ហុងគ្រីគ្រោងចំណាយជាង 1 ពាន់លានដុល្លារ សាងសង់ទីក្រុងផ្ទះកញ្ចក់

ហុងគ្រីគ្រោងចំណាយជាង 1 ពាន់លានដុល្លារ សាងសង់ទីក្រុងផ្ទះកញ្ចក់
ហុងគ្រី៖ រដ្ឋាភិបាលប្រទេសហុងគ្រី កាលពីសប្ដាហ៍មុន បានប្រកាស គម្រោងសាងសង់ កសិដ្ឋានផ្ទះកញ្ចក់ដ៏ធំសម្បើមមួយ ដែលមានតម្លៃរហូតដល់ 1,125 លានដុល្លារ នៅតំបន់ជាយដែនរបស់ខ្លួន។ Hungary plans a carbon neutral greenhouse city powered by renewable energy ការសង់សង់កសិដ្ឋានផ្ទះកញ្ចក់នេះ ជាគម្រោងមួយរបស់រដ្ឋាភិបាលក្នុងការ បង្កើតមជ្ឈមណ្ឌលកសិកម្មមួយ លើផ្ទៃដីទំហំ 330ហិកតា នៅត្រង់ព្រំប្រទល់ប្រទេសហុងគ្រី ជាមួយនឹងប្រទេសអូទ្រីស និងស្លូវ៉ាគី។ ទំហំដ៏ធំនេះ បានធ្វើឲ្យគេកំណត់កសិដ្ឋាននេះ ថាជា «ទីក្រុងផ្ទះកញ្ចក់» របស់ប្រទេសហុងគ្រី។ កសិដ្ឋានទាំងមូល នឹងប្រើប្រាស់ថាមពលក៏កកើតឡើងវិញសុទ្ធសាធ សម្រាប់ដំណើរការនានារបស់ខ្លួន។ ថាមពលទាំងនោះភាគច្រើនបានមកពីព្រះអាទិត្យ និងមួយផ្នែកទៀតបានមកពីឧស្ម័នសរីរាង្គពីសត្វ និងរុក្ខជាតិក្នុងកសិដ្ឋាន។ ក្រុមហ៊ុនសាងសង់ FAKT និង ក្រុមហ៊ុនផ្ដល់សេវាផ្នែកថាមពលEON របស់អាល្លឺម៉ង់ ជាដៃគូសហការរបស់រដ្ឋាភិបាលហុងគ្រី លើការងារផ្នែកថាមពលទាំងនោះ។ Image result for green house ដំណាំជាច្រើនប្រភេទ ដូចជា បន្លែ ផ្លែឈើ និងស្រូវសាឡី ត្រូវបានគេគ្រោងយកទៅដាំដុះនៅទីនោះ។ លើសពីនេះ គេក៏គ្រោងនឹងអភិវឌ្ឍន៍កសិដ្ឋាននេះ ឲ្យក្លាយជាកន្លែងចញ្ចឹមត្រី ដែលធំជាងគេនៅអឺរ៉ុបផងដែរ។ បើតាមលោក Stván Nagy រដ្ឋមន្ត្រីក្រសួងកសិកម្មហុងគ្រី គម្រោងនេះ ជាបដិវត្តន៍ដ៏ធំមួយ នៃវិស័យកសិកម្មរបស់ប្រទេសហុងគ្រី។ Related image ក្រៅពីការសាងសង់សួនផ្ទះកញ្ចក់ គម្រោងខាងលើ ក៏នឹងស្ថាបនាផងដែរនូវគេហដ្ឋានស្នាក់នៅប្រហែល 1,000 ខ្នងសម្រាប់កសិករដែលបំពេញការងារនៅទីនោះ ដោយអមជាមួយ សាលរៀន ហាងលក់ទំនិញ និងសណ្ឋាគារ។ តាមរយៈការអភិវឌ្ឍនេះ គេរំពឹងថាហុងគ្រីនឹងទទួលបានទីក្រុងមួយដែល មានស្ថិរភាពចំពោះបរិស្ថាន និងផ្ដល់បរិយាកាសរស់នៅមួយពោរពេញដោយលក្ខណៈធម្មជាតិ។ សូមបញ្ជាក់ថា មិនមែ​នតែប្រទេសហុងគ្រីមួយទេ ដែលមានគម្រោងសាងសង់ កសិដ្ឋានគិតគូរពីបរិស្ថានបែបនេះ។ បច្ចុប្បន្ន មានប្រទេសជាច្រើនដូចជា ឥណ្ឌា អាមេរិក និងសិង្ហបុរី ជាដើម កំពុងព្យាយាម អភិវឌ្ឍបច្ចេកវិទ្យាកសិកម្មរបស់ខ្លួន ដើម្បីធ្វើយ៉ាងណា ឲ្យការបំភាយឧស្ម័ន កាបូនិច និងមេតានពីកសិដ្ឋានដាំដំណាំ និងចិញ្ចឹមសត្វ ស្ថិតនៅក្នុងកម្រិតមួយទាបបំផុត៕ ប្រភព៖ www.dezeen.com
អត្ថបទដោយ: Vasna