សហរដ្ឋអាមេរិក៖ អ្នកស្រាវជ្រាវរកឃើញបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យថ្មី

សហរដ្ឋអាមេរិក៖ អ្នកស្រាវជ្រាវរកឃើញបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យថ្មី
សហរដ្ឋអាមេរិក៖ អ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យMichigan State កាលពីពេលថ្មីៗនេះ ទើបតែសម្រេចបានការអភិវឌ្ឍកញ្ចក់ស្រូបពន្លឺព្រះអាទិត្យថ្លាមួយប្រភេទ ដែលអាចកែប្រែបង្អូចអគារនានា ឲ្យក្លាយជាឧបរណ៍ប្រមូលថាមពលដ៏សំខាន់។ របបគំឃើញនេះ នឹងមានឥទ្ធិពលយ៉ាងខ្លាំងទៅនឹង វិស័យសំណង់ និង វិស័យដទៃទៀត ដូចជា វិស័យឧស្សាហកម្មអេឡិចត្រូនិច និងប្រព័ន្ធស្វ័យប្រវត្តិជាដើម។ Transparent Solar Panels ខុសពីកញ្ចក់ស្រូបថាមពលពន្លឺព្រះអាទិត្យធ​ម្មតា ដែលមានពណ៌ខ្មៅស្រអាប់មិនអាចមើលធ្លុះផ្នែកម្ខាងទៀតបាន កញ្ចក់ស្រូបថាមពលថ្មីនេះ មានលក្ខណៈថ្លាដូចជាកញ្ចក់ធម្មតា ដែលអាចឲ្យគេបំពាក់លើបង្អួចបានដោយ មិនប៉ះពាល់ដល់ការចាំងចូលនៃពន្លឺឡើយ  ហើយកញ្ចក់សូឡាប្រភេទនេះត្រូវបានគេហៅថា TLSC (Transparent Luminescent Solar Concentrator) ។ Image result for transparent solar panels កញ្ចក់នេះ ប្រើបច្ចេកវិទ្យាម៉ូលេគុលសរីរាង្គ ស្រូបយករលកនៃពន្លឺ ដែល យើងមិនអាចមើលឃើញដោយភ្នែកទទេនោះឡើយ។ លោក Richard Lunt ជំនួយការសាស្រ្តាចារ្យផ្នែកវិស្វកម្មគីមីនិងវត្ថុធាតុវិទ្យា មហាវិទ្យាល័យវិស្វកម្មនៃសាកលវិទ្យាល័យ Michigan State បានពន្យល់ថា៖ «យើងបានស្រាវជ្រាវ ធ្វើយ៉ាងណាឲ្យបន្ទះសូឡា ទាំងនោះ អាចចាប់យកតែកាំរស្មីយូវី និងកាំរស្មីអ៊ីនហ្វ្រារ៉េដ ដែលមានក្នុងពន្លឺព្រះអាទិត្យ។ កាំរស្មីដែលបានចាប់យក នឹងត្រូវដឹកនាំទៅតាមចំណុចនៃបន្ទះ ហើយត្រូវបម្លែងទៅជាថាមពលអគ្គិសនី ដោយមានជំនួយពីបន្ទះស៊ែសសូឡា (Solar cells )។  ដូច្នេះ កញ្ចក់នេះ នឹងមិនប៉ះពាល់ដល់ការរចនាម៉ូតនៃអគារឡើយ»។ លោកសាស្ត្រាចារ្យបន្ថែមទៀតថា បច្ចេកវិទ្យានេះនឹងត្រូវបង្រៀននៅក្នុងសាកលវិទ្យាល័យទាំងមូល នៅក្នុងរដូវស្លឹកឈើជ្រុះ ក្នុងឆ្នាំ ២០១៩ ខាងមុខនេះ។ https://youtu.be/qMhdpWMDp04?t=61 បើយោងតាមកាសែត The New York Times ប្រសិនបើ បន្ទះនេះអាចប្រើប្រាស់បានរយៈពេលវែង មិនយូរទេ អាគារភាគច្រើននៅសហរដ្ឋអាមេរិកនឹងប្ដូរមកប្រើបច្ចេកវិទ្យានេះជាមិនខាន។ ដោយសារតែកញ្ចក់នេះ នឹងផ្ដល់ថាមពលមានតម្លៃថោក និង មិនប៉ះពាល់បរិស្ថាន ដែលនេះជាទំនោរដ៏ពេញនិយមសម្រាប់ការសាងសង់អគារនៅក្នុងសហរដ្ឋអាមេរិកនាពេលបច្ចប្បន្ន៕ ប្រភព៖ vietnamconstruction.vn  
អត្ថបទដោយ: Vasna