វិមាននៅឌូបៃប្រើសសរអាលុយមីញ៉ូមរាងត្រីកោណរាប់ពាន់ដើម

វិមាននៅឌូបៃប្រើសសរអាលុយមីញ៉ូមរាងត្រីកោណរាប់ពាន់ដើម
ក្រុមហ៊ុន OMA និងក្រុមហ៊ុនរចនាប្លង់ Inside Outside បានរចនាវិមានថ្មីសន្លាងមួយ ដោយបញ្ចូលនូវសសរអាលុយមីញ៉ូមរាងត្រីកោណចំនួន ១.៦៨០ដើមនៅលើឆ្នេរខ្សាច់ Jumeirah នៃទីក្រុងឌូបៃ។ វាត្រូវបានគេឱ្យឈ្មោះថា Ethar-Honoring Generosity រចនាឡើងពីអ្នកសប្បុរសធម៌នៃក្រុមហ៊ុន YBK Group ដោយលោក Yasser Bin Khediya ជាអ្នកដឹកនាំមូលនិធិ Ethar (Ethar Foundation) នៅទីក្រុងឌូបៃ។ ប្លង់គំរូ ការប្រើ​សស​រតី្រ​កោណ​រាប់ពាន់​ដើម​នេះ​ ត្រូវ​បាន​ដំឡើង​ជាជួរ​ ប្រៀប​ដូចជា​វាលស្រែ​ដែក​ឆក់​ដៅ​ឆ្ពោះទៅ​កាន់​ទីលាន​នោះ​។ ការដំឡើង​ Ethar​ គេ​យក​សសរ​មក​ព័ទ្ធជុំវិញ​ និង​បាន​ឆ្លាក់​រឿង​និយាយ​ពី​បញ្ញវន្ត​ និង​អ្នក​វិទ្យាសាស្រ្ត​ អារ៉ាប់​ តំណាង​ឱ្យ​សប្បុរសធម៌​ និង​ចំណេះដឹង​។ អ្នកតំណាងក្រុមហ៊ុន OMA បាននិយាថា៖ «ការដំឡើងប្រារព្ធទៅតាមវប្បធម៌ល្អឯកនៃការផ្តល់សប្បុរសធម៌នៅក្នុងអារ៉ាប់រួម ជាមួយនឹងការដំឡើងបែបរូបវ័ន្ត ដែលជាផ្នែកមួយនៃទេសភាពបែបទីក្រុងឌូបៃ។ នៅពេលដើរកាត់សរសេរទាំងនេះ អ្នកទស្សនា ជូបដំបូងជាសសរតូចនៃខាងចុងនៃព្រំដែនវិមាន ហើយវាកាន់តែធំបន្តិចម្តងៗ នៅពេលទៅដល់ចំណុចកណ្តាលនៃវិមាន។ ដង់ស៊ីតេនៃសសរឈរបង្កើតបានជាទេសភាពម្យ៉ាងកាន់តែបង្កើនម្លប់ដល់មនុស្សតាមរយៈការដំឡើង ដែលនឹងក្លាយជាទីកន្លែងសម្រាប់កម្សាន្ត។ មហិចតានៃការដំឡើងនេះ ដើម្បីប្រើប្រាស់សរសរ ដែលស្រោបដោយអាលុយមីញ៉ូមប្រើប្រាស់ឡើងវិញ ពោលធាតុផ្សំនៃសំណង់គឺ​ ១០០% ជាសម្ភារៈប្រើប្រាស់ឡើងវិញ។ នៅពេលយប់ ទស្សនីយភាពនៃពន្លឺបានបន្ថែមនៃការរំលេចសរសរជាពន្លឺបន្តិចម្តងៗ ផ្លាស់ប្តូរចុះឡើងពីធំទៅតូច ពីត្រជាក់ទៅក្តៅ។ ការបញ្ចេញពន្លឺជាជួរៗ ស្របជាមួយទីធ្លា  វាបានបង្ហាញចលនារបង្កើតឱ្យមានទិដ្ឋភាពដ៏ទាក់ទាញ។ សំណង់​សសរ​រាប់ពាន់​ដើម​នេះ​ សាងសង់​​លើ​ទីតាំង​ឆ្នេរខ្សាច់​ Jumeirah​ វា​អាច​ផ្សារ​ភ្ជាប់​ទៅ​នឹង​បរិបទ​ខុសប្លែក​គ្នាគឺ ​សសរ​ទាំងអស់​អាច​ធ្វើ​ឱ្យ​បែកខ្ញែក​ ដែល​លេចឡើង​ជា​ការ​កកើត​ទីតាំង​ទីក្រុង​ ជា​សញ្ញា​សម្រាប់​វប្បធម៌​អារ៉ាប់រួម​។ គម្រោង​នេះ​នឹង​រំលេច​នូវ​សារៈសំខាន់​នៃ​ការ​ឱ្យ​តម្លៃ​ទេពកោសល្យ​ និង​ការអប់រំ​ ហើយ​ត្រូវ​បាន​គេ​ដឹង​ថា​ ធិ​ឧប​ត្ថ​មពី​អង្គការ​សប្បុរសធម៌​របស់​រដ្ឋាភិបាល​។ ការ​រៃអង្គាស​មូលនិធិ​ដោយ​ការ​លើស​សរ​នី​មួយ​ៗនឹង​ត្រូវ​បាន​ប្រើ​សម្រាប់​គាំទ្រ​សប្បុរសធម៌​ដោយ​ផ្តោត​លើ​ការអប់រំ​នៅ​អារ៉ាប់រួម​៕  
អត្ថបទដោយ: Rath