គំរូផ្ទះទាំង២០ដែលមានលក្ខណៈ3Dគួរអោយភ្ញាក់ផ្អើល

ភ្នំពេញ៖ គម្រោងតាមជាន់អាគារលក្ខណៈ 3D គឺជាគំរូនិម្មិតនៃផែនការតាមជាន់នៃអាគារនីមួយៗ ដែលវាត្រូវបានគេរៀបរាប់ពីទិដ្ឋភាពសត្វស្លាបដែលត្រូវបានប្រើប្រាស់ក្នុងឧស្សាហកម្មសំណង់អាគារដើម្បីធ្វើអោយកាន់តែប្រសើរឡើងនូវផែនការនៃស្ថាបត្យកម្ម។
ជាផែនការតាមជាន់ដែលមានលក្ខណៈ 3D ក្នុងនោះរួមបញ្ចូលទាំងជញ្ជាំង និងជាន់ផ្នែកខាងក្រោម ហើយជាធម្មតាមានការរាប់បញ្ចូលជាមួយការរចនាផ្នែកខាងក្រៅផង ដូចជាបង្អួច ទ្វារ ម៉ូដដែលសក្តិសមជាមួយនឹងការរចនាផ្នែកខាងក្នុងជាដើម ដើម្បីជំនួយអោយមានភាពស្រស់ស្អាតត្រឹមត្រូវនៃការរៀបចំការរចនាទាំងនោះ។
ការរចនាប្លង់ជាន់នៃអាគារដែលមានលក្ខណៈ 3Dនេះ គឺគេចាំបាច់ទាំងការប្រើប្រាស់ពណ៌សម្រាប់លាប ទាំងការរចនាចង្រ្កានបាយ បន្ទប់គេង កន្លែងធ្វើការងារ បន្ទប់ទឹក កន្លែងទទួលភ្ញៀវ វាំងនន ក្រណាត់ កំរាល។ ជាពិសេសសម្ភារៈទាំងឡាយណាសម្រាប់ដាក់លំអរអោយគេហដ្ឋាននោះ ទទួលបានភាពស្រស់ស្អាតនឹងទាន់សម័យ ព្រមទាំងមានលក្ខណៈទូលាយគួរអោយចង់រស់នៅ។
ការសាងសង់សំណង់អាគារអោយមានលក្ខណៈ 3Dនេះ គឺធ្វើអោយគំរូផ្ទះ គំរូករិយាល័យការងារមើលទៅមានភាពរស់រវើក ដែលជួយសម្រួលអោយអ្នកប្រើប្រាស់អាគារទាំងនោះមានភាពស្រស់ស្រាយ នឹងរីករាយជាមួយភាពស្រស់ស្អាតជាទីគាប់ចិត្តនៃការរចនាជាន់អាគារ 3Dទាំងនោះផង។
អត្ថបទដោយ:
Lakhena



















