អស់បារម្ភបញ្ហាទុស្សេខ្សែភ្លើង៖ ខ្សែភ្លើងម៉ាកYAZAKI ស្ពាន់សុទ្ធគ្រប់ខ្នាតគ្រប់លី

ភ្នំពេញ៖ ខ្សែភ្លើងដើរតួនាទីយ៉ាងសំខាន់ក្នុងការតភ្ជាប់ចរន្តអគ្គីសនីបំភ្លឺនៅតាមគេហដ្ឋាន ឬអគារផ្សេងៗ។ យ៉ាងណាក៏ដោយ ការប្រើប្រាស់ខ្សែភ្លើង គុណភាពទាបឬផលិតដោយមិនគ្រប់ស្តង់តា ក៏អាចផ្តល់ផលវិបាកនាំឲ្យអន្តរាយទ្រព្យសម្បត្តិដែរ ដូចជាមានការទុស្សេខ្សែភ្លើងបង្កទៅជាអគ្គីភ័យនោះ។ ប៉ុន្តែអស់បារម្ភចំពោះអគ្គីភ័យដែលឆាបឆេះឡើងដោយការទុស្សេខ្សែភ្លើងទៀតហើយ គឺក្រុមហ៊ុន Elec & Mech Trading Co., Ltd (EMT) បាននាំយកផលិតផលខ្សែភ្លើងជប៉ុនម៉ាកYazaki ដែលអាចផ្ទុកចរន្តភ្លើងបានខ្ពស់ជាងគេ ហើយគ្មានប្រវត្តិទុស្សេខ្សែភ្លើងកើតឡើងឡើយ។ ឧទាហរណ៍ ខ្សែទោលទំហំ ១,៥ម.ម របស់YAZAKIអាចទប់ចរន្តភ្លើងបានរហូតដល់២១អំពែឯណោះ។ នេះបើតាមការលើកឡើងរបស់លោក លឹម ប៉េងឡេង នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន EMT។ លោកអះអាងថា ផលិតផលរបស់ជប៉ុនមួយនេះ បានដំណើរការតាំងពីឆ្នាំ១៩៦២ ដែលមានរោងចក្រនៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនលើសពី៤៤២រោងចក្រ ប៉ុន្តែសម្រាប់នៅប្រទេសថៃ មានរោងចក្រ YAZAKI ចំនួន៣ធំៗ ហើយលោកបានទទួលសិទ្ធិចែកចាយដោយផ្ទាល់ពីក្រុមហ៊ុនមួយនេះ។ នៅកម្ពុជា មានគម្រោងអគារធំៗជាច្រើនបានប្រើប្រាស់ផលិតផលខ្សែភ្លើងជប៉ុនម៉ាក Yazakiនេះ។ គម្រោងទាំងនោះ មានដូចជា គម្រោងអ៊ីអនទី១ អ៊ីអនទី២ រោងចក្រស្រាបៀប Heniken ស្ថានីយ៍ប្រេងឥន្ធនៈPTT និង ការហ្វេAmazon ។ល។
លក្ខណៈពិសេសរបស់ Yazaki គឺវាមានស្ពាន់សុទ្ធល្អរហូតដល់៩៩%។ និយាយអំពីទំហំស្ពាន់វិញ បើប្រៀបធៀបនឹងខ្សែភ្លើងដទៃទៀត គឺមានទំហំស្ទើជាងYAZAKI។ ដោយសារតែស្ពាន់សុទ្ធល្អ អាយុកាលនៃការប្រើប្រាស់ក៏បានយូរទៅតាមនោះដែរ។ ជាធម្មតាអ្នកទិញប្រើប្រាស់មួយចំនួន តែងគិតគូជាដំបូងទៅលើតម្លៃ មុនគិតដល់គុណភាព ។ បើមិនដូចនោះទេ គឺពួគគាត់ជ្រើសរើសទិញក្នុងតម្លៃប្រហាក់ប្រហែលគ្នា គុណភាពប្រហាក់ប្រហែលគ្នា តែគាត់មិនបានគិតពីគុណភាពយូរអង្វែងនោះទេ។ នេះជាចំណុចមួយធ្វើឲ្យពួកគាត់ចង់ចំណេញលើការចំណាយលើកដំបូង តែបែរជាទ្វេដងទៅវិញនាពេលខាងមុខ។ មានន័យថា ប្រើរបស់ល្អ ចំណាយតែម្តង គឺប្រើបានយូរ តែបើប្រើរបស់អន់ ៥ឆ្នាំ ឬ១០ឆ្នាំ ត្រូវដូរចេញម្តងទៀត ហេតុនេះអ្នកប្រើប្រាស់ ខាតទាំងពេលវេលា ខាតទាំងថវិកា។ លោកសំ ឌិន អ្នកម៉ៅការសំណង់ឯកជនម្នាក់ បានកត់សម្គាល់ឃើញថា មួយរយៈពេលចុងក្រោយនេះ អតិថិជនភាគច្រើនតែងសួរកផលិតផលខ្សែភ្លើងដែលមានគុណភាពល្អ ព្រោះពួកគាត់ព្រួយបារម្ភចំពោះការទុស្សេចរន្តភ្លើងដែលនាំឲ្យឆេះ ខូចខាត បាត់បង់ទ្រព្យសម្បត្តិរបស់អតិថិជនរបស់គាត់។ គេអាចសង្កេតឃើញ ជាក់ស្តែងមួយរយៈពេល ចុងក្រោយនេះ អគ្គិភ័យបានកើតឡើងជាញឹកញាប់ ហើយមួយចំណែកនៃអគ្គីភ័យនោះ គឺកើតឡើងដោយសាទុស្សេខ្សែភ្លើងនេះឯង៕