ទុយោម៉ាក Homso ធានាការប្រើប្រាស់រហូតដល់ ៣០ឆ្នាំ

ទុយោម៉ាក Homso ត្រូវបានធានាថា ធន់នឹងការប្រើប្រាស់បានរហូតដល់ ៣០ឆ្នាំ ដោយសារបច្ចេកវិទ្យាថ្មីនៃការផលិត និងសារធាតុដើមលេខ១ សម្រាប់ផលិតទុយោនេះ។ ទុយោនេះត្រូវបាននាំចូលមកក្នុងប្រទេសកម្ពុជា កាលពីដើមឆ្នាំ២០១៨ កន្លងទៅ។
លោក អ៊ី សុភ័គ្រ ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុនក្រុមហ៊ុន HLH Build Co,. Ltd និងក្រុមហ៊ុន V-Two K Trading ដែលត្រូវបានរួមបញ្ជូលគ្នាតែមួយ កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា ទុយោម៉ាក Homso មានលក្ខណៈស្វិតខ្លាំង ស្ដើង ស្រាល ធុននឹងការកកិត ធុននឹងសម្ពាធទឹក ងាយស្រួលនឹងការតភ្ជាប់ និងប្រើប្រាស់បានរហូតដល់ ៣០ឆ្នាំ។
លោកបញ្ជាក់ថា ដោយសារតែទុយោម៉ាក Homso ផលិតតាមបច្ចេកវិទ្យាថ្មី និងសារធាតុដើមលេខ១ ទើបទុយោនេះមានលក្ខណៈស្វិត និងស្រាល ហើយជួយសម្រាលដល់ទម្ងន់ដល់អគារ ក្រោយការតម្លើងរួចរាល់ ជាពិសេសសម្រាប់អគារខ្ពស់ៗ។ ជាងនេះទៅទៀត ការតភ្ជាប់ទុយោម៉ាក Homso មានលក្ខណៈស៊ី និងខាំជាប់គ្នាបានល្អ ដោយសារការតភ្ជាប់តាមវិធីអ៊ុត។
លោក សុភ័គ្រ បន្ដរៀបរាប់ថា ក្រុមហ៊ុន HLH Build Co,. Ltd ផ្គត់ផ្គង់ និងចែកចាយទុយោម៉ាក Homso គ្រប់ប្រភេទ និងទំហំ ដែលផ្ដល់ភាពងាយស្រួលសម្រាប់អតិថិជនធ្វើការជ្រើសរើស។ ក្នុងនោះ មានទាំងទុយោសម្រាប់ប្រើប្រាស់ជាមួយទឹកត្រជាក់ ទឹកក្ដៅ ទឹកស្អាត ទឹកកខ្វក់ និងបំពង់ទុយោសម្រាប់ស្រោបខ្សែភ្លើង រួមជាមួយបំពង់ទុយោទឹកធំៗដែលប្រើប្រាស់សម្រាប់ចែកចាយទឹកតាមបណ្ដាញទឹករបស់រដ្ឋផងដែរ។ លោកបញ្ជាក់ថា សម្រាប់ការតម្លើង និងការតភ្ជាប់ទុយោ មានវិធី២ គឺអាចបិទកាវក៏បាន ឫ អាចអ៊ុតក៏បាន។ ជាមួយគ្នានេះ ក្រុមហ៊ុនក៏មានឧបករណ៍តភ្ជាប់គ្រប់ប្រភេទតាមតម្រូវការអគារ ដូចជាកែង តេ បត់ និងពត់ជាដើម។
លោក សុភ័គ្រ រៀបរាប់បន្ដទៀតថា ដោយសារគុណភាពខ្ពស់ និងតម្លៃសមរម្យ បច្ចុប្បន្ននេះ ទុយោម៉ាក Homso កំពុងត្រូវបានទទួលការជឿជាក់ ទំនុកចិត្ត និងការកាម្ម៉ង់ជាបន្តបន្ទាប់ពីអតិថិជន អ្នកម៉ៅការសំណង់ និងជាងសំណង់នៅទូទាំងប្រទេសកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន HLH Build មានការផ្គត់ផ្គត់ផលិតផលគ្រឿងសំណង់ល្បីជាច្រើន ដូចជា ទុយោទឹកម៉ាក Homso កុងតាក់ម៉ាក Feidiao ឌីហ្សុងទ័រម៉ាក Nader និងផលិតផលសំណង់ជាច្រើនម៉ាកទៀត។ ចំណែកក្រុមហ៊ុន V Two K Trading មានការផ្គត់ផ្គង់ផលិតផលការពារជម្រាបទឹកម៉ាក Lanko និង Davco ដែលនាំមកពីប្រទេសបារាំង៕


អត្ថបទដោយ:
Chanveasna





