កម្មវិធីទូរស័ព្ទ ៧ ដែលមានប្រយោជន៍ខ្លាំងសម្រាប់វិស័យសំណង់

ភាពរីកចម្រើននៃបច្ចេកវិទ្យា បានជំរុញឲ្យមានការផ្លាស់ប្ដូរយ៉ាងខ្លាំងនូវរបៀបរស់នៅ និងការបំពេញការងាររបស់មនុស្ស។ ទូរស័ព្ទsmart phone កំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីជួយសម្រួលការងារ មិនថាក្នុងវិស័យហិរញ្ញវត្ថុ សុខាភិបាល ឬសំណង់នោះទេ។ ចំពោះវិស័យសំណង់ ទូរស័ព្ទ Smart Phone អាចជួយសម្រួលការងារជាច្រើនដូចជាការគណនា និងផ្ដល់ដំណោះស្រាយផ្សេងៗក្នុងការគ្រប់គ្រង សម្រាប់អ្នកសាងសង់បានយ៉ាងឆាប់រហ័ស។
ខាងក្រោមនេះជាកម្មវិធីទូរស័ព្ទដៃទាំង៧ ដែលមានប្រយោជន៍ខ្លាំងសម្រាប់អ្នកសាងសង់៖
១.SmartBidNet
វាជាកម្មវីធីមួយដែលផ្ដល់ប្រព័ន្ធតាមដានសម្រាប់ការដេញថ្លៃ។ វាអនុញ្ញាតឱ្យអ្នកបង្កើតនិងតាមដានដំណើរដេញថ្លៃ ជាមួយអ្នកម៉ៅការនិងក្រុមហ៊ុនរបស់អ្នកប្រកបដោយសុវត្ថិភាព និងភាពជឿជាក់។ SmartBidNet អាចផ្តល់នូវព័ត៌មាន ដែលអ្នកអាចចូលពិនត្យបានគ្រប់ពេល ដើម្បីជួយឱ្យគម្រោងដេញថ្លៃមានភាពងាយស្រួលនិងទាន់ពេលវេលា។ កម្មវិធីនេះអាចដោនឡូតបាននៅលើ App Store។
២. GoBIM
អ្នកអាចប្រើកម្មវិធីនេះបានគ្រប់ទីកន្លែងក្នុងវិស័យសំណង់។កម្មវិធី GOBIM អនុញ្ញាតឱ្យអ្នកស្វែងរកគំរូ 3D BIM និងទិន្នន័យពាក់ព័ន្ធនានា។ ទោះជាយ៉ាងណាក៏ដោយ ទំហំការងារដែល GoBIM អាចគ្រប់គ្រងបាន គឺអាស្រ័យលើកត្តាបីគឺ៖ ចំនួនត្រីកោណ(triangles) ចំនួនប៉ារ៉ាម៉ែត្រ(parameters) និងចំនួសម្ភារៈ(materials)។
កម្មវិធី Finger CAD គឺសម្រាប់គូរប្លង់បច្ចេកទេស ដែលអាចប្រើម្រាមដៃរបស់អ្នក ជាមួយជំនួយពីកុំព្យូទ័រ។ ប្លង់ដែលរចនារួចរាល់ អាចរក្សាទុកក្នុងទូរស័ព្ទ ផ្ញើតាមអ៊ីម៉ែល ឬ បោះពុម្ពបាន។
PlanGrid គឺជាកម្មវិធីមួយដែលជួយឲ្យក្រុមសាងសង់ទាំងមូលអាចពិនិត្យបច្ចុប្បន្នភាពនៃគម្រោងបានយ៉ាងងាយស្រួល។ វាអនុញ្ញាតិឲ្យអ្នកអាចចែកចាយប្លង់ដែលគូររួច ទៅសមាជិកក្រុមតាមរយៈ Cloud Sorage បានយ៉ាងរហ័ស។
កម្មវិធីនេះអាចជួយអ្នកក្នុងការគណនាជម្រាលដំបូល ប្រវែងផ្ទោង ប្រវែងជណ្ដើរជាដើម។ ក្រៅពីនោះវាក៏អាចជួយគណនាគម្រោងដំបូលជណ្ដើរ និងកម្រាលបានយ៉ាងរហ័សនិងត្រឹមត្រូផងដែរ។
Fast Concrete Pad Calculator អាចគណនាបរិមាណតម្រូវការបេតុងសម្រាប់គម្រោងបន្ទាប់របស់អ្នក។ កម្មវិធីនេះក៍អាចគណនាការចំណាយទៅលើ សម្ភារៈសំណស់ និងតម្លៃបេតុង ហើយវាក៏ផ្ដល់ព័ត៌មានទាំងអស់អំពីបេតុងដែលអ្នកបានកម្មង់ផងដែរ។
ប្រភព៖ www.thebalancesmb.com
អត្ថបទដោយ:
Vasna
/GettyImages-1012363708-5b7604bac9e77c00256add24.jpg)
/bim1_big_pic-56a1bccc5f9b58b7d0c22561.jpg)
៣.FingerCAD
/fingercad-hd-1-1-s-386x470-566c35bd3df78ce1617882b7.jpg)
៤. Plan Grid
/landing-hero-ipad-9e371ebf-56a1bcd43df78cf7726d8070.png)
៥. Carpenter's Helper Lite
៦.Fast Concrete Pad Calculator
/SteelFibers_CloseUp_big-56d4fd395f9b5879cc92b8c1.jpg)