ចង់ដឹងទេ! ហេតុអ្វីត្រូវប្រើថ្នាំទ្រនាប់លាបលើជញ្ជាំង?

ចង់ដឹងទេ! ហេតុអ្វីត្រូវប្រើថ្នាំទ្រនាប់លាបលើជញ្ជាំង?
គុណភាពថ្នាំពណ៌លើជញ្ជាំង បានជះឥទិ្ធពលខ្លាំងលើសោភ័ណភាពរបស់សំណង់​ទាំង​មូល។ ការលាបថ្នាំពណ៌មានគុណភាពល្អតែ​មួយមុខ មិនអាចធានា​បាននូវភាពស្អាត​នៅ​លើ​​សំណង់​បានយូរអង្វែងនោះទេ។ តាមការឱ្យដឹងពីអ្នកជំនាញផ្នែកថ្នាំពណ៌នៃក្រុមហ៊ុន ខាំ-ផែន (Cam-Paint) បានលើក​ឡើង​ថា ការប្រើប្រាស់ថ្នាំទ្រនាប់ ដែល​មានគុណភាពល្អ​ជា​មុន រួមនឹងការអនុវត្តតាម​ប្រព័ន្ធលាប​ថ្នាំដែលត្រឹមត្រូវតាមបច្ចេកទេស​ ដូចជា មានម្សៅ​បៀក ថ្នាំទ្រនាប់ និងថ្នាំលាបសម្រេច​លើ​ជញ្ជាំង ទើបអាចធានាបាននូវសោភ័ណភាព​សំណង់ទាំងមូល​បានយូរអង្វែង។ លោក ប៉ូច ម៉ានិត នាយកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) បានប្រាប់​អ្នកយកព័​ត៌មាន KHB Media ថា មូលហេតុដែលត្រូវប្រើប្រាស់ថ្នាំទ្រនាប់​ ព្រោះវាមានអត្ថ​ប្រ​​យោជន៍ ​​៣ ​យ៉ាងគឺ ទី១: ជួយធ្វើឱ្យសាច់ថ្នាំទ្រនាប់នេះ ទៅប៉ះជា​មួយនឹងម្សៅបៀក ដើម្បីឱ្យ​វាមានភាពរឹងមាំ ទៅជាប់នឹងជញ្ជាំងបន្ថែម។ ទី២: ប្រសិនជាការជ្រើសរើស​ថ្នាំទ្រ​នាប់​ដែល​ត្រឹមត្រូវ និងស្របទៅតាមប្រភេទជញ្ជាំងចាស់ ដែល​ត្រូវលាបថ្នាំឡើងវិញ វានឹង​ជួយធ្វើ​ឱ្យសាច់​កំបោរដែលចាស់ពុកផុយនោះ មានភាពរឹងមាំឡើងវិញ​។ ទី៣: ជួយការពារ ទប់មិន​ឱ្យចេញជាតិក្បុងក្នុងជញ្ជាំងស៊ីម៉ង់ត៍ មកប៉ះនឹងសាច់ថ្នាំខាងលើ ដែលធ្វើឱ្យជញ្ជាំង​រក្សា​ពណ៌​​បានគង់វង្សយូរអង្វែង។ ជាមួយនឹងបច្ចេកទេសនៃការប្រើប្រាស់វិញ លោក ម៉ានិត បានបង្ហាញថា បន្ទាប់ពីប្រើ​ម្សៅ​បៀកទុករយៈពេល ២ សប្តាហ៍យ៉ាងតិច ដើម្បីឱ្យម្សៅបៀកស្ងួត រឹងមាំបានល្អ ទើបយើង​អាច​រុញ​ថ្នាំទ្រនាប់បាន។ ចំពោះការប្រើប្រាស់របស់ថ្នាំទ្រនាប់នេះ មានភាពសាមញ្ញ ងាយស្រួលលាប ដោយយើង​គ្រាន់តែលាយជាមួយនឹងទឹកធម្មតាបន្ថែម ក្នុង ១ ធុង ចន្លោះពី ១,៥ លីត្រ ទៅ​ ២ លីត្រ លាយ​រួចកូរវា​ឱ្យសព្វ បន្ទាប់មករុញលាបលើជញ្ជាំង គឺ លាបតែមួយទឹកប៉ុណ្ណោះ (មួយជាន់ ឬមួយ​ដងលើជញ្ជាំង) និងទុកវាឱ្យស្ងួតរយៈពេល ៣​ ទៅ ៤ ម៉ោង ទើបអាចលាប​ថ្នាំពណ៍​សម្រេច ដែលយើងស្រឡាញ់បាន។ នេះជាការបញ្ជាក់របស់ លោក ម៉ានិត។ បច្ចុប្បន្ន ខាំ-ផែន បានផលិត ​និងផ្គត់ផ្គង់ថ្នាំទ្រនាប់ចំនួនបីម៉ាក សម្រាប់ពង្រឹង​គុណភាព​អគារ​ចាស់ និងអគារថ្មី ដើម្បីលម្អ និងរក្សាការពារនូវសោភ័ណភាពថ្នាំពណ៌លើអគារ៖ ទី១៖ ថ្នាំទ្រនាប់ម៉ាកប្រ៉ូតាន់ (PROTAN) ជាថ្នាំទ្រនាប់ប្រភេទលាយទឹក ​​ ដែលផ្សំឡើងពីកាវអាគ្រីលីកសុទ្ធ​ តាមរូបមន្តពិសេស សម្រាប់លាបទៅលើផ្ទៃជញ្ជាំងចាស់ ដើម្បីធ្វើឱ្យផ្ទៃម្សៅបៀកដែលហុយ ផុយខូចនោះភ្លាមទៅជាផ្ទៃរឹងមំាវិញ មុនពេលលាបថ្នាំសម្រេចពីលើ។ លក្ខណពិសេសនៃផលិតផលៈ
  • មានកម្លាំងច្រៀតចូលទៅផ្ទៃជញ្ជាំងកម្រិតខ្ពស់ ដែលអាចកែផ្ទៃពុកផុយឱ្យរឹងមំាវិញបាន
  • កម្លំាងតោងស្អិតមានកម្រិតខ្ពស់ រវាងផ្ទៃជញ្ជំាង ទៅថ្នាំសម្រេចខាងលើ
ការប្រើប្រាស់ៈ លាបបានទាំងក្នុង និង ក្រៅ លាបលើផ្ទៃ ស៊ីម៉ងតិ៍ចាស់ដើម្បីជួយឱ្យផ្ទៃជញ្ជំាងមានភាពរឹងមំា និងការពារថ្នាំពណ៍ស្រទាប់ខាងលើឱ្យជាប់​ និងមានសោភ័ណភាពបានយូរ។ ចំណុះ ៖ ១៨ លីត្រ និង ៣.៨ លីត្រ ទី២៖ ថ្នាំទ្រនាប់ព្រីវ៉ាលិន (PREVALENT)  ជាប្រភេទថ្នាំទ្រនាប់ ​ កម្រិតកណ្តាល ដែលផ្សំឡើងពីកាវអាគ្រីលីក តាមរូបមន្តពិសេស សម្រាប់ទប់ទល់នឹងលក្ខខណ្ឌខាងក្រៅបាន។ លក្ខណពិសេសនៃផលិតផលៈ ធន់ទៅនឹងផ្សិត ផ្កាអំបិល និងជួយបង្កើនកំលាំងតោងស្អិត រវាងថ្នាំសម្រេច ជាមួយផ្ទៃម្សៅ​បៀក។ ការប្រើប្រាស់ៈ លាបបានទាំងក្នុង និង ក្រៅ លាបលើផ្ទៃស៊ីម៉ងតិ៍ថ្មី ដើម្បីការពារ និងរក្សាថ្នាំពណ៌ស្រទាប់ខាងលើអោយជាប់ និងមានសោភ័ណភាពបានយូរ។ ទម្ងន់៖ ​២៦ គីឡូក្រាម និង​ ៥ គីឡូក្រាម ទី៣៖ ម៉ែក្សអេក្សត្រា-អ៊ី (MAX EXTRA-E) ជាប្រភេទថ្នាំទ្រនាប់ការពារក្រឡាខ្ជឹង កម្រិតព្រីមៀម ផ្សំពីកាវមិនប៉ះពាល់ដល់សុខភាព ដែលបង្កើតឡើងតាមរូបមន្តពិសេស សម្រាប់ធន់ទៅនឹងបរិយាកាសខាងក្រៅ។ លក្ខណពិសេសនៃផលិតផលៈ  អាចទប់ទល់នឹងការបែកក្រឡាខ្ជឹង បង្កើនការតោងស្អិតរវាងថ្នាំសម្រេច ជាមួយផ្ទៃម្សៅបៀក និងឈ្នះផ្សិត ឬស្លែ។ ការប្រើប្រាស់ៈ លាបបានទាំងក្នុង និង ក្រៅ លាបលើផ្ទៃ ស៊ីម៉ង់តិ៍ ដើម្បីការពារ និងរក្សាថ្នាំពណ៌ស្រទាប់ខាងលើ អោយជាប់ និងមានសោភ័ណភាពបានយូរ។ ចំណុះ ៖ ១៨ លីត្រ និង ៣.៨ លីត្រ សូមរំលឹកផងដែរថា ខាំ-ផែន ជាក្រុមហ៊ុនផលិតថ្នាំពណ៌របស់កូនខ្មែរតែមួយ ដែលត្រូវ បាន​ជ្រើសរើសឱ្យក្លាយទៅជាក្រុមហ៊ុនគំរូ ដោយទទួលបានវិញ្ញាបនប័ត្រ​ស្តីអំពី ប្រព័ន្ធ គ្រប់គ្រងគុណភាព ISO ៩០០១:២០១៥ និង លិខិតបញ្ជាក់ពីការអនុវត្តជោគជ័យ លើ គម្រោងនៃប្រព័ន្ធគ្រប់គ្រងគុណភាព​ ពីអង្គការផលិតភាពអាស៊ី (APO) ផងដែរ៕
អត្ថបទដោយ: Rath