ក្រុមហ៊ុន​ចិន​​បោះទុន១,៧ពាន់​ដុល្លារ​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម

ក្រុមហ៊ុន​ចិន​​បោះទុន១,៧ពាន់​ដុល្លារ​សង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម
ក្រុមហ៊ុន​​​មិន​បង្ហាញ​ឈ្មោះ​​​ដ៏​ធំ​មួយ​មក​ពី​ប្រទេស​ចិន រួមគ្នា​ជាមួយ​នឹង​វិនិយោគិន​ក្នុង​ស្រុក​បង្កើត​​នូវ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្ដោត​លើ​សហគ្រាស​សម្ព័ន្ធ​មាន​លក្ខណៈ​អន្តរជាតិ និង​ពហុ​វិស័យ នៅ​ខេត្ត​​បី​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​​ពិធី​សម្ពោធ​គម្រោង​ទីក្រុង​មួយ​ឈ្មោះ ហេង​ហេង នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី១២ ខែ​ធ្នូ ឆ្នាំ២០១៨ លោក​ស៊ូ ឡាំង​ស៊ឹង ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ហេង​ហ៊ី គ្រុប​ បាន​​​ឲ្យ​ដឹង​ថា ក្រុមហ៊ុនរបស់លោក​គ្រោង​បោះទុក ១.៧០០លានដុល្លារ ដើម្បី​​វិនិយោគ​​វិស័យ​អចលនទ្រព្យ រួមមាន​អចលនវត្ថុ ពាណិជ្ជកម្ម ការ​គ្រប់គ្រង​អចលនវត្ថុ ការ​វិនិយោគ​ហិរញ្ញវត្ថុ សណ្ឋាគារ ភោជនីយដ្ឋាន ការកម្សាន្ត ការអភិវឌ្ឍន៍​ទេសចរណ៍ និង​ពាណិជ្ជកម្ម​អន្តរជាតិ​ជាដើម។ នៅ​ក្នុង​សម្រង់​មតិ​មួយ​តាម​រយៈ​គេហទំព័រ CNC Daily លោក ស៊ូ បាន​មាន​ប្រសាសន៍​ថា៖ “ក្រុមហ៊ុន​​នឹង​ប្រើប្រាស់​ទ្រព្យសកម្ម​សរុប​របស់​ក្រុមហ៊ុន​សម្ព័ន្ធ​ចំនួន១.៧០០លាន​ដុល្លារ លើ​ផ្ទៃដី​ប្រមាណ២ពាន់​ហិកតា នៅ​ខេត្ត​ព្រះសីហនុ ពោធិ៍សាត់ និង​ខេត្ត​ស្វាយរៀង"។ លោក​ហេង​បាន​បន្ថែម​ថា ​ទីក្រុង​ហេង ហេង ជា​គម្រោង​កម្មសិទ្ធិ​អចលវត្ថុ​អចិន្ត្រៃយ៍​ដ៏​ធំ​មួយ​​លើ​ផ្ទៃដី​​៧ហិកតា ដែល​មាន​​​សណ្ឋាគារ​​លំដាប់​ផ្កាយ កាស៊ីណូ អគារ​ការិយាល័យ អា​ផាត​មិន និង​គម្រោង​ផ្សារ​ទំនើប៣ពាន់​ម៉ែត្រការ៉េ ។ បាវិត​ជា​ទីក្រុង​ដ៏​ធំ​នៅ​ខេត្ត​ស្វាយរៀង នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​តំបន់​​​កាស៊ីណូ​ដ៏​មាន​ប្រជាប្រិយភាព។ មាន​​កាស៊ីណូ​​​តូច​ធំ​ពី​១០-១២កន្លែង និង​មាន​តំបន់​អភិវឌ្ឍន៍ ពី៦-៧​កន្លែង ដែល​បង្កើត​ឡើង​ដោយ​វិនិយោគិន​បរទេស។ វា​ជា​ទីក្រុង​មួយ​​កំពុង​មាន​ការ​​រីកចម្រើន​ចម្រើន​យ៉ាង​ឆាប់រហ័ស។ បច្ចុប្បន្ន​មាន​សណ្ឋាគារ និង​កាស៊ីណូ​ចំនួន៤បន្ថែម​បាន​​កំពុង​សាងសង់ ហើយ​ក៏​មាន​គម្រោង​សាងសង់​មួយ​ចំនួន​ទៀត ដែល​គ្រោង​​ឡើង​ជា​បន្តបន្ទាប់​នា​ពេល​ខាងមុខ”។
អត្ថបទដោយ: Dara