បុរីធីវីស្តាត្រៀមចិញ្ចៀនពេជ្រ និងម៉ូតូហុងដាសេរីថ្មីជូនដល់អតិថិជន

បុរីធីវីស្តាត្រៀមចិញ្ចៀនពេជ្រ និងម៉ូតូហុងដាសេរីថ្មីជូនដល់អតិថិជន

បុរី​ធីវីស្តា ជាគម្រោងអភិវឌ្ឍន៍លំនៅឋានផ្ទះល្វែងវីឡាទំនើបថ្មីមួយមានទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ ដែលមានផ្ទះ២​ប្រភេទ​គឺ អាជីវកម្ម និងប្រភេទផ្ទះវីឡាកូនកាត់ ហាក់កំពុងទទួលជោគជ័យលើការលក់ក្នុងគម្រោងទាំង៥របស់ខ្លួនគួរឱ្យកត់សម្គាល់។

​ខណៈដែលដំណើរការលក់​គម្រោងទី៥ មានភាពល្អប្រសើរដែលទទួលបានរហូត៦៥%​​នោះ នៅក្នុងទិវានៃក្តីស្រឡាញ់ និង សិទ្ធិនារីអន្តរជាតិខាងមុខនេះ ​​បុរីនេះនឹងមានរង្វាន់ពិសេសជូនដល់អតិថិជន គឺរាល់អតិថិជនដែលទិញ​ផ្ទះ​វីឡារបស់បុរី ពីធីវីស្តា នឹងទទួលបានចិញ្ចៀនពេជ្រមួយវង់។

លោក កូយ​ សីហា ប្រធានផ្នែកលក់និងចាត់ការទូទៅបុរីធីវីស្តា បានឱ្យដឹងថា ការផ្តល់ជូននេះ នឹងធ្វើឡើងពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ដើម្បីការជាផ្តល់កាដូ ដល់អតិថិជន ក្នុងរដូវកាលដ៏ពិសេសនេះ។

​លោកបន្តថា លើសពីនេះទៅ សម្រាប់បុណ្យចូលឆ្នាំខ្មែរ ​​ចាប់ពីថ្ងៃទី១៦ ខែមិនា ដល់​​ថ្ងៃទី៣០ ខែមេសា រាល់អតិថិជនដែលបានទិញផ្ទះវីឡារបស់បុរីធីវីស្តា​ នឹងទទួលបានរង្វាន់ពិសេស គឺ ម៉ូតូហុងដា​ Dream 2020 ១គ្រឿងផងដែរ។

គួរជម្រាបថា បុរីធីវីស្តា មានលំនៅឋានសរុបមាន១៦៥ ល្វែង ​ ជាប្រភេទផ្ទះអាជីវកម្ម និងប្រភេទផ្ទះវីឡាកូនកាត់​ ត្រូវបានសាងសង់លើផ្ទៃដីចំនួន ២ហិកតា ដែលស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ( ព្រៃស) ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញដែលជាចំណុចប្រសព្វនៃផ្លូវ២០ម៉ែត្រ ផ្លូវ៥០ម៉ែត្រ និង៦០ម៉ែត្រ។

បើតាមប្រធានផ្នែកលក់ និងអ្នកចាត់ការទូទៅបុរីធីវីស្តាដដែលបានឱ្យដឹងថា​ នាពេល​ខាងមុខនេះ បុរីធីវីស្តា នឹងបន្តអភិវឌ្ឍន៍គម្រោង ទី៦របស់ខ្លួនបន្ថែមទៀត លើផ្ទៃដីធំជាងគម្រោងមុនៗរហូតដល់ ៦ហិកតា​ដែលមានទីតាំងក្បែរគម្រោងចាស់។​

គម្រោងទី៦របស់បុរីនឹងសាងសង់ឡើងជាមួយនឹងលំនៅឋានយ៉ាងប្រណិតៗបូកផ្សំនឹងគុណភាព លក្ខណៈបច្ចេកទេសដែលធានាបាននូវគុណភាពស្របតាមស្តង់ដារនៃការរស់នៅបែបទាន់សម័យ៕

 

អត្ថបទដោយ: Channita