វិធីសាស្រ្តកែច្នៃសំបកកង់រថយន្តចាស់ៗ សម្រាប់លម្អទីធ្លាជុំវិញផ្ទះ

វិធីសាស្រ្តកែច្នៃសំបកកង់រថយន្តចាស់ៗ សម្រាប់លម្អទីធ្លាជុំវិញផ្ទះ
គំនិតនៃការកែច្នៃរបស់របរចាស់ៗមកប្រើប្រាស់ឡើងវិញ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង។ សំបកកង់ឡានចាស់ៗ បានក្លាយជាវត្ថុដ៏ពេញនិយម ដែលគេយកមកកែច្នៃឡើងវិញច្រើនជាងគេ។ ថ្ងៃនេះ KHB Media សូមចែករំលែកវិធីងាយៗ ចំនួន​ ៦ ក្នុងការកែច្នៃសំបកកង់ឡានចាស់ៗ មកលម្អទីធ្លាជុំវិញគេហដ្ឋាន ដោយដកស្រង់ពីគេហៈទំព័រ backyardboss.net ១. គ្រឿងសង្ហារឹមខាងក្នុង និងខាងក្រៅផ្ទះ សំបកកង់រថយន្តចាស់ៗភាគច្រើន ត្រូវបានគេច្នៃជាគ្រឿងសង្ហារឹមដូចជា កៅអី សាឡុង តុកាហ្វេ និង ស៊ុមកញ្ចក់ ជាដើម។ ដោយមិនចាំបាច់កាត់ ឬកែច្នៃច្រើនទេ ដោយគ្រាន់តែ បន្ថែមបន្ទះក្ដារ និងឈើសម្រាប់ធ្វើជាជើងទម្រ បន្ទាប់មកលាបព័ណ៌ជាការស្រេច។
  • កៅអីកង់ឡាន
Chair from used tires
  • កៅអីអូតូម៉ង់
ottoman tire
  • តុកាហ្វេ
car tire coffee table
  • ស៊ុមកញ្ចក់
frame ២. គ្រឿងពន្លឺ ការច្នៃសំបកកង់ចាស់ៗជាគ្រឿងពន្លឺ ជាគំនិតគួរឲ្យភ្ញាក់ផ្អើលមួយ។ អ្នកគ្រាន់តែកែច្នៃសំបកកង់រថយន្តទាំងនោះជាមួយអំពូល ដែលមានពណ៌ចម្រុះ ហើយគូរក្បាច់លម្អផ្សេងៗ បន្ទាប់មកអ្នកអាចតាំងលំអគេហដ្ឋាន នាពេលរាត្រីបានយ៉ាងស្រស់ស្អាត។ អ្នកអាចដាក់វា នៅក្បែរមាត់ទ្វារចូលផ្ទះ ផ្អែកនឹងជញ្ជាំងផ្ទះ ឬ ព្យូរពីដំបូលក៏បាន។ Hanging Lights ៣. កន្លែងក្មេងលេង ចង់រៀបចំកន្លែងក្មេងលេងក្បែរផ្ទះ លោកអ្នកមិនចាំបាច់ចំណាយប្រាក់ច្រើនពេកទេ។ អ្នកអាចប្រើសំបកកង់រថយន្តចាស់ៗជាមួយនឹងឈើ ឬដើមឫស្សី ដើម្បីធ្វើជាកន្លែងក្មេងលេងដូចជា កន្លែងក្មេងតោងឡើង ប្រអប់ដីខ្សាច់ និងទោង ជាដើម។
  • កន្លែងក្មេងតោងឡើង
Related image
  • ប្រអប់ដីខ្សាច់
Tire Sandboxes ៤. ទេសភាពលម្អជុំវិញផ្ទះ ដើម្បីបន្ថែមសោភ័ណភាពគេហដ្ឋាន អ្នកអាចច្នៃសំបកកង់ឡានចាស់ៗទាំងនោះ ជា ផ្លូវដើរ អាងចឹញ្ចឹមត្រី និងជណ្ដើរជាដើម។ Tire Retaining Wall ៥. កន្លែងដាំរុក្ខជាតិ មិនថាការដាំរុក្ខជាតិសម្រាប់លម្អ ឬបរិភោគនោះទេ សំបកកង់រថយន្ត សុទ្ធតែអាចប្រើប្រាស់បានយ៉ាងងាយ សម្រាប់ការងារមួយនេះ។ អ្នកមិនចាំបាច់ចំណាយប្រាក់ទិញថូរ ឬផើងថ្លៃៗនោះទេ ព្រោះអ្នកអាចប្រើសំបកកង់ចាស់ៗបាន។ សំបកកង់ឡានចាស់ៗមិនត្រឹមតែមានតម្លៃថោកទេ តែអ្នកអាចប្រើប្រាស់វាបានយូរដោយមិនខ្លាច បាក់បែក ឬខូចឡើយ។ Stacked-Garden-Tire-Planters ៦. សម្ភារៈលម្អតាមរដូវ ពេលមានពិធីបុណ្យនានា អ្នកក៏អាចច្នៃសំបកកង់រថយន្តជាវត្ថុ ឬរូបតំណាងផ្សេងៗសម្រាប់ជាការអបអរពិធីទាំងនោះបានផងដែរ។ ឧទារណ៍៖ ការអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ បុណ្យណូអែល និងការរចនាជារូបតុកត្តាជាដើម៕ Wreath Tire Cartoon Characters ប្រភព៖ www.backyardboss.net
អត្ថបទដោយ: Vasna