វេទិកាសំណង់ពិភពលោកឆ្នាំ ២០១៩ ផ្តោតលើតួនាទីសំខាន់របស់ វិស្វករសំណង់ និង វិស្វករស៊ីវិល
ប្រទេសស្លូវេនី៖ វេទិការសំណង់ពិភពលោកប្រចាំឆ្នាំ ២០១៩ ឬហៅកាត់ថា (WCF 2019) នឹងត្រូវរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌ និងរដ្ឋសភា Cankarjev dom ក្នុងទីក្រុង Ljubljana នៃប្រទេសស្លូវេនី (Slovenia) ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៩។ ប្រធានាធិបតីនៃសាធារណៈរដ្ឋសាធារណរដ្ឋស្លូវេនី លោក Borut Pahor នឹងចូលរួមជាគណៈអធិបតីក្នុងការបើកកម្មវិធីនេះ ជាមួយនឹងប្រធានបទ «ភាពធន់នៃសំណង់អគារ និង ហេដ្ឋារចនាសម្ព័ន្ធពីការប្រែប្រួលអាកាសធាតុ»។ វេទិកាសំណង់ពិភពលោកប្រចាំឆ្នាំ ២០១៩ នឹងព្យាយាមយ៉ាងធ្វើយ៉ាងណា ជម្រុញការផ្សព្វផ្សាយអំពីតួនាទីដ៏សំខាន់របស់វិស្វករសំណង់ និងវិស្វករស៊ីវិល ក្នុងការរួមចំណែកលើកកម្ពស់ការអភិវឌ្ឍដែលប្រកបដោយចិរភាព និងគុណភាព។ ក្នុងកម្មវិធីនេះនឹងមានការចូលរួមផ្លាស់ប្ដូរ ចំណេះដឹង ជំនាញ ការអនុវត្ត និងទស្សនវិស័យផ្នែកវិស្វកម្មសំណង់ សម្រេចបាននូវគោលដៅមួយចំនួននៃផែនការសកល សម្រាប់ការអភិវឌ្ឍប្រកបដោយចិរភាព។ មានប្រធានបទតូចរងជាច្រើននឹងត្រូវលើកយកមកពិភាក្សារួមមាន៖
- ថាមពលសម្រាប់សតវត្សទី ២១ «ប្រសិទ្ធផលនៃធនធានក្នុងការកសាងបិស្ថាន»
- ឧស្សាហកម្មសំណង់ ៤.០ «វិស្វកម្មសំណង់កម្រិតខ្ពស់»
- ការគ្រប់គ្រងគ្រោះមហន្តរាយ និង អភិបាលក្នុងការរៀបសហគមន៍ប្រកបដោយស្ថេរភាព
- ការកសាងសមត្ថភាពក្នុងវិស័យវិស្វកម្ម
- ការគ្រប់គ្រងការសម្របសម្រួល និង ធនធាន
- វដ្ដនៃកម្មវិធី BIM។
ក្នុងរយៈពេល ៤ ថ្ងៃ នៃវេទិកាសំណង់ពិភពលោកឆ្នាំ ២០១៩ នេះ នឹងមានការចូលរួមពី វិស្វករសំណង់ ស្ថាបត្យករ អ្នកស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ សាស្រា្តចារ្យសាកលវិទ្យាល័យ សិស្សនិស្សិត និងអ្នកតាក់តែងគោលនយោបាយមកពីជុំវិញពិភពលោក។ គេរំពឹងថា កម្មវិធីនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ឧស្សាហកម្មសំណង់ឲ្យកាន់តែរីកចម្រើនប្រកបដោយចិរភាព និងគុណភាពបន្ថែមទៀត៕ ប្រភព៖ www.preventionweb.net