មកដឹងពីវិធីលាបថ្នាំពណ៌ជាប់គង់វង្សបានយូរអង្វែង

តាមការបង្ហាញរបស់លោក ប៉ូច ម៉ានិត នាយកអភិវឌ្ឍន៍អាជីវកម្មនៃក្រុមហ៊ុន ខាំ-ផែន (ថ្នាំពណ៌ជាតិ) បានប្រាប់អ្នកយកព័ត៌មាន KHB Media ថា៖ កត្តាសំខាន់៣ដែលរួមគ្នាធ្វើឱ្យការលាបថ្នាំលម្អរទទួលបាននូវគុណភាពល្អនោះគឺ៖
- កត្តាទី១៖ សំណង់មានគុណភាពល្អ ពោលគឺ គ្រឹះរឹងមាំមិនស្រុត ផ្ទៃជញ្ជាំងបូកបានស្មើរល្អ ធ្វើឱ្យផ្ទៃជញ្ជាំងជៀសផុតពីការប្រេះបាន។
- កត្តាទី២៖ ត្រូវអនុវត្តតាមប្រព័ន្ធលាបថ្នាំដែលត្រឹមត្រូវតាមបច្ចេកទេស ពោលគឺ មានប្រើម្សៅបៀក មានប្រើថ្នាំទ្រនាប់ រួចទើបលាបថ្នាំសម្រេច។
- កត្តាទី៣៖ ត្រូវចេះជ្រើសរើសផលិតផលម្សៅបៀក ថ្នាំទ្រនាប់ និងថ្នាំសម្រេច ដែលមានគុណភាពល្អមកប្រើ នឹងការប្រើប្រាស់ឱ្យត្រូវតាមការណែនាំរបស់ផលិតផលនីមួយៗ ដែលមានបញ្ជាក់នៅលើសំបកវេចខ្ចប់ផងដែរ។

ផលិតផលដែលក្រុមហ៊ុនថ្នាំពណ៌មួយនេះ ផលិតបានរួមមាន៖
ទី១៖ ថ្នាំលាបលម្អប្រភេទលាយទឹកដែលយើងគ្រប់គ្នានិយមហៅថា “ស្ពេត្រូ” ប្រើសម្រាប់លាបលើផ្ទៃជញ្ជាំងស៊ីម៉ង់តិ៍
ទី២៖ ថ្នាំលាបលម្អប្រភេទលាយប្រេងប្រើសម្រាប់លាបលើ ឈើ ឬដែក
ទី៣៖ ពពួកបាយអរស្ងួត ដូចជាម្សៅបៀក ម្សៅរ៉ងការ៉ូ ម្សៅកាវសម្រាប់បិទការ៉ូ។ល។
ទី៤៖ ចុងក្រោយគឺ ពពួកគីមីសំណង់ដែលរួមមានដូចជា ផលិតផលការពារជម្រាបទឹក កាវឡាតិច ថ្នាំជំនួយបេតុង និងបាយអរ។ ពិសេសសម្រាប់ការងារជួសជុលបេតុង(non-shrink grout) ជាដើម។
សម្រាប់អត្ថបទក្រោយយើងខ្ញុំនឹងចែករំលែកពីវិធីប្រើប្រាស់ម្សៅបៀក ថ្នាំទ្រនាប់ និង ការលាបថ្នាំសម្រេច ដើម្បីទទួលបានប្រសិទ្ធភាពល្អជូនដល់ជនរួមជាតិខ្មែរទាំងអស់គ្នាបន្តទៀត៕





