តើម៉ៅការបន្ត ឬជួលបុគ្គលិកផ្ទាល់ មួយណាប្រសើរជាង?

ម៉ូដែលជាច្រើននៅក្នុងឧស្សាហកម្មសំណង់បានបង្ហាញថា ការម៉ៅការបន្តមានភាពងាយស្រួលជាង និងលឿនជាង ប៉ុន្តែគ្រប់ស្ថានភាពទាំងអស់ត្រូវតែធ្វើការវិភាគ និងវាយតម្លៃដោយប្រុងប្រយ័ត្ន មុនពេលធ្វើការសម្រេចចិត្ត។ យោងតាមគេហទំព័រ the balance small business ការម៉ៅការបន្តក្នុងឧស្សាហកម្មសំណង់គឺជាវិធីសាស្ត្រអាជីវកម្ម ដែលបានប្រើប្រាស់នៅពេលប្រឈមនឹងស្ថានភាពស្មុគស្មាញ។ ថ្វីបើវាតម្រូវឱ្យមានល័ក្ខខ័ណ្ឌច្បាប់បន្ថែមនិងការប្រុងប្រយ័ត្នមួយចំនួន ប៉ុន្តែវាគឺជាវិធីល្អបំផុតក្នុងការគ្រប់គ្រងការងារ ដោយមិនចាំបាច់បន្ថែមបុគ្គលិក និងចំណាយប្រចាំថ្ងៃ។ អត្ថប្រយោជន៍នៃការម៉ៅការបន្ត៖
- មានប្រយោជន៍ ប្រសិនបើវិសាលភាពគម្រោងមានទំហំធំពេកសម្រាប់អ្នកម៉ៅការ
- អាចសល់ពេលវេលា និងធនធាន ដែលឱ្យអ្នកអាចផ្ដោតលើវឌ្ឍនភាពអាជីវកម្មសំណង់របស់ខ្លួន
- មានថ្លៃដើមទាបជាងជួលបុគ្គលិកពេញម៉ោង
- ត្រូវមានកិច្ចសន្យាជាលាយលក្ខណ៍អក្សរមួយ ដើម្បីធានាសេវាកម្មដែលត្រូវផ្ដល់
- អ្នកម៉ៅការបន្តត្រូវផ្ដល់ឧបករណ៍ផ្ទាល់ខ្លួន
- កាត់បន្ថយចំណាយពន្ធប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ
- ការទូទាត់ប្រាក់អាចប្រើជាឧបករណ៍មួយ ដើម្បីចរចាក្នុងការបញ្ចប់ និងការទទួលការងារ
- កិច្ចសន្យាសាងសង់អាចត្រូវបានបញ្ចប់យ៉ាងងាយ
- អាចផ្ដល់ឱ្យអ្នកនូវចំណេះដឹងនិងធនធានបន្ថែម
- ការទទួលខុសត្រូវផ្នែកច្បាប់អាចត្រូវបានផ្ទេរទៅឱ្យអ្នកអនុវត្តការងារ
អវិជ្ជមាន៖
- បាត់បង់ការគ្រប់គ្រងលើគុណភាព និងពេលវេលានៃការងារ
- អនុវត្តខុសកិច្ចសន្យាដែលអាចនាំឱ្យមានការពិន័យផ្សេងៗ
- និយោជិតខ្លះអាចប្រែជាមានគំនិតឆ្កួតៗថា ពួកគេអាចត្រូវជំនួស
- អ្នកម៉ៅការអនុវត្តតាមក្បួនផ្ទាល់របស់ខ្លួន ប្រសិនបើមិនបានបញ្ជាក់ជាមុន
- លក្ខណៈវិនិច្ឆ័យនៃការអនុវត្តអាចមានបញ្ហា
- រារាំងការអភិវឌ្ឍន៍បុគ្គលិកផ្ទាល់របស់អ្នក
- ត្រូវចំណាយពេលវិភាគនិងពិនិត្យមើលការងាររបស់ក្រុមហ៊ុនផ្សេងទៀត
ការជួលបុគ្គលិកដោយផ្ទាល់សម្រាប់ការងារសាងសង់តាមទម្លាប់ធម្មតា។ បើអ្នកសម្រេចចិត្តជួលបុគ្គលិកដោយខ្លួនឯង អ្នកត្រូវពិចារណា តើរយៈពេលប៉ុន្មាន? តម្រូវការនិងអត្ថប្រយោជន៍? ការជួលដោយផ្ទាល់អាចមានអត្ថប្រយោជន៍ដូចតទៅ៖
- ក្រុមហ៊ុននឹងមានលទ្ធផលភ្លាមៗ
- និយោជិតនឹងបន្តអនុវត្តនូវគំនិតរបស់អ្នក
- គោលការណ៍ត្រូវបានកំណត់ដោយនិយោជក
- និយោជិតអាចផ្ដល់សេវាកម្មជាច្រើន និងបម្រើសេវាកម្មផ្នែកសំណង់ផ្សេងៗ
- ការជួលដោយផ្ទាល់អាចផ្ដល់នូវលទ្ធផលដ៏អស្ចារ្យ ដែលជាតម្រូវការជាក់លាក់របស់ក្រុមហ៊ុនសាងសង់របស់អ្នក
- និយោជិតអាចត្រូវបានបណ្ដុះបណ្ដាល ដើម្បីធ្វើការងារសាងសង់ឯកទេសផ្សេងៗ
- ការគ្រប់គ្រងគុណភាពអាចតាមដានយ៉ាងដិតដល់
- ម៉ោងធ្វើការអាចត្រូវបានកំណត់ឱ្យប្រសើរឡើង
- ក្រុមហ៊ុនមានបុគ្គលិក គឺមើលទៅប្រសើរជាងក្រុមហ៊ុនសំណង់ ដែលអនុវត្តតែជាមួយអ្នកម៉ៅការបន្ត
- និយោជិតអាចរកបានគ្រប់ពេល
- ការចំណាយសាងសង់អាចគ្រប់គ្រងបាន
- ការជួលដោយផ្ទាល់គួរតែប្រើប្រាស់នៅពេលដែលមានភាពស្មោះត្រង់ និងទំនាក់ទំនងយូរអង្វែង
គុណវិបត្តិ៖
- បន្ថែមការចំណាយប្រចាំថ្ងៃសម្រាប់ក្រុមហ៊ុនសំណង់របស់អ្នក
- ត្រូវមានឧបករណ៍ និងគ្រឿងបរិក្ខារគ្រប់គ្រាន់និងបន្ថែម
- និយោជិតមានសិទ្ធិទូលំទូលាយជាង នៅពេលប្រៀបធៀបជាមួយអ្នកម៉ៅការបន្ត
- តម្រូវឱ្យមានការបណ្ដុះបណ្ដាលនិងធនធានបន្ថែម ដែលធ្វើឲ្យកើនថ្លៃដើម ប៉ុន្តែវាក៏ផលវិជ្ជមានសម្រាប់អង្គភាពរបស់អ្នកផងដែរ
- ពន្ធនិងអត្ថប្រយោជន៍នឹងត្រូវបានបន្ថែមលើប្រាក់បៀវត្សរ៍បុគ្គលិកនិងចំណាយប្រតិបត្តិការរបស់អ្នក
- ពិបាកក្នុងការវាស់វែងផលិតភាពនិងគុណភាព៕