ឥណ្ឌូនេស៊ី ប្រកាសគម្រោងប្ដូររដ្ឋធានីពីហ្សាកាតា ទៅទីតាំងថ្មី

ឥណ្ឌូនេស៊ី ប្រកាសគម្រោងប្ដូររដ្ឋធានីពីហ្សាកាតា ទៅទីតាំងថ្មី
ឥណ្ឌូនេស៊ី៖ កាលពីថ្ងៃ ចន្ទ ទី ២៩ ខែ មេសា ឆ្នាំ២០១៩ រដ្ឋមន្រ្តីក្រសួងផែនការ ឥណ្ឌូនេស៊ី បានប្រាប់ប្រព័ន្ឋផ្សព្វ​ផ្សាយ​ថា រដ្ឋាភិបាលនឹងធ្វើការផ្លាស់ប្ដូររដ្ឋធានីរបស់ខ្លួន ចេញពីទីក្រុងហ្សាកាតា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា លោក Joko Widodo ដែលជាប្រធាននាធិបតីនៃប្រទេសឥណ្ឌូនេស៊ី នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃចន្ទ បានសម្រេចចិត្តថា នឹងប្ដូររដ្ឋធានីចេញពីកោះជ្វា (ក្រុងហ្សាកាតា) ទោះបីជាមិនទាន់បានកំណត់ទីតាំងថ្មីនៃរដ្ឋធានីក៏ដោយ។ យ៉ាងណាក៏ដោយ សារព័ត៌មានក្នុងស្រុកមួយចំនួនបានចុះផ្សាយថា ទីក្រុង Palangkaraya នៃកោះបរនេអូ អាចនឹងត្រូវជ្រើសរើសជាទីតាំងថ្មី សម្រាប់ធ្វើជារដ្ឋធានីនៃប្រទេសឥណ្ឌូនេស៊ី។ តើមូលហេតុអ្វីប្ដូររដ្ឋធានីចេញពីហ្សាកាតា? តាមពិតទៅគំនិតនៃការផ្លាស់ប្ដូរដ្ឋធានី ត្រូវបានលើកឡើងជាច្រើនលើកច្រើនសារ មកហើយ ពោលគឺតាំងពីឆ្នាំ ១៩៤៥ នៅពេលដែលប្រទេសនេះទទួលបានឯករាជ្យពីប្រទេសហូឡង់មកម្ល៉េះ។ តាមការស្រាវជ្រាវមួយកាលពីឆ្នាំ ២០១៦ បានបង្ហាញថា ហ្សាកាតាជាទីក្រុងដែលមានការកកស្ទះចរាចរណ៍ដ៏អាក្រក់ជាងគេក្នុងពិភពលោក។ ក្រសួងផែនការឥណ្ឌូនេស៊ី បានចេញរបាយការណ៍មួយថា ការកកស្ទះក្នុងក្រុងហ្សាកាតា បានធ្វើឱ្យខាតបង់ដល់សេដ្ឋកិច្ចជាតិ ក្នុងទំហំទឹកប្រាក់ប្រមាណ ៦.៨ពាន់លានដុល្លារ។ ការស្រាវជ្រាវមួយទៀតបង្ហាញថា មួយភាគធំនៃទីក្រុងហ្សាកាតា កំពុងលិចចូលទៅក្នុងទឹកជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ ២០៥០ ទីក្រុងនេះអាចប្រឈមនឹងបញ្ហាលិចទឹកជាប្រចាំ។ Image result for indonesia to move capital ជម្រើសសម្រាប់រដ្ឋធានីថ្មី៖ រយៈពេលមួយថ្ងៃពេញ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីឥណ្ឌូនេស៊ី ត្រូវបានធ្វើឡើងដោយការពិភាក្សាអំពីការជ្រើសរើសទីតាំងថ្មីសម្រាប់ធ្វើជារដ្ឋធានី ប៉ុន្ដែដំណឹងនៃទីតាំងថ្មីមិនទាន់ប្រកាសជាផ្លូវការនៅឡើយ។ ទោះបីជាយ៉ាងណា គេដឹងថាទីក្រុង Palangkaraya នៃកោះបរនេអូ ដែលមានចម្ងាយជាង ១០០គីឡូម៉ែត្រ ពីក្រុងហ្សាកាតា ប្រាកដនឹងក្លាយជារដ្ឋធានីថ្មីនៃប្រទេសឥណ្ឌូនេស៊ី។ ផ្អែកលើលក្ខណ្ឌភូមិសាស្ត្រ នយោបាយ និងប្រវត្តិសាស្រ្ត ទីនេះជាកន្លែងដែលសក្តិសមជាងគេ ហើយក៏ជាកន្លែងដែលប្រធានាធិបតី Joko Widodo ពេញចិត្តជាងគេដែរ។ សូមបញ្ជាក់ថា ការប្ដូររដ្ឋធានីនឹងចាប់ផ្ដើមធ្វើឡើងពីការផ្លាស់ប្ដូរអគារការិយាល័យរដ្ឋាភិបាល អគាររដ្ឋសភា ព្រឹទ្ធសភា និងអគារស្ថានទូតបរទេសជាដើម។ ការប្ដូររដ្ឋធានីនេះ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើ វិស័យសំណង់ អចនទ្រព្យ និងពាណិជ្ជកម្មជាដើម៕ Image result for indonesia to move capital Image result for Palangkaraya ប្រភព៖ bbc.co.uk
អត្ថបទដោយ: Vasna