ឧបករណ៍ប្រព័ន្ធធ្នឹមទម្រ ឬកំរាលខ័ណ្ឌ Hory Beam ជំនួយការសាងសង់ទ្វេដងក្នុងការចាក់ប្លង់សេបេតុងអគារ

ឧបករណ៍ប្រព័ន្ធធ្នឹមទម្រ ឬកំរាលខ័ណ្ឌ Hory Beam ជំនួយការសាងសង់ទ្វេដងក្នុងការចាក់ប្លង់សេបេតុងអគារ
Hory Beam កឺជាឧបករណ៍ជំនួយក្នុងវិស័យសំណង់ ដែលវាជាប្រព័ន្ធពុម្ភចាក់ប្លង់សេបេតុង និងជាបច្ចេកទេសសាងសង់ថ្មីមួយរបស់ប្រ​ទេសជប៉ុន។ នៅតាមអគារដែលបំពាក់ធ្នឹមចំហៀងចូលទៅក្នុងធ្នឹមថ្មីនៃមេធ្នឹម វាបង្កើននូវមុខងារដោយការច្នៃបញ្ចូលដង្កៀបគ្មានដែកទម្រទប់ ដែលមានលក្ខណៈស្រាល និងងាយស្រួលក្នុងការតម្លើង ហើយវាមានភ្ជាប់ស្នៀតឱ្យសមនឹងប្រវែងមុខក្រោយ។ ការប្រើប្រាស់ Hory Beam អាចកាត់បន្ថយការប្រើប្រាស់សម្ភារៈផ្សេងៗដល់ទៅ ៣៨% និងកាត់បន្ថយទម្ងន់បាន ៥៧% ផងដែរ។ ដើម្បីដោះស្រាយក្នុងការងារសាងសង់ជាមួយនឹងបច្ចេកទេស និងសមត្ថភាពថ្មី សម្រាប់ជំនួយក្នុងការងារចាក់ប្លង់សេនៅក្នុងអគារ​សាងសង់នានាគឺ ចំណេញពីការប្រើធ្នឹមទម្រ ឬកំរាលខ័ណ្ឌ Hory Beam ដែលអាចតម្លើងពុម្ពលឿនជាងប្រើរន្ទាររហូតដល់៣ដង ចំ​ណេញ​ពេលវេលាធ្វើការ ចំណេញប្រាក់ពលកម្មរហូតដល់ ៣ដងផងដែរ។ ឧបករណ៍នេះ មានភាពងាយស្រួលក្នុងការតម្លើង មានសុវត្ថិភាពពេលចាក់បេតុង អាចចាក់ប្លង់សេបានកម្រាស់ ២០សង់ទីម៉ែត្រ ឬបេតុងប្រេកុងត្រាំង។ សម្រាប់ការដ្ឋានតូចចង្អៀត Hory Beam គឺជាជម្រើសដ៏ល្អក្នុងការប្រើប្រាស់។ តាមការបញ្ជាក់ពីក្រុមហ៊ុនធ្នឹម ឬកំរាលខ័ណ្ឌ Hory Beam នេះ អាចប្រើជាជន្ទល់ជើងទម្រតិចបំផុត និងមានសុវត្ថិភាព ហើយវាអាចឱ្យកម្មករ ឬជាង ងាយស្រួលធ្វើការ នៅពីក្រោមបានផងដែរ ដោយវាមានផ្ទៃខាងក្រោមប្លង់សេទូលាយ ងាយស្រួលក្នុងការតម្លើង និងរើ​ទម្លាក់ចុះវិញ។ អ្វីដែលពិសេសគឺ អាចពន្លូត និងបង្រួមបានតាមតម្រូវការ។ លោក Morita Yutaka នាយកប្រតិបត្តិនៃក្រុមហ៊ុន Hory Corporation បានឱ្យដឹងថា Hory Beam ត្រូវបានបង្កើតឡើងដើម្បីជំនួយដល់ដំណើរការនៃការសាងសង់ដោយការជំនួសការទ្រក្តារពុម្ពលើអគារជាមួយនឹងការមិនប្រើជើង​ទម្រពុម្ព។ ការប្រើប្រាស់ Hory Beam បានជួយដល់ដំណើរការការងារ លឿនបានពី ៣ ជាន់ទៅ ៤ជាន់ដងក្នុង១ខែ ហើយវាក៏ត្រូវបានវាយតម្លៃថា Hory Beam មានស្តង់ដារសុវត្ថិភាពខ្ពស់ជាង បើធៀបទៅនឹងឧបករណ៍សំណង់ធម្មតា។ លោក Yutaka បន្តថា នៅក្នុងប្រទេសជប៉ុន មានក្រុមហ៊ុនសាងសង់ជាច្រើនដូចជា ក្រុមហ៊ុន Kasima,​Taisei, Obayashi និង Shimizu កំពុងប្រើប្រាស់ធ្នឹមនេះ។ វាក៏បាន​ជួយដល់គម្រោងរបស់ក្រុមហ៊ុនសាងសង់ និងសម្រេចបាននូវការសាងសង់ខ្ពស់ជាជាងការប្រើប្រាស់ឈើ។ តាមការបញ្ជាក់ ធ្នឹមចាក់កំរាលខ័ណ្ឌ នេះ ផលិតឡើងដោយប្រទេសជប៉ុន ហើយសព្វថ្ងៃបាននាំចូលចែកចាយនៅកម្ពុជា ដោយមានភាពពេញនិយមប្រើប្រាស់នៅក្នុងការសាងសង់សំណង់អគារផ្សេងៗផងដែរ៕ សំរាប់ទំនាក់ទំនងទិញ ឬជួល Hory Beam ពីក្រុមហ៊ុននាំចូលផ្ទាល់ពីប្រទេស ជប៉ុន និងកូរ៉េ (ក្រុមហ៊ុន យ៉ុងស៊ីង ហ្វមវើក Yongsing Formwork នៅប្រទេសកម្ពុជា) សូមទូរស័ព្ទមកលេខ  :  070/077 23 80 23 / 097 7777 194  ឬ Email : [email protected]
អត្ថបទដោយ: Rath