ប្រញាប់ឡើង! គម្រោងផ្ទះល្វែង ឈឿន ឈាង ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បង់រំលស់ត្រឹមតែ $192/ខែ

ប្រញាប់ឡើង! គម្រោងផ្ទះល្វែង ឈឿន ឈាង ក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ  បង់រំលស់ត្រឹមតែ $192/ខែ
ភ្នំពេញ៖  គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង ឈឿន ឈាង ស្ថិតនៅក្បែរតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ  បានប្រកាសលក់ជាផ្លូវការហើយ ដោយអតិថិជនអាចបង់រំលស់ត្រឹមតែ $192/ខែ ដែលមានរយៈរហូតដល់២៥ឆ្នាំ។ គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង ឈឿន ឈាង គឺនៅជាប់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ស្ថិតនៅក្នុងភូមិ កំរៀង សង្កាត់ កន្ទោក ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដែលមានចំងាយ ៤គីឡូម៉ែត្រ ពីរង្វង់មូលចោមចៅ និងបត់ចូលតាមខ្លោងទ្វាវត្ត ស្វាយផ្អែម ៥០០ម៉ែត្រប៉ុណ្ណោះ។ គម្រោងអភិវឌ្ឍន៍លំនៅឋាននេះមានតម្លៃចាប់ពី ៤៨.០០០ ដុល្លារអាមេរិក រហូតដល់ ៨៥.០០០ ដុល្លារអាមេរិក ហើយក្រុមហ៊ុនបានផ្តល់ជម្រើស ៣ប្រភទ ដល់អតិថិជនក្នុងការបង់ប្រាក់។ ជម្រើសទី១ គឺអតិថិជនអាចបង់ផ្តាច់ ១០០% ដើម្បីទទួលបានការបញ្ចុះតម្លៃ ៦% ភ្លាមៗ។ ជម្រើសទី២ អតិថិជនបង់ប្រាក់កក់ ៣០% ដើម្បី ទទួលបានការបញ្ចុះតម្លៃ ៣% ភ្លាមៗ។ និង ជម្រើសទី៣ អតិថិជនបង់ប្រាក់កក់ត្រឹមតែ ១០% និងទទួលបានការបញ្ចុះតម្លៃ ២% ភ្លាមៗ ហើយអតិថិជន អាចបង់រំលស់ប្រាក់ដែលនៅសល់ រហូតដល់ ២៥ឆ្នាំជាមួយធនាគារជាដៃគូ ដោយបង់ត្រឹម ១៩២ដុល្លាអាមេរិក ក្នុងមួយខែ ប៉ុណ្ណោះ។ គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង ឈឿន ឈាង គឺស្ថិតនៅក្បែរ បុរី Life Housing Japan ដែលជា គម្រោង លំនៅឋានដ៏ធំតាមបែបជប៉ុន នឹងជាប់ជាមួយបុរី កតិភូមិ នៅក្បែរបុរី ពិភពថ្មីកំបូល និង បុរីអូឌឹម។ ដោយឡែកនៅជុំវិញផ្ទះល្វែង មានរោងចក្រ មន្ទីរពេទ្យ សាលារៀន តំបន់ពាណិជ្ជកម្ម និង ផ្សារ ដែលអំណោយផល សម្រាប់ការប្រកបរបរអាជីវកម្មនានា។ គួរបញ្ជាក់ថា ក្រុមហ៊ុននឹងផ្តល់ជូនប័ណ្ណកម្មសិទ្ធិប្លង់រឹង ១០០% ហើយគ្រប់ល្វែង គឺ ត្រូវបានឌីហ្សាញឡើងយ៉ាងប្រណិត និងមានទំហំធំទូលាយជាងផ្ទះល្វែងទូទៅ ព្រមទាំងផ្តល់ជូន ទូតាំងទូរទស្សន៍មួយឈុត នៅបន្ទប់ទទួលភ្ញៀវ និង ទូតាំងលើ ក្រោមមួយឈុតនៅផ្ទះបាយ ដែលរចនាឡើងដោយ ក្រុមហ៊ុន ឌីហ្សាញ ជំនាញ ដែលមាន បទពិសោធន៍ ជាច្រើនឆ្នាំ។ ដោយឡែក លោកអ្នកអាចជ្រើសរើសប្រភេទនៃ សំណង់ផ្ទះល្វែងនេះបាន ដោយយើងមានប្រភេទ Eo+E1 ទំហំដី 4.1m x 21.5m និង ទំហំផ្ទះ៖ 4.1m x 16m (ខាងមុខសល់ 4ម៉ែត្រ ខាងក្រោយសល់ 1,5 ម៉ែត្រ) ចំនួនជាន់៖ E0+E1(ខ្ពង់ជាងបុរីផ្សេងៗនៅតំបន់ជុំវិញ) ចំនួនបន្ទប់ ៖ ៣ បន្ទប់គេង និង ៤បន្ទប់ទឹក។ រីឯប្រភេទEo គឺមាន ទំហំដី ៖ 4.2m x 23m ទំហំផ្ទះ៖ 4.2m x 14m (ខាងមុខសល់ 7ម៉ែត្រ ខាងក្រោយសល់ 2ម៉ែត្រ) ចំនួនជាន់ ៖ E0 (ខ្ពង់ជាងបុរីផ្សេងៗនៅតំបន់ជុំវិញ) ចំនួនបន្ទប់ ៖ ២ បន្ទប់គេង និង ២ បន្ទប់ទឹក។ សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកកាន់ គម្រោងអភិវឌ្ឍន៍ផ្ទះល្វែង ឈឿន ឈាង តាមរយៈ៖ Tel: 010 94 76 40 និង 060 815 515។
អត្ថបទដោយ: KHB Writer