អាមេរិក៖ ការងារក្នុងវិស័យសំណង់ជិត ៣លានកន្លែងនឹងជំនួសដោយមនុស្សយន្ត

អាមេរិក៖ ការងារក្នុងវិស័យសំណង់ជិត ៣លានកន្លែងនឹងជំនួសដោយមនុស្សយន្ត
សហរដ្ឋអាមេរិក៖​ ការងារក្នុងវិស័យសំណង់ប្រមាណជា ២,៧លានកន្លែង ដែលកម្មករអាមេរិក កំពុងធ្វើរាល់ថ្ងៃនឹងជំនួសដោយប្រព័ន្ធស្វ័យប្រវត្តិ ឬមនុស្សយន្តនៅក្នុងឆ្នាំ ២០៥៧ខាងមុខ ហើយចំនួននេះស្មើនឹងពាក់កណ្ដាលនៃចំនួនកម្មករសំណង់អាម៉េរិកសរុប។ នេះបើយោងតាមរបាយការណ៍ស្រាវជ្រាវមួយ ដែលដកស្រង់ដោយគេហទំព័រ Global Construction Reviewកាលពីខែមេសាកន្លងទៅ។ The “Robo-Welder”, developed to weld steel columns by Japanese contractor, Shimizu Corporation របាយការណ៍ដដែលបានព្រមានថា បញ្ហានេះនឹងប៉ះពាល់យ៉ាងខ្លាំងទៅលើអ្នកបំពេញការងារក្នុងវិស័យណាដែលធ្លាប់តែខ្វះមនុស្សមិនបានដូចជា អ្នកដឹកជញ្ជូន និង អ្នកផ្គត់ផ្គង់អាហារសម្រាប់ការដ្ឋានសាងសង់ជាដើម។ ក្នុងពេលអនាគត បញ្ញាសិប្បនិម្មិត្តនឹងត្រូវអភិវឌ្ឍន៍ដើម្បីយកមកប្រើប្រាស់ក្នុងការងារទាំងនោះ។ បច្ចុប្បន្ននេះ ម្ចាស់ក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនអចលនទ្រព្យជាច្រើនកំពុងព្យាយាមកាត់បន្ថយការចំណាយ និងបង្កើនផលិតភាពការងាររបស់ខ្លួនតាមរយៈការប្រើប្រាស់មនុស្សយន្តឬ ប្រព័ន្ធស្វ័យប្រវត្តិ ក្នុងការដ្ឋានសាងសង់របស់ខ្លួនជំនួសកម្លាំងមនុស្ស។ ប៉ុន្ដែរបាយការណ៍ខាងលើបានពន្យល់ថា សកម្មភាពនេះនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសេដ្ឋកិច្ចជាតិ និងសង្គមទៅវិញទេ។ Image result for robot in construction   Image result for robot in construction ក្រុមអ្នកស្រាវជ្រាវបានវាយតម្លៃថា មនុស្សយន្តឬ ប្រព័ន្ធស្វ័យប្រវត្តិ នឹងធ្វើឲ្យការងារប្រមាណ ២,៦៧៧លានកន្លែង ត្រូវបាត់បង់នៅក្នុងឆ្នាំ២០៥៧ ហើយសូម្បីតែការងារពាណិជ្ជកម្មក្នុងវិស័យសំណង់ ដែលផ្ដល់ប្រាក់កម្រៃខ្ពស់ក៏នឹងត្រូវកាត់បន្ថយដែរ។ ក្នុងចំណោមនោះ កម្មករបំពេញការងារផ្នែកចម្អិន និងផ្គត់ផ្គង់អាហារប្រមាណ ៤៣៥.០០០នាក់ កម្មករប្រើកម្លាំង ៤១១.០០០នាក់ អ្នកប្រតិបត្តិការម៉ាស៊ីន ៤០៤.០០០នាក់ និងវិស្វករអគ្គីសនី ៣២៨.០០០នាក់ នឹងត្រូវបាត់បង់ការងារធ្វើ។លើសពីនេះ វាក៏នឹងប៉ះពាល់ដល់ឧស្សាសហកម្មនានាដែលពាក់ព័ន្ធ ក្នុងទំហំការងារប្រមាណ ៤៩៨.០០០កន្លែងបន្ថែមទៀត។ ការធ្លាក់ចុះនៃឱកាសការងារក្នុងវិស័យសំណង់នឹងធ្វើឲ្យខាតបង់ប្រាក់ចំណូលកម្លាំងពលកម្មប្រមាណ ១២៧,៥ ពាន់លានដុល្លារ និងធ្វើឲ្យតម្រូវការប្រើប្រាស់របស់អតិថិជន ថយចុះជាទឹកប្រាក់ ៣១​,៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ។​  របាយការណ៍ក៏ស្នើឲ្យរដ្ឋាភិបាលអាមេរិកតំឡើងពន្ធទៅលើក្រុមហ៊ុនណាដែលប្រើប្រាស់មនុស្សយន្តច្រើន ដើម្បីយកថវិការទាំងនោះមករៀបចំជាវគ្គបណ្ដុះបណ្ដាលនានាដល់កម្មករដែលបានបាត់បង់ការងារ៕ ប្រភព៖ www.globalconstructionreview.com
អត្ថបទដោយ: Vasna