HLH Build និង V Two K Trading រួមគ្នាផ្គត់ផ្គង់គ្រឿងសំណង់លំដាប់ពិភពលោក៥ម៉ាកនៅកម្ពុជា

HLH Build និង V Two K Trading រួមគ្នាផ្គត់ផ្គង់គ្រឿងសំណង់លំដាប់ពិភពលោក៥ម៉ាកនៅកម្ពុជា
ភ្នំពេញ: ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងសំណង់ V-Two K Trading បានចាប់ដៃជាមួយក្រុមហ៊ុន HLH Build Co,. Ltd ដើម្បីពង្រីកទីផ្សារលក់ផលិតផល និងសម្ភារៈដែលពាក់ព័ន្ធនឹងវិស័យសំណង់លំដាប់ពិភពលោក៥ម៉ាក និង​ផលិតផលជាច្រើនប្រភេទទៀត ខណៈ​តម្រូវការគ្រឿងសំណង់កំពុងកើនឡើងខ្លាំង។ លោក អ៊ី សុភ័គ្រ ​ ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃក្រុមហ៊ុន V-Two K Trading បានថ្លែងប្រាប់សារព័ត៍មាន KHB Media ថា ក្រុមហ៊ុន HLH Build Co,. Ltd និងក្រុមហ៊ុម V-Two K Trading ត្រូវបានរួមបញ្ជូលគ្នាតែមួយ ដោយសារក្រុមហ៊ុនទាំងពីរលក់ផលិតផលពាក់ព័ន្ធនឹងវិស័យសំណង់ដូចគ្នា និងមានចក្ខុវិស័យដូចគ្នាដែ​រ ហើយបានសម្រេ​ច​ធ្វើការរួមគ្នា។ ប៉ុន្ដែភាគីទាំងពីរនៅមិនទាន់សម្រេច​ដាក់ឈ្មោះក្រុមហ៊ុនអ្វី ឬយកឈ្មោះក្រុមហ៊ុនមួយណាជាគោលនៅឡើយទេ។ ​​លោកបន្តថា៖ «សព្វថ្ងៃនេះ ក្រុមហ៊ុន HLH Build​ កំពុងផ្គត់ផ្គង់ផ្តាច់មុខផលិតផលចំនួន៤ម៉ាក ហើយបូករួមជាមួយ​ផលិតផលក្រុមហ៊ុន V-Two K Trading មួយម៉ាកទៀតដែលជាផលិតផលរបស់ប្រទេសបារាំង​។ អ៊ីចឹង វាឡើង៥ម៉ាក សម្រាប់ដាក់លក់នៅលើទីផ្សារតែមួយ ហើយនៅបែងចែកប្រភេទទំនិញផ្សេងៗជាច្រើនទៀត។ គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមហ៊ុន V Two K Trading បានផ្គត់ផ្គង់ផ្តាច់មុខផលិតផលការពារជម្រាបទឹកម៉ាក Lanko មកពីប្រទេសបារាំង។ ចំណែកក្រុមហ៊ុន HLH Build វិញបានផ្គត់ផ្គត់ផលិតផលលំដាប់ពិភពលោក៤ម៉ាក ដូចជា៖ ថ្នាំពណ៍ម៉ាក Elephant Painting ទុយោទឹកម៉ាក Homso  បង្កាន់ដៃអ៊ីណុក និង កញ្ចក់ថេមភឺ ផាធីសិន ការ៉ូ និង សម្ភារៈបន្ទប់ទឹក និង ផលិតផលសំណង់ជាច្រើនម៉ាកទៀត។ លោក សុភ័គ្រ បន្តថា ការសម្រេចចិត្តដាក់ក្រុមហ៊ុនទាំងពីរបញ្ចូលគ្នានេះ ដោយសារក្រុមហ៊ុនទាំងពីរសុទ្ធតែលក់ផលិតផលសំណង់ដូចគ្នា ប៉ុន្ដែប្រភេទទំនិញច្រើនមុខខុសគ្នា ហើយប្រសិន​បើ​ក្រុមហ៊ុនធ្វើការរួមគ្នាបែបនេះ វានឹងធ្វើឲ្យមានជម្រើសច្រើនសម្រាប់អតិថិជន។ «ម្យ៉ាងទៀត​យើងបានសម្លឹងឃើញទីផ្សារកំពុងតែមានតម្រូវការខ្ពស់លើវិស័យផ្គត់ផ្គង់គ្រឿងសំណង់នេះ ហើយយើងមានចក្ខុវិស័យដូចគ្នា ហើយយើងក៏មានគម្រោងនាំចូលផលិតផលបន្ថែមទៀតផងដែរ»។ បច្ចុប្បន្ន ក្រុមហ៊ុនទាំងពីរបានធ្វើទីផ្សាររួមគ្នា ដោយមានបុគ្គលិកចុះធ្វើការផ្សព្វផ្សាយតាមការរដ្ឋានសំណង់ ផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គម ចូលរួមកម្ម​វិ​ធី​តាំ​ង​ពិ​ព័​រ​ណ៍ និងចុះ​ណែ​​នាំអតិថិជនដោយផ្ទាល់ផងដែរ។ លោករំពឹងថា បន្ទាប់ពីចាប់ដៃគ្នាយ៉ាងស្និតស្នាលនេះ ក្រុមហ៊ុនទាំងពីរ​នឹងទទួលបានជោគជ័យធំជាងនេះទ្វេរដង ពង្រឹងទីផ្សាររួមគ្នា ដោយទទួលបានអតិថិជនបន្ថែម ឬមានការគាំទ្រពីអតិថិជន គ្រោងនឹងនាំចូលប្រភេទផលិតផលបន្ថែម ស្វែករកផលិតផលដែលមានគុណភាពខ្ពស់ និងកំណត់គោលដៅរួមគ្នាជា​ច្រើនចំណុច​ទៀត។ បច្ចុប្បន្ន ផលិតផលសំខាន់ៗដែលមានស្រាប់ក្នុងក្រុមហ៊ុនទាំងពីរនេះ រួមមាន កុងតាក់បិទបើកភ្លើង, ព្រីភ្លើង, ឌីសង់ទ័រ, ថ្នាំពណ៍, ទុយោទឹក, ផលិតផលបិតកុំឲ្យជ្រាបទឹក និងផលិតផលជាច្រើនប្រភេទផ្សេងៗទៀត៕
អត្ថបទដោយ: Koemsoeun