លំនៅដ្ឋានស្អាតបែបនេះ តិចថាសាងសង់អស់ថ្លៃចុះ! បើសិនមានដីស្រាប់ ដឹងតែចំណាយអស់តិច

លំនៅដ្ឋានស្អាតបែបនេះ តិចថាសាងសង់អស់ថ្លៃចុះ! បើសិនមានដីស្រាប់ ដឹងតែចំណាយអស់តិច
លំនៅដ្ឋាន ជាទីកន្លែង ដ៏សែនកក់ក្ដៅ ដែលធ្វើឱ្យការស្នាក់នៅរបស់អ្នករាល់គ្នា ទោះបីជាសម្រាប់បុគ្គលម្នាក់ ឬក៏សម្រាប់ក្រុមគ្រួសារ ក៏អាចរស់នៅបានផង និងអាចទទួលបានជាកម្មសិទ្ធផ្ទាល់ខ្លួនផងដែរ។ ជាទូទៅ នាពេលបច្ចុប្បន្ននេះ លំនៅដ្ឋាន គឺជាកន្លែងដែលការពារសុវត្ថិភាពយើង ឱ្យជៀសផុតពីចោរកម្ម និងគ្រោះធម្មជាតិមួយចំនួន។ ហើយស្របពេលសព្វថ្ងៃនេះវិស័យអចលនទ្រព្យ ក៏កំពុងតែមានការកើនតម្លៃយ៉ាងខ្លាំងផងនោះ ធ្វើឱ្យមនុស្សមួយចំនួនត្រូវចំណាយពេលពាក់កណ្ដាលជីវិត ដើម្បីសន្សំប្រាក់ ទើបអាចទិញលំនៅដ្ឋានមួយខ្នងស្នាក់នៅបាន។ ដោយឡែក យោងទៅតាម វេបសាយមួយរបស់បរទេស ដោយបានធ្វើការបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបង្ហាញពីម៉ូតលំនៅដ្ឋានមួយខ្នងដ៏ស្រស់ស្អាត ដែលធ្វើឱ្យមហាជនទូទៅ មានការចាប់អារម្មណ៏យ៉ាងខ្លាំង។ ពីព្រោះថា ការសាងសង់លំនៅដ្ឋានមួយខ្នងនេះ ចំណាយថវិកាអស់តិច តែបានលំនៅដ្ឋានយ៉ាងស្រស់ស្អាតស្នាក់នៅថែមទៀត។ ហើយរូបភាពនៃលំនៅដ្ឋាននេះ ពិតជាគួរឱ្យចាប់អារម្មណ៏ ចាប់ចិត្ដ និងស្រលាញ់យ៉ាងខ្លាំង បើសិនតំលៃប៉ុណ្ណឹងមែននោះ គឺល្មមសមរម្យក្នុងការរស់នៅ ហើយក៏ពិតជាទទួលបាននូវសុភមង្គលយ៉ាងខ្លាំង សម្រាប់គ្រួសារមួយដែលមានសមាជិកសមល្មម។ ប្រសិនបើ ប្រិយមិត្ដមានដីសមល្មមមួយ ដែលមានទំហំប្រហែល 10ម៉ែត្រ គុណ 20 ម៉ែត្រហើយ មានបំណងចង់សង់លំនៅដ្ឋានមួយខ្នង ដ៏ស្រស់ស្អាតនោះ អ្នកប្រហែលជាគ្រាន់តែចំណាយតម្លៃខ្ទង់ជាង 3 ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ហើយអ្នកពិតជាអាចទទួលបាននូវលំនៅដ្ឋាន ដ៏ស្រស់ស្អាតនេះមិនខានឡើយ។ សូមបញ្ជាក់ផងដែរថា តម្លៃក្នុងការសាងសងលំនៅដ្ឋានដូចដែលបានរៀបរាប់នៅខាងលើនេះ គឺមិនបូកបញ្ចូលជាមួយបរិក្ខារតុបតែង និងគ្រឿងសង្ហារឹមនៅក្នុងលំនៅដ្ឋានឡើយ គឺគិតត្រឹមតែតម្លៃសាងសង់លំនៅដ្ឋានតែប៉ុណ្ណោះ។ ប្រភព៖ Tomnerb   
អត្ថបទដោយ: Vutha