មកដឹងពីតម្លៃផ្ទះដែលសាងសង់ដោយម៉ាស៊ីនព្រីន 3D ក្នុងឆ្នាំ២០១៩

មកដឹងពីតម្លៃផ្ទះដែលសាងសង់ដោយម៉ាស៊ីនព្រីន 3D ក្នុងឆ្នាំ២០១៩
នៅក្នុងរយ:ពេលពីរទៅបីឆ្នាំចុងក្រោយនេះ បច្ចេកទេសសាងសង់ផ្ទះដោយប្រើម៉ាស៊ីនព្រីន 3D កំពុងទទួលបានការចាប់អារម្មណ៍ និងពេញនិយមច្រើនក្នុងប្រទេសអភិវឌ្ឍន៍នានា។ ក្រុមហ៊ុនសាងសង់មួយចំនួនកំពុងផ្លាស់ប្ដូរមកប្រើប្រាស់ម៉ាស៊ីន3D ព្រោះវាអាចសន្សំសំចៃថវិការនិងពេលវេលាច្រើន បើប្រៀបធៀបទៅនឹងរបៀបសាងសង់ពីមុន។ ត្បិតថាមានផ្ទះសាងសង់ដោយប្រើម៉ាស៊ីនព្រីន 3D ជាច្រើនត្រូវបានស្ថាបនារួចរាល់ក្នុងឆ្នាំ២០១៨ក្ដី សម្រាប់ឆ្នាំ២០១៩គេនៅតែមិនអាចកំណត់តម្លៃជាក់លាក់សម្រាប់ផ្ទះ3D នៅឡើយ។ តែជាទូទៅ ការចំណាយលើការសាងសង់ផ្ទះដោយប្រើម៉ាស៊ីនព្រីន 3D មានតម្លៃជាមធ្យមមិនលើសពី ១០ ០០០$ ឡើយ។  ខាងក្រោមនេះជាឧទាហរណ៍ផ្ទះគម្រូមួយចំនួន ដែលសាងសង់ដោយម៉ាស៊ីន 3D ដោយភ្ជាប់ជាមួយនឹងតម្លៃសាងសង់ផងដែរ៖ A model showing how easily houses can be 3D printed. ១ .​​Apis Cor’s House ជាផ្ទះសាងសង់ដោយក្រុមហ៊ុន Apis Cor ដែលជាក្រុមហ៊ុនមួយរបស់រុស្សី មានជំនាញក្នុងការសាងសង់ផ្ទះ3D និងមានម៉ាស៊ីនព្រីន 3Dចល័តផ្ទាល់ខ្លួន។ ផ្ទះនេះមានទំហំ ៤១០ ហ្វីតការ៉េ ដែលមានតម្លៃ ១០,១៥០$។ ការចំណាយលើការចាក់គ្រិះ២៧៧$ ជញ្ជាំង១៦២$ ដំបូលនិងកម្រាល២៤៣៤$ ទ្វារបង្អួច៣៥៤៨$ ការរចនាផ្ទៃខាងក្រៅ៨៣១$ និងការរចនាផ្ទៃខាងក្នុង១១៧៨$។ The house even stands up to the snow. ២.  Icon ផ្ទះប្រភេទនេះស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ជាគម្រោងសាងសង់របស់ក្រុមហ៊ុន Icon សហការជាមួយអង្គការមិនស្វែងរកប្រាក់ចំណូលមួយ។ ក្រុមហ៊ុន Icon សាងសង់ផ្ទះប្រភេទនេះជាស៊េរីក្បែរៗគ្នាដោយប្រើម៉ាស៊ីនព្រីន 3D ហើយផ្ដល់នូវតម្លៃទាបបំផុតគឺត្រឹមតែ៤០០០$ ប៉ុណ្ណោះ។ ផ្ទះIcon ត្រូវសាងសង់ក្នុងទីក្រុង El Slavador សម្រាប់ឲ្យអ្នកដែលមានចំណូលទាបអាចទទួលបានកន្លែងស្នាក់នៅសមរម្យ។ ចំពោះពេលវេលាសាងសង់វិញ គេចំណាយតែ ២៤ម៉ោងគត់សម្រាប់ផ្ទះមួយ។ Who said a 3D printed house can't be stylish? ៣ . Winsun នៅក្នុងឆ្នាំ២០១៤ ក្រុមហ៊ុនសំណង់ Winsun ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ អាចសាងសង់ផ្ទះពីម៉ាស៊ីនព្រីន3D ចំនួនដប់ក្នុងមួយថ្ងៃ។ ហើយតម្លៃផ្ទះនីមួយៗគឺត្រឹមតែ ៤៨០០$ប៉ុណ្ណោះ។ រយៈពេលប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនបានអភិវឌ្ឍបច្ចេកទេសក្នុងការសាងសង់ជាលំដាប់ ហើយតម្លៃក៏កាន់តែទាបជាងមុនដែរ។ Winsun's 3D Printed Houses ៤. Dubai’s Office Building អគារការិយាល័យមួយក្នុងទីក្រុងឌូបៃ សាងសង់ដោយម៉ាស៊ីនព្រីន3D ត្រូវបានគេចំណាយពេលតែ១៧ម៉ោងប៉ុណ្ណោះដើម្បីបញ្ចប់ការសាងសង់។ វាថ្លៃជាងផ្ទះព្រីន3Dបន្តិច គឺមានតម្លៃ ១៤ ០០០$ តែតម្លៃនេះនៅតែទាបជាងការសង់សង់ដោយមិនប្រើម៉ាស៊ីនព្រីន3D។ Winsun's masterpiece. ជារួម តម្លៃផ្ទះឬអគារដែលសាងសង់ដោយម៉ាស៊ីនព្រីន 3D អាចខុសគ្នាអាស្រ័យទៅតាមទំហំនៃការសាងសង់។ ទោះបីជាយ៉ាងណា ការសាងសង់តាមវិធីនេះ នៅតែមានតម្លៃសមរម្យបើប្រៀបធៀបនិងការសាងសង់ដោយប្រើកម្លាំងមនុស្ស។ អនាគតទៅម៉ាស៊ីនព្រីន 3D នឹងអាចសាងសង់ផ្ទះនិងអគារកាន់តែច្រើនដោយផ្ដល់នូវគុណភាពល្អប្រសើរ និងតម្លៃកាន់តែសមរម្យ៕
អត្ថបទដោយ: Vasna