ភ្នំពេញ៖ បើសិនជាលោកអ្នកចង់ក្លាយជាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលជោគជ័យ នឹងទទួលបានប្រាក់ចំណេញពីវិស័យអចលនទ្រព្យ សូមប្រញាប់ចុះឈ្នោះ ចូលរួមវគ្គបណ្តុះបណ្តាលមួយ ស្តីពី គន្លឹះ ១២យ៉ាង ដើម្បីបង្កើតប្រាក់ចំណេញលើវិស័យអចលនទ្រព្យដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៥ ខែ ឧសភា ខាងមុខនេះ។
លោក Daniel Tan ប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ ដែលមានបទពិសោធគ្រប់គ្រងលើវិស័យអចលនទ្រព្យជាង ៤០ឆ្នាំ និងជាស្ថាបនិកក្រុមហ៊ុនសណ្ឋាគារ Goodwood ក្រុមហ៊ុន AIG/AIA Liang CourtVeldon NatSteel Chesterton Colliers និង Aquaint Capital នឹងបង្វឹកផ្ទាល់ក្នុងវគ្គបណ្តុះបណ្តាលនេះ។
លោក Daniel Tan នឹងប្រាប់ពីគន្លឹះ ១២យ៉ាង ដើម្បីបង្កើតប្រាក់ចំណេញលើវិស័យអចលនទ្រព្យនេះ ព្រមទាំងចំណេះដឹង ទាក់ទងនឹងការវិភាគទីផ្សារ សេដ្ឋកិច្ច និងដំណើរការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
វិទ្យាស្ថានបច្ចេកទេសរ៉ូយ៉ាល់ ឆាតធឺ (Royal Chartered Academy Institute) រៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោលបំណងសំខាន់ចំនួន ៣។ ទីមួយ សិក្ខាកាមនឹងរៀនពីគន្លឹះ១២ យ៉ាងដើម្បីបង្កើតប្រាក់ចំណេញលើវិស័យអចលនទ្រព្យ។ ទី២ យល់ដឹងអំពីសារៈសំខាន់នៃការវិភាគទីផ្សារ និងសេដ្ឋកិច្ចនៅក្នុងការអភិវឌ្ឍលើអចលនទ្រព្យនិងការវិនិយោគ នឹងទី៣ យល់អំពីដំណើរការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយផ្តោតតាមតំបន់។
សូមបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅ ដោយមានរយៈពេល ១ថ្ងៃ គឺនៅថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៩ វេលាម៉ោង ៩៖០០ ព្រឹក រហូតដល់ម៉ោង ៤៖០០ រសៀល ស្ថិតនៅវិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ ដែលមានទីតាំងនៅជាន់ទី១ នៃផ្សារស្ទឹងមានជ័យថ្មី។
វិទ្យាស្ថានបច្ចេកទេស រ៉ូយ៉ាល់ ឆាតធឺ (Royal Chartered Academy Institute) គឺជាវិទ្យាស្ថានមួយនៅកម្ពុជាដែលនាំយកកម្មវិធីសិក្សាមកពីប្រទេសសិង្ហបុរី ដោយផ្តោតសំខាន់ទៅលើជំនាញធំៗចំនួន៤សម្រាប់ថ្នាក់សិក្សាបរិញ្ញាបត្ររង ដូចជា ការគ្រប់គ្រងសំណង់ ការវាស់ស្ទង់បរិមាណសំណង់ ការគ្រប់គ្រងអគារ និងការវាយតម្លៃអចលនទ្រព្យ។
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមក៖ 060 815 515/ 095 55 90 18/ 010 94 76 40
អ៊ីមែល៖
[email protected]