កៅស៊ូខ្មៅ DR.FIXIT RAINKOT NO.3 ការពារជម្រាបទឹកលើដំបូលបានយ៉ាងល្អ

កៅស៊ូខ្មៅ DR.FIXIT RAINKOT NO.3 ការពារជម្រាបទឹកលើដំបូលបានយ៉ាងល្អ
បញ្ហជម្រាបទឹក នៅតែជាកង្វល់សម្រាប់អ្នកមែនទេ? សាកល្បងមកប្រើផលិតផលរបស់ DR.FIXIT ម្តងមើល ធានាថាអស់ក្តីបារម្ភពីបញ្ហាជម្រាបទឹកទៀតហើយ។ ថ្នាំការពារជម្រាបទឹកម៉ាក DR. FIXIT RAINKOT NO.3 គឺជាកៅស៊ូខ្មៅលាបកាពារជំរាបទឹកដែលមានសារធាតុ Polymer ដែលងាយស្រួលក្នុងការប្រើប្រាស់ ស្អិតជាប់បានល្អ អាចលាបលើផ្ទៃដែលសើមបាន ព្រមទាំងធន់នឹងការស៊ីដាច់។ កៅស៊ូខ្មៅប្រភេទនេះត្រូវបានប្រើដើម្បីការពារជម្រាបទឹកសម្រាប់ដំបូលបេតុង ទរទឹកបេតុង ​ជញ្ជាំង ដែក ឈើ ប្លាស្ទិក​​ ការពារការពុកផុយសម្រាប់គ្រឿងអំពីឈើ និង កំចាត់សម្លេងចេញពីដំបូលដែក ឬហ្គាវ៉ាណាយ។   ថ្នាំការពារជម្រាបទឹកនេះ អាចប្រើបានមួយស្រទាប់ក្នុង ១ម៉ែត្រការ៉េ ក្នុងបរិមាណល្បាយ ៥០០ ក្រាម លាបយ៉ាងតិច ២ ស្រទាប់ ហើយពី ១ ស្រទាប់ទៅ១ ស្រទាប់ត្រូវរង់ចាំរយៈពេលពី ៣ ទៅ ៦ ម៉ោង។ គិតមកដល់ពេលនេះ ផលិតលការពារជម្រាបទឹករបស់ DR.​ FIXIT បានចរាចរណ៍ក្នុងទីផ្សារកម្ពុជាប្រមាណ ១០ ឆ្នាំមកហើយ ក្នុងនោះមានផលិតផលចំនួន ២០ មុខដែលស្របតាមតម្រូវការនៅកម្ពុជា៕
អត្ថបទដោយ: Sreyluch