ស្វីសប្រើកាកសំណល់និងសម្ភារៈកែច្នៃឡើងវិញមកសាងសង់អគារលំនៅដ្ឋាន

ស្វីសប្រើកាកសំណល់និងសម្ភារៈកែច្នៃឡើងវិញមកសាងសង់អគារលំនៅដ្ឋាន
ស្វីស៖ លំនៅដ្ឋានមួយកន្លែងត្រូវបានសាងសង់ចេញពីសម្ភារៈប្រើប្រាស់ឡើងវិញ វត្ថុអាចកែច្នៃឡើងវិញបាន និងវត្ថុផ្សេងៗទៀតមកគួបផ្សំគ្នា។ វាត្រូវបានបើកឱ្យសាងសង់នៅតំបន់ Dubendorf ប្រទេសស្វ៊ីស។ លំនៅដ្ឋាននេះត្រូវបានគេឱ្យឈ្មោះថា NEST ដែលមានន័យ​ថា អគារនវានុវត្ត និងការស្រាវជ្រាវ ដែលគ្រប់គ្រងដោយ Empa និង Eawag ក្នុងតំបន់ Dübendorf ហើយវាត្រូវបានរចនាឡើងដោយលោក Werner Sobek ជាមួយ DirkEHbel និង Felix Heisel មកពី ETH​​Zurich។ រចនាសម្ពន្ធ័សំណង់លំនៅដ្ឋាននេះ ត្រូវបានបង្កើតឡើងដោយសហការជាមួយមជ្ឈមណ្ឌលសមត្ថភាពស្រាវជ្រាវ (NCCR) នៃប្រទេសស្វ៊ីសនៅលើគម្រោង NEST។ ម៉ូតលំនៅដ្ឋានថ្មីនេះមានភាពប្លែកគ្នា វាមិនត្រឹមតែជាការរចនាម៉ូត និងគ្រោងទុកតាមឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវបានរចនាឡើងដោយប្រើដំណើរការឌីជីថលទូទៅទាំងនៅនឹងកន្លែង និងនៅក្រៅតំបន់ផងដែរ។ សម្រាប់បេតុងផ្ទះគេប្រើវិធីសាស្រ្តសាងសង់បែបប្លង់សេវៃឆ្លាត  Smart Slab។ ទម្រង់បែប 3D  ត្រូវបានគេបាញ់ថ្នាំបេតុងនៅខាងក្នុងអគារ ដែលមានរូបរាងជាធរណីមាត្រស្មុគស្មាញ។ អគារលំនៅដ្ឋានដែលច្នៃពីកាកសំណល់មួយនេះបានបើកដំណើរកាលពីថ្ងៃទី៨ ខែកុម្ភៈឆ្នាំ ២០១៩ នៅតំបន់ Dübendorf, NEST ហើយវាត្រូវបានគេដាក់ឈ្មោះថា ``ការកែច្នៃនៅទីក្រុង`` នឹងផ្តល់កន្លែងដល់សិស្សពីរនាក់ព្រមទាំងផ្តល់បន្ទប់ពិសោធន៍មួយដើម្បីជួយជំរុញការផ្លាស់ប្តូរវិស័យសំណង់ទៅរកការការផ្លាស់ប្តូរវិស័យសេដ្ឋកិច្ចឡើងវិញ។ ក្រុមការងាររចនាប្លង់បាននិយាយថា៖ «ការខ្វះខាតធនធានកាន់តែច្រើនឡើង នាពេលបច្ចុប្បន្ននេះមានន័យថាវិស័យសំណង់អគារត្រូវតែគិតគូរបន្ថែមទៀតចំពោះការប្រើប្រាស់ឱ្យបានច្រើនហើយការកែច្នៃសម្ភារៈក៏ដូចជាវិធីសាស្ត្រផ្សេងៗនៃសំណង់ផងដែរ »។ តាមការបញ្ជាក់របស់លោក Werner Sobek មានប្រសាសន៍ថា៖ «ការរីកចម្រើនឥតឈប់ឈរនៃចំនួនប្រជាជនសកលលោកក៏ដូចជាធនធានធម្មជាតិបានកើនឡើងជាលំដាប់។ ការណ៍នេះទាមទារឱ្យមានការពិចារណាខ្លះនៅក្នុងវិស័យសំណង»។ ជាការយល់ឃើញរបស់លោក Werner Sobek ថា នៅពេលអនាគតត្រូវតែកាត់បន្ថយការប្រើប្រាស់សម្ភារៈសំណង់ និងសាងសង់អគារដែលធ្វើពីកាកសំណល់​កែច្នៃឱ្យកាន់តែច្រើនសម្រាប់ប្រជាជន៕   ​      
អត្ថបទដោយ: Rath