ដាច់ភ្លើងញឹកញាប់មែនទេ! ម៉ាស៊ីនភ្លើងចល័ត NIKATEC អាចជួយអ្នកបាន
ភ្នំពេញ៖ បច្ចុប្បន្ននេះ បញ្ហាដាច់ភ្លើងញឹកញាប់ គឺជាកង្វល់មួយរបស់ប្រជាជន និង អ្នកប្រកបអាជីវកម្មនានា ដែលតម្រូវការថាមពល ក្នុងការរស់នៅ និង ការប្រកបអាជីវកម្មខ្នាតតូច ប៉ុន្តែកង្វល់នេះនឹងលែងជាបញ្ហាចោទទៀតហើយ ជាមួយនឹងម៉ាស៊ីនភ្លើងម៉ាក នីកាថិច (NIKATEC) ដែលមានកំលាំង 3.5 គីឡូវ៉ាត់ និង 6 គីឡូវ៉ាត់ ប្រើសាំង មានដេ ងាយស្រួលក្នុងការប្រើប្រាស់។ ម៉ាស៊ីនភ្លើងម៉ាកនីកាថិចនេះ ជាផលិតផលមានគុណភាពខ្ពស់ ផលិតតាមស្តង់ដាជប៉ុន ជាមួយតំលៃសមរម្ យសម្រាប់អ្នកប្រើប្រាស់សម័យថ្មី ដែលបាននាំចូលផ្តាច់មុខ ដោយក្រុមហ៊ុន ម៉េងឡេងអ៊ីវគ្រុប។ លោក តាន់ លីវណ្ណ អ្នកឯកទេសផលិតផល NIKATEC នៃក្រុមហ៊ុន ម៉េងឡេងអ៊ីវគ្រុប បានបង្ហាញថា ម៉ាស៊ីនភ្លើងម៉ាក NCG V4000EW ជាប្រភេទម៉ាស៊ីន ប្រើប្រាស់ដោយសាំង ដែលមានចំណុះ 17លីត្រ។ ចំពោះសាំង 1លីត្រ អាចប្រើបានរយៈពេលពី 1ម៉ោងកន្លះ ទៅ2 ម៉ោង ដែលមានទំហំភ្លើងចំនួន 220 វ៉ុល ជាមួយនឹងការប្រើប្រាស់រហូតទៅដល់ 3,5 មេកាវ៉ាត់ផងដែរ។ ចំពោះការប្រើប្រាស់វិញ គឺគ្រាន់តែកាច់សោដេរបញ្ឆេះ និងមានរន្ធដោតខ្សែចំនួនពីរ សម្រាប់តភ្ជាប់ទៅនឹងចរន្តភ្លើងនានា បានយ៉ាងឆាប់រហ័សដូចជា កង្ហារ អំពូលភ្លើង ម៉ូទ័រ ឧបករណ៍ផ្សារដែក និងសម្ភារៈបរិក្ខាអគ្គីសនី សម្រាប់បម្រើនៅក្នុងវិស័យសំណង់ ជំនួញ និងឧស្សាហកម្ម ព្រមទាំងការរស់នៅប្រចាំថ្ងៃ។ ជាមួយនឹងរូបរាងដ៏តូចរបស់ម៉ាស៊ីននេះ បានបង្កើតនូវភាពងាយស្រួលក្នុងការចល័តគ្រប់ទីកន្លែង ពិសេសប្រើប្រាស់នៅកន្លែង ដែលមិនមានចរន្តអគ្គីសនី គឺគ្រាន់តែមានម៉ាស៊ីនភ្លើងនីកាថិចនេះ ជាការស្រេច។ លោក តាន់ លីវណ្ណ ក៏បានបញ្ជាក់ទៀតថា៖«បន្ថែមទៅលើផលិតផល ដែលមានគុណភាពខ្ពស់ យើងមានការធានាជូនទៅលើគ្រឿងបន្លាស់រយៈពេល 6ខែ និង1ឆ្នាំទៅតាមប្រភេទផលិតផលដោយធានាជូនទៅលើសេវាកម្មជួសជុលរយៈពេល 3ឆ្នាំ។ សូមសួររកប័ណ្ណធានា បន្ទាប់ពីការទិញ»។ សូមបញ្ជាក់ថា ក្រុមហ៊ុនម៉េងឡេងអ៊ីវគ្រុប ជាក្រុមហ៊ុនចែកចាយឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ជាមួយនឹងឧបករណ៍សំណង់ ឧស្សាហកម្ម និងកសិកម្ម ដែលមានគុណភាពខ្ពស់ ព្រមទាំងគ្រឿងបន្លាស់ម៉ាស៊ីនដែលមានម៉ាកល្បីៗនៅលើពិភពលោក។ ទំនាក់ទំនងពត៏មានបន្ថែម 093 956060 ទំនាក់ទំនងអាគារតាំងបង្ហាញនិងសេវាកម្មជួសជុល 085/086 567111 ទំនាក់ទំនងលក់បន្ត 012 857597