ជប៉ុននឹងសាងសង់ផ្លូវដែលអាចផលិតថាមពលពីព្រះអាទិត្យ ដើម្បីប្រើប្រាស់ក្នុងព្រឹត្តិការណ៍អូឡាំពិច២០២០

ជប៉ុននឹងសាងសង់ផ្លូវដែលអាចផលិតថាមពលពីព្រះអាទិត្យ ដើម្បីប្រើប្រាស់ក្នុងព្រឹត្តិការណ៍អូឡាំពិច២០២០
ប្រទេសជប៉ុន៖ អាជ្ញាធរទីក្រុងតូក្យូគ្រោងនឹងបង្ហាញផ្លូវមួយខ្សែរ ដែលអាចស្រូបពន្លឺព្រះអាទិត្យនិងបម្លែងជាថាមពលអគ្គីសនីសម្រាប់ប្រើប្រាស់បាន ដោយដាក់ឈ្មោះថា “ផ្លូវថាមពលព្រះអាទិត្យ” ឬ “Solar Road”។ ផ្លូវនេះនឹងត្រូវសាងសង់ឡើង ដោយក្រាលនូវបន្ទះសូឡាសម្រាប់ស្រូបពន្លឺព្រះអាទិត្យនៅផ្ទៃរបស់វាតែម្ដង។ Solar panels at a parking lot in Kanagawa Prefecture, Tokyo. កិច្ចខិតខំប្រឹងប្រែងនេះមានគោលបំណង ជំរុញទីក្រុងតូក្យូឲ្យក្លាយជា ទីក្រុងអេកូបៃតង សម្រាប់ស្វាគមន៍ អ្នកចូលរួមក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចឆ្នាំ២០២០ខាងមុខនេះ។ កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ រដ្ឋាភិបាលជប៉ុនបានសាកល្បងដោយជោគជ័យ តាមរយៈការសាងសង់ផ្លូវសូឡាមួយ នៅឯចំណតរថយន្តហាង Seven-Eleven ក្នុងក្រុង Sagamihara នៃខេត្ត Kanagawa ។ ចំណតរថយន្តសូឡានេះ មានបំពាក់នូវបន្ទះស្រូបពន្លឺព្រះអាទិត្យ នៅលើផ្ទៃរបស់វាតែម្ដង ហើយផ្នែកខាងលើនៃបន្ទះសូឡាទាំងនោះ ត្រូវបានពាសដោយជ័រពិសេស ដែលមានលក្ខណៈរឹងមាំ អាចធន់នឹងទម្ងន់រាប់តោន ដែលអនុញ្ញាតិឲ្យរថយន្ត​បើកករលើនោះបាន។ Image result for solar roads អ្នកគ្រប់គ្រងហាង Seven-Eleven បានលើកឡើងថា ផ្លូវស្រូបពន្លឺព្រះអាទិត្យនេះ អាចផលិតអគ្គីសនីបាន ១៦.១១៥ គីឡូវ៉ាត់ម៉ោង ជារៀងរាល់ឆ្នាំ  ដែលស្មើនឹងប្រមាណ ៩% នៃថាមពលអគ្គីសនីសរុបដែលប្រើប្រាស់ក្នុងហាង។ គម្រោងបន្ទាប់សម្រាប់រដ្ឋាភិបាលជប៉ុន គឺការសាងសង់បន្ថែមនូវផ្លូវ និងចំណតរថយន្តដែលអាចស្រូបថាមពលព្រះអាទិត្យមកប្រើប្រាស់បន្ថែមទៀត ដើម្បីលើកម្ពស់ការប្រប្រាស់ថាមពលកកើតឡើងវិញឲ្យបាន ៣០% សម្រាប់ឆ្នាំ២០៣០។ Image result for solar roads គួររំលឹកផងដែរថា ប្រព័ន្ធផ្លូវផលិតថាមពលពីព្រះអាទិត្យ ត្រូវបានគេអភិវឌ្ឍរួចមកហើយនៅលើផ្លូវល្បឿនលឿនក្នុងប្រទេសបារាំង និងផ្លូវសម្រាប់ជិះកង់ក្នុង ប្រទេសហូឡង់។ តែអ្វីដែលជាបញ្ហាសម្រាប់ការសាងសង់ផ្លូវប្រភេទនេះ គឺការចំណាយមានតម្លៃខ្ពស់ខ្លាំងពេក។ ជាក់ស្ដែងការសាងសង់ផ្លូវស្រូបថាមពលព្រះអាទិត្យរបស់បារាំងក្នុងមួយគីឡូម៉ែត្រ គេត្រូវចំណាយប្រហែលជិត ៦លានដុល្លាអាមេរិក៕ Related image ប្រភព៖ The Washington Post
អត្ថបទដោយ: Vasna