៥ចំណុចអំពីពិដាន ដែលម្ចាស់គេហដ្ឋានគ្រប់រូបគួរដឹង

៥ចំណុចអំពីពិដាន ដែលម្ចាស់គេហដ្ឋានគ្រប់រូបគួរដឹង
ពិដានជាផ្នែកមួយសំខាន់នៃគេហដ្ឋាន។ ប៉ុន្ដែនៅពេលសាងសង់ផ្ទះឬអគារ យើងគ្រប់គ្នាហាក់មិនសូវចាប់អារម្មណ៍ចំពោះវាឲ្យបានគ្រប់ជ្រុងជ្រោយប៉ុន្មានទេ។ ភាគច្រើនយើងគ្រាន់តែឲ្យតម្លៃលើម៉ូត ឬការរចនាតែប៉ុណ្ណោះ។ ថ្ងៃនេះ KHB Media សូមលើកយកចំណុចសំខាន់ចំនួន ៥ អំពីពិដាន ដែលយើងគ្រប់គ្នាគួរដឹង៖ ១. ពិដានមានឥទ្ធិពលចំពោះក្លិនក្នុងផ្ទះទាំងមូល ceiling tips kitchen ពិដានជាផ្នែកមួយសំខាន់ ដែលមានទំនាក់ទំនងដោយផ្ទាល់ជាមួយម៉ាស៊ីនត្រជាក់ ព្រោះថាខ្យល់ដែលចេញពីម៉ាស៊ីនត្រជាក់ត្រូវប៉ះនឹងផ្ទៃពិដានមុនគេ មុននឹងសាយភាយទៅកាន់ផ្នែកផ្សេងៗក្នុងគេហដ្ឋាន។ ដូច្នេះម្ចាស់គេហដ្ឋានត្រូវតែជ្រើសរើសពិដានណា ដែលគ្មានក្លិនសារធាតុគីមី អាចធ្វើប៉ះពាល់ដល់ការដកដង្ហើម។ លើសពីនេះ គេក៏ត្រូវតែសម្អាតពិដានឲ្យបានស្អាតជានិច្ច ជៀសវាងការមានកំណកធូលី ឬផ្សែង ជាពិសេសពិដានក្នុងផ្ទះបាយ។ ២. ពិដានអាចធ្វើឲ្យគេហដ្ឋានភ្លឺជាងមុន Living Room Ceiling Tips ការជ្រើសរើសពណ៌ពិដាន អាចមានឥទ្ធិពលទៅលើពន្លឺនៅក្នុងគេហដ្ឋានទាំងមូល។ ដោយហេតុថាពិដាន ជាអ្នកបំផ្លាតពន្លឺដ៏សំខាន់ពីអំពូលភ្លើង។ ការជ្រើសរើស ពិដានពណ៌ស ឬពណ៌ភ្លឺៗអាចជួយ ឲ្យចំណាំងផ្លាតនៃពន្លឺចាំងកាន់តែខ្លាំង និងអាចជួយកាត់បន្ថយចំនួនអំពូលដែលត្រូវប្រើទៀតផង។ មួយវិញទៀត ការសាងសង់ពិដានខ្ពស់អាចជួយឲ្យ ពន្លឺព្រះអាទិត្យចាំងចូលបានច្រើន ដែលធ្វើឲ្យគេហដ្ឋានមើលទៅភ្លឺស្រឡះល្អ។ ៣. ពិដានអាចជួយឲ្យបន្ទប់ចង្អៀតមើលទៅទូលាយ Dining room ceiling color ជា  តិចនិកក្នុងការរចនាបន្ទប់តូចៗ ស្ថាបត្យករនិយមប្រើវិធីសាស្រ្តរៀបចំពិដានដើម្បីជាជំនួយ។ វិធីសាស្រ្តនេះគឺ ការសាងសង់ពិដានឲ្យខ្ពស់បន្ដិច និងមួយទៀតគឺការលាបពណ៌ពិដាន។ កាលណាបើបន្ទប់ចង្អៀត គេលាបពណ៌ពិដានឲ្យភ្លឺជាងពណ៌ជញ្ជាំង ព្រោះការធ្វើបែបនេះអាចជួយឲ្យ យើងមើលទៅបន្ទប់ ហាក់មានលំហទូលាយជាងមុន។ ៤. ពិដានអាចបង្ហាញពីបញ្ហារបស់គេហដ្ឋាន ពិដាន ជាពិសេសពិដានម្នាងសិលាអាចប្រាប់យើងអំពី លក្ខខណ្ឌ ឬស្ថានភាពនៃគេហដ្ឋានមួយយ៉ាងច្បាស់។ ប្រសិនបើគេ ពិនិត្យឃើញថាពិដានមានស្នាមប្រះ ឬបាក់បែក គេអាចវាយតម្លៃបានភ្លាមថា គេហដ្ឋាននោះមានបញ្ហាដំបូលធ្លុះធ្លាយ ឬជ្រាបទឹកជាដើម។ នៅប្រទេសមួយចំនួន ពិដានថែមទាំងអាចប្រាប់គេថា គេហដ្ឋាននោះស្ថិតនៅក្នុងតំបន់ដែលឧស្សាហ៍មានរញ្ជួយដីទៀតផង។ ៥. ពិដានម្នាងសីលា លែងជាទំនោពេញនិយមខ្លាំងទៀតហើយ Image result for wood ceiling in home បច្ចុប្បន្ននេះ ការជ្រើសរើសប្រភេទពិដាន គេលែងឲ្យតម្លៃខ្លាំងទៅលើម្នាងសីលាទៀតហើយ ព្រោះវាមានតម្លៃថ្លៃ ងាយបាក់បែក និងពិបាកក្នុងការដំឡើង។ នៅប្រទេសជឿនលឿន ម្ចាស់គេហដ្ឋានភាគច្រើន ចាប់អារម្មណ៍ខ្លាំងទៅលើពិដានឈើវិញ។ ក្រៅពីនេះ គេក៏មានជម្រើសច្រើនទៀត ដូចជាពិដានជ័រ និងពិដានគំនូរ 3D ជាដើម។ ប្រភព៖ freshome.com
អត្ថបទដោយ: Vasna