ចិនបង្ហាញ អគារមជ្ឈមណ្ឌលវប្បធម៌យុវជនអន្តរជាតិ ណានជីង យ៉ាងស្កឹមស្កៃ

ចិនបង្ហាញ អគារមជ្ឈមណ្ឌលវប្បធម៌យុវជនអន្តរជាតិ ណានជីង យ៉ាងស្កឹមស្កៃ
ប្រទេសចិន៖ មជ្ឈមណ្ឌលវប្បធម៌យុវជនអន្តរជាតិណានជីង របស់ប្រទេសចិន បានបង្ហាញរាងយ៉ាងស្កឹមស្កៃ នៅក្បែរច្រាំងទន្លេ Hexi New Town។ គម្រោងនេះរាប់បញ្ចូលជា មជ្ឍមណ្ឌលសន្និសីទ ដែលមានទំហំ ១០៦,៥០០ ម៉ែត្រការ៉េ និង ប៉មទាំងពីរ មានទំហំសរុប ២៥៨,៥០០ ម៉ែត្រការ៉េ។ ចំណែក អគារជាន់ក្រោមបំផុត មានទំហំ ១០ ម៉ឺនម៉ែត្រការ៉េ ហើយក្រៅពីនោះ ជាទីធ្លាសម្រាប់មជ្ឍមណ្ឌលអាជីវកម្ម (CBD) ដែលស្ថិតនៅក្បែរមាត់ទន្លេ។ គម្រោងស្ថាបត្យកម្មដ៏អស្ចារ្យនេះ បានបញ្ជាក់ពីការភ្ជាប់គ្នារវាងបរិស្ថានទីក្រុង Hexi New Town តាមបណ្តោយច្រាំងទន្លេ ទេសភាពស្រុកស្រែនៃកោះ Jiangxinzhou នៅក្នុងទន្លេ Yangtzer ភ្ជាប់ដោយស្ពានថ្មើរជើងផងដែរ។ មជ្ឈមណ្ឌលវប្បធម៌យុវជនអន្តរជាតិណានជីង ចំណាយដីអស់ទំហំ ៥.២ ហិចតា និងមានទំហំសម្រាប់សាងសង់ប្រមាណ ៤៦៥,០០០ ពាន់ម៉ែត្រការ៉េ។ លើសពីជាន់ផ្ទាល់ដី មានប៉មទាំងពីរ ដោយប៉មដែលខ្ពស់ជាងគេ មានកម្ពស់ ៣១៥ ម៉ែត្រ  ស្មើនឹង ៦៨ ជាន់ និងមានជាន់សម្រាប់ការិយាល័យ និងសណ្ឋាគារ Jumeirah ផងដែរ។ ប៉មអគារ ដែលខ្លីជាងគេ មានកម្ពស់ ២៥៥ ម៉ែត្ររួម ស្មើនឹង ៥៩ ជាន់ និងមានសណ្ឋាគារលំដាប់ផ្កាយ ៤ នៅក្នុងនោះផងដែរ។ អគារទាំងពីរនេះ ត្រូវបានគេកំណត់យក ៥ ជាន់ ដើម្បីប្រើប្រាស់សម្រាប់ មជ្ឈមណ្ឌលវប្បធម៌មួយនេះ។ អគារមជ្ឈមណ្ឌលវប្បធម៌នេះ អាចរៀបចំកម្មវិធីសំខាន់ៗចំនួនបួន ដូចជា សាលសន្និសិទ សាលប្រជុំ បន្ទប់ពហុបំណង និង បន្ទប់សម្រាប់ភ្ញៀវអ្នកទស្សនាផងដែរ ដែលជាទំហំនៅដាច់ៗពីគ្នា។ ចំពោះនៅជុំវិញទីធ្លាកណ្តាលប៉ម ឈរអមក្បែរៗគ្នា ដោយមើលឃើញទីក្រុងរាងបែបបញ្ឍរ និងទេសភាពទន្លេបែបផ្ដេក។ មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ក្នុងរយៈពេលត្រឹមតែ ៣៤ ខែ ដោយអ្នកជំនាញ ដែលមានបទពិសោធន៍ក្នុងការរចនាឌីជីថល 3D BIM(Building Information Modeling) របស់ក្រុមហ៊ុន ZHA សូមបញ្ជាក់ថា មជ្ឈមណ្ឌលវប្បធម៌យុវជន Nanjing ដែលមានទំហំ ៤៦៥.០០០ ម៉ែត្រការ៉េនេះ បានបើកដំណើរការដំបូងសម្រាប់ការប្រកួតកីឡាអូឡាំពិកយុវជនឆ្នាំ ២០១៤។ បច្ចុប្បន្ននេះ ម្ចាស់សណ្ឋាគារ Jumeirah Nanjing បានកាន់កាប់អគារខ្ពស់បំផុតនេះ។ Jumeirah ជាសណ្ឋាគារលំដាប់ប្រណីតជាងគេ ដែលឈានមុខគេមួយក្នុងពិភពលោក ដោយទើបតែបញ្ចប់គម្រោងសណ្ឋាគារ Nanjing របស់ខ្លួន ជាគោលដៅសណ្ឋាគារដ៏សំខាន់របស់ទីក្រុងមួយនេះ៕ ប្រភព៖ worldarchitecture.org
អត្ថបទដោយ: Rath