និស្សិតខ្មែរមួយរូប ចេញគំរូប្លង់ផ្សារទំនើបអូរឫស្សីទី II បែប 3D ទទួលបានការចាប់អារម្មណ៍ខ្លាំង

និស្សិតខ្មែរមួយរូប ចេញគំរូប្លង់ផ្សារទំនើបអូរឫស្សីទី II បែប 3D ទទួលបានការចាប់អារម្មណ៍ខ្លាំង
នាពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក មានផ្ទុះព័ត៌មានមួយដ៏គួរឱ្យចាប់អារម្មណ៍ គឺមានគណនី ហ្វេសប៊ុករបស់និស្សិតឆ្នាំទី៣ ម្នាក់ ដែលគាត់មានសមត្ថភាពខ្ពស់ ក្នុងការចេញគំរូប្លង់នូវផ្សារទំនើបអូរឫស្សីទី II នៅក្នុងទម្រង់ជា 3D នឹងបានបង្ហោះរូបភាពទាំងនេះនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ ហើយក៏បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្តអ្នកនិយមលេងហ្វេសប៊ុក។ វាពិតជាមិនធម្មតាមែន ដោយសារតែមានការចែករំលែកនូវព័ត៌មាននេះមានច្រើនស្ទើរតែមិនគួរឱ្យជឿ។ ដោយឡែកនៅក្នុងគណនីហ្វេសប៊ុករបស់គាត់ផ្ទាល់ ដោយគាត់មានឈ្មោះ គីម ហុង និងបានសរសេររៀបរាប់ទាំងរីករាយថា៖ «កិច្ចការចុងក្រោយ សម្រាប់បញ្ចប់ឆ្នាំទី3 នោះគឺគម្រោងប្លង់ផ្សារទំនើបអូរឫស្សី II ដែលមានគ្រូដឹកនាំ គឺលោកគ្រូសាស្រ្តា​ចារ្យ អ៊ាម សុគន្ធ និងលោកគ្រូសាស្រ្តាចារ្យ ងួន មុនីសត្យា»។ ក្រោយពីគាត់បានធ្វើការបង្ហោះភ្លាម ក៏មានអ្នកចូលមើលយ៉ាងច្រើនសន្ធឹកសន្ធាប់ នឹងបានសរសើរដល់សមត្ថភាពមិនធម្មតារបស់គាត់ ម្យ៉ាងទៀតគាត់ទើបតែជានិស្សិតឆ្នាំទី3ប៉ុណ្ណោះ។ ប្រភព៖ Tomnerb
អត្ថបទដោយ: Vutha