ​ចម្ប​ង​​តែ 3 ប៉ុណ្ណោះដែលធ្វើឲ្យលោកចាប់យក​​អាជីពអ្នកជំនួញអចនលទ្រព្យ។ លោក សុខឆាយ បានឲ្យដឹងថា លោកធ្លាប់បម្រើការងារជាអ្នករត់តុគុយ​ទាវ ប៉ុន្ដែលោកបានព្យាយាម ធ្វើការផង និងរៀនផងរហូតបានបញ្ចប់​បរិញ្ញា​បត្រ​​ផ្នែ​ក​ច្បាប់​នៅ​សាកល​វិទ្យាល័យ​នីតិ​សាស្រ្ត​ ​និង​វិទ្យាសា​ស្រ្ត​​សេដ្ឋ​កិច្ច​ (RULE​) និង​បរិញ្ញា​បត្រ​ភាសា​អង់​គ្លេ​ស​​នៅ​វិទ្យាស្ថាន​ភាសាបរទេស​ (IFL​)។                               លោកបន្តថា លើសពីនេះលោក​បាន​សិក្សា​លើ​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ ​CIPS​ ដែល​ទទួល​ស្គាល់​​ដោយ​ស​ហ​រដ្ឋអាមេរិក​ និង​បាន​ប្រឡូក​ក្នុង​វិស័យ​ជំនួញ​ មុន​ពេល​លោក​បើក​ក្រុមហ៊ុន​អចលនទ្រព្យ​ LSCG​ Real​ Estate​ Co​.,Ltd​ និងជំនាញច្រើនទៀត។ លោកបញ្ជាក់ថា មានមូលហេតុចម្បង 3 ចំណុចគឺ ទី1 ដោយវិស័យអចលនទ្រព្យនៅកម្ពុជាមានការកើនឡើងយ៉ាងខ្លាំងក្នុងរយ:ពេល10ឆ្នាំ​ចុង​ក្រោយ​និង​មាន​សញ្ញា​​​នៃ​ការរីកចម្រើនជាបន្តបន្ទាប់នាពេលអនាគត ទី2 ទីផ្សាអចលនទ្រព្យកំពុងរីកដុះដាលដែលផ្តល់ឱកាសដល់សហគ្រិនវ័យក្មេងអាចចាប់ផ្តើមសាកល្បង ឬវិនិ​យោ​គខ្លួ​ន​បាន។ និងទី3 ដោយលោកធ្លាប់បានសិក្សាពីវិស័យអចលនទ្រព្យក្នុង និងក្រៅប្រទេស និងធ្លាប់បានជោគជ័យ​តាមរយ:​កា​រនាំ​ភ្លៀ​វបរទេសមកវិនិយោគនៅក្នុងកម្ពុជានោះ លោកក៏សម្រេចិត្តបើកក្រុមហ៊ុនអចលនទ្រព្យមួយតែម្តង។ មូលហេតុចម្បងទាំង 3 នេះ ទើបធ្វើឲ្យ​លោក​ចូលប្រឡូកក្នុងវិស័យអចលនទ្រព្យរហូតទទួលបានជោគជ័យ ហើយកាន់តែជួយជំរុញឲ្យ​វិស័យមួយនេះកាន់តែលូតលាស់បន្ថែមទៀត។ លើសពី​នេះកម្ពុជា​នឹង​ផ្លា​ស់ប្តូរមុខមាត់យ៉ាងថ្មីស្រឡាងជាមួយនឹងភាពរីក​ចម្រើន ខណៈជួយបង្កើនភាព​ស៊ីវីល័យ​ដល់​កា​ររស់នៅរបស់ប្រជាជនកម្ពុជានា​ពេ​លអ​នាគត​៕
អត្ថបទដោយ: Koemsoeun