អគារទាំង ១០ ដែលរចនាឡើង យកលំនាំតាមឧបករណ៍ និងសិល្បៈតន្រ្តី

អគារទាំង ១០ ដែលរចនាឡើង យកលំនាំតាមឧបករណ៍ និងសិល្បៈតន្រ្តី
ក្នុងការរចនាប្លង់នៃអគារមួយ ស្ថាបត្យករតែងព្យាយាមស្វែងរកនូវគំនិតច្នៃប្រឌិត ចេញពីអ្វីដែលនៅជុំវិញខ្លួនដូចជា ធម្មជាតិ ឬរបស់របរប្រើប្រាស់ផ្សេងៗជាដើម។ ដោយឡែក មានស្ថាបត្យករមួយចំនួនបានយក តន្រ្តីដើម្បីជាការជំរុញលើកទឹកចិត្ត ក្នុងការរចនាអគារមួយឲ្យចេញជារូបរាងដែលមានក្ខណៈខុសប្លែកពីគេ។ ខាងក្រោមនេះជាអគារទាំង ១០ ដែលត្រូវបានរចនាឡើង ដោយយកលំនាំតាមឧបករណ៍តន្ត្រី៖ ១. ជញ្ជាំងតន្រ្តីនៃទីក្រុង Dresden (Dresden’s musical wall) ជញ្ជាំងនេះស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់ និងជាជញ្ជាំងនៃតុលាក្រុង Dresden។ ទបង្ហូរទឹក ត្រូវបានរចនាឡើងដូចទៅនឹងត្រុំប៉ែតដែលជាឧបរណ៍តន្រ្តីសម្រាប់ផ្លុំ។ នៅពេលភ្លៀង ទទឹកនេះនឹងបង្កើតជាសំឡេងដូចតន្ត្រីដែលគេប្រគុំ។ dresden's musical wall ២. ផ្ទះតន្ត្រីករព្យាណូ (The Pianist’s house) ផ្ទះនេះមានឈ្មោះថា Chimes ជាកម្មសិទ្ធរបស់អ្នកលេងព្យាណូជនជាតិអាមេរិចម្នាក់ ដែលបានលក់ផ្ទះចាស់របស់ខ្លួនដើម្បីរកទិញផ្ទះថ្មីសម្រាប់ដាក់ព្យាណូធំៗចំនួន២។ ស្ថាបត្យករសម្រេចរចនាផ្ទះនេះ ឲ្យមានរាងកោងដូចទៅនឹងរាងព្យាណូ ដើម្បីឲ្យមានទំហំសមស្របអាចរក្សាព្យាណូបានយ៉ាងល្អ។ chimes pianist house ៣. ផ្ទះ ព្យាណូនិងវីយូឡុង ផ្ទះនេះមានទីតាំងស្ថិតក្នុងទីក្រុង Huainan ប្រទេសចិន។ ផ្ទះដ៏ទាក់ទាញមួយនេះ ត្រូវបានសាងសង់ឡើងជារូបរាងវីយូឡុង ដាក់ផ្អែកនឹងព្យាណូដ៏ធំមួយ។ វីយូឡុង ត្រូវបានសាងសង់ពីកញ្ចក់ គឺជាច្រកចូល និងជណ្ដើរសម្រាប់ឡើងទៅព្យាណូដែលស្ថិតនៅជាន់ខាងលើ។ ផ្ទះនេះត្រូវបានរចនាឡើងដោយសាកលវិទ្យាល័យបច្ចេកទេសក្នុងស្រុកមួយរបស់ប្រទេសចិន ហើយវាមិនជាកន្លែងប្រគុំតន្ត្រីនោះទេ តែជាកន្លែងសម្រាប់បង្ហាញផែនការអភិវឌ្ឍទីក្រុងនៅតំបន់នោះ។ piano house china ៤. ផ្ទះរាំ (Dancing House) អាគារការិយាល័យនេះ ស្ថិតនៅទីក្រុង Prague នៃសហរដ្ឋអាមេរិក ដែលជាទីតាំងសម្រាប់ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន។ Dancing House មានរូបរាងប្រហាក់ប្រហែលនឹងនារីរបាំម្នាក់ ដែលស្លៀករ៉ូបរាំជាមួយបុរសពាក់មួកម្នាក់។ ការរចនានេះ តំណាងពីការប៉ះទង្គិចគ្នារវាង ភាពចាស់គំរិល និន្នាការផ្តាច់ការ និងគំនិតបែបទំនើប។ dancing house prague ៥. ហ្គ្រែនហ្គីតា (Grand Guitar) ហ្គ្រែនហ្គីតាគឺ ជាសារៈមន្ទីរមួយ ដែលស្ថិតក្នុងទីក្រុង Bristol នៃរដ្ឋ Tennessee សហរដ្ឋអាមេរិក។ អគារនេះ ត្រូវបានសាងសង់ជារូបហ្គីតាធំមួយ ដែលមានប្រវែង ៧០ហ្វីត និងកម្ពស់ ៣ជាន់​។​ ទីនេះជាកន្លែងសម្រាប់ដាក់តាំងឧបរណ៍តន្រ្តីជាច្រើនប្រភេទ និងជាកន្លែងលក់កាដូអនុស្សាវរីយផងដែរ។ grand guitar bristol TN ៦. ផ្ទះ និង វិចិត្រសាលDaeyang មានមូលដ្ឋាននៅទីក្រុងសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង វិចិត្រសាលសិល្បៈនេះ មានដំបូលគួរឲ្យទាក់ទាញ។ ដំបូលនេះ រចនាឡើងដោយយកលំនាំ តាណោតភ្លេងដែលនិពន្ធដោយតន្រ្តីករដ៏ល្បីឈ្មោះនៃជនជាតិ ហុងគ្រី ( Istvan Anhalt)។ Daeyang Gallery and House ៧. អគារតន្រ្តីចាស់ Schmitt អាគារការិយាល័យនេះ មានកម្ពស់ ៦ជាន់ សាងសង់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩០០ នៅទីក្រុង មីណឺប៉ូលីស (Minneapolis)។ ផ្ទាំងគំនូរនៃអក្សរភ្លេង ត្រូវបានគូរនៅលើអាគារ ក្នុងអំឡុងទសវត្សរ៍ ឆ្នាំ១៩៧០ ជាការផ្សព្វផ្សាយមួយ សម្រាប់ហាងតន្ត្រី Schmitt ដែលពីមុនមានមូលដ្ឋាននៅទីនោះ។ Old Schmitt Music Building ៨. Holiday Inn Downtown Superdome អគារនេះ មានកម្ពស់ ១៦ជាន់ ស្ថិតនៅក្នុងទីក្រុង New Orleans នៃសហរដ្ឋអាមេរិក។ នៅជាប់នឹងជញ្ជាំងនៃអគារ មានបញ្ឈនូវឧបរណ៍តន្ត្រី Jazz ដ៏ធំមួយ តំណាងនៃប្រវត្តិសាស្រ្តដ៏រុងរឿងនៃតន្ត្រី Jazz របស់ទីក្រុង New Orleans។ Holiday Inn Downtown Superdome New Orleans ៩. សារមន្ទីរជ្វីប ទីក្រុងប៊ែកឡាំង នៅពេលដែលស្ថាបត្យករជនជាតិប៉ូញឡូញ លោក Daniel Libeskind រចនាអគារនៃសារមន្ទីរនេះ ហើយការងាររបស់គាត់ ត្រូវបានបំផុសគំនិតដោយល្ខោនអូប៉េរ៉ា។ ដូច្នេះហើយបានជាអគារនេះ មានរចនាបថខុសប្លែកពីសារមន្ទីរដទៃទៀត ក្នងទីក្រុងបែកឡាំង។ Jewish Museum Berlin ១០. ភូមិបណ្ដុំតន្រ្តី (The music box village) ភូមិនេះ ស្ថិតនៅតំបន់មួយក្នុងទីក្រុង New Orleans សហរដ្ឋអាមេរិក ត្រូវបានកសាងឡើងដោយមានការឧបត្ថម្ភពីក្រុមហ៊ុនអាកាសចរណ៍ New Orleans Air Lift។ ក្រុមហ៊ុនធ្វើបែបនេះ ដើម្បីផ្តល់ការគាំទ្រដល់សិល្បៈករដែលរស់នៅក្នុងតំបន់នោះ តាមរយៈការសាងសង់ផ្ទះ ដែលមានដំឡើងឧបរណ៍តន្រ្តីជាប់ពិដាន និងលើជញ្ជាំងផ្ទះរបស់ពួកគេ៕ music box village ប្រភព៖ www.cmuse.org
អត្ថបទដោយ: Vasna