សមាគមអ្នកវាយតម្លៃអចលទ្រព្យជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនៅពាក់កណ្តាលខែធ្នូនេះ

សមាគមអ្នកវាយតម្លៃអចលទ្រព្យជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំថ្មីនៅពាក់កណ្តាលខែធ្នូនេះ

សមាគមអ្នកវាយ​តម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បានកំណត់ថ្ងៃបោះឆ្នោតជ្រើសរើសប្រធានសមាគម និងក្រុមប្រឹក្សាភិបាលនាអាណត្តិទី៦ សម្រាប់ឆ្នាំ ២០១៩-២០២០ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី ១៤​​ខែធ្នូ​ខាងមុខនេះហើយ។​

ការជ្រើសរើសរើស​ប្រធានថ្មីធ្វើឡើងបន្ទាប់ពីអាណតិ្តទី៥​នៃសមាគមនេះដែលដឹកនាំដោយលោក បណ្ឌិត​ គីម​ ហ៊ាង បានដឹកនាំជាប្រធាននៃសមាគមពីរអាណត្តិជាប់ៗគ្នា ហើយនឹងត្រូវបញ្ចប់នៅនៅចុងឆ្នាំនេះ ដើម្បីផ្តល់ឱកាសដល់អ្នកដឹកនាំថ្មី បន្តវេនដឹកនាំនាវា​វិស័យអចលនទ្រព្យ​អោយកាន់តែរីកចម្រើន។​

សម្រាប់អាណត្តិនេះបេក្ខជនបីរូបដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនអចលនទ្រព្យធំៗនៅកម្ពុជា​បានឈរឈ្មោះជាបេក្ខភាពប្រធានសមាគម CVEA​ ហើយបេក្ខជនម្នាក់នឹងត្រូវបានជ្រើសរើស​ជាប្រធានដឹកនាំក្នុងអាណត្តិថ្មីនេះតាមរយៈការបោះឆ្នោតពីសមាជិករបស់សមាគមដែលមានជាង ១០០ក្រុមហ៊ុននាពេលបច្ចុប្បន្ន។ បេក្ខភាពប្រធានទាំងបីនោះរួមមានលោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Mekong​ Brokerage Co., Ltd លោក វ៉ន ចាន់ថន​ នាយកប្រតិបត្តិក្រុមហ៊ុន Town City Real Estate Co., Ltd និងលោក សុត វីរៈ នាយកប្រតិបត្តិក្រុមហ៊ុន Huttons CPL Co., ltd។

ក្រោយការប្រកាសលទ្ធផលនារសៀលថ្ងៃទី១៤ ខែធ្នូ ទាំងប្រធាន និ​ងប្រធានក្រុមប្រឹក្សាភិបាលនៃសមាគម ​CVEA  ដែលទើបជាប់ថ្មីនឹងត្រូវឡើងសម្តែងមតិបេជ្ញាចិត្ត​ចំពោះតួនាទីរបស់ខ្លួនក្នុងការដឹកនាំសមាគមសម្រាប់អាណ្តត្តិថ្មីនេះ។

លោក ច្រឹក សុខនីម នាយកប្រតិបតិ្តក្រុមហ៊ុន Mekong Brokerage

លោក ច្រឹក សុខនីម នាយកប្រតិបត្តិក្រុមហ៊ុន Mekong Brokerage ដែលជាបេក្ខភាពប្រធានសមាគម CVEA ក្នុងអាណត្តិថ្មីនេះ បានសរសេររៀបរាប់តាមបណ្តាញសង្គមកាលពីម្សិលមិញ​ថា​ មានភារកិច្ចប្រាំយ៉ាង​ដែលអ្នកដឹកនាំត្រូវធ្វើមានដូចជា៖ ទី១) បង្កើតយុទ្ធសាស្ត្រនិងដឹកនាំការអនុវត្តឱ្យបានសម្រេចជោគជ័យ, ទី២) កសាង និងពង្រឹងសមត្ថភាព, ទី៣) បម្រើគាំទ្រ និងការពារសមាជិក,​ ទី៤) បង្កើត និងផ្តល់ឱកាសដល់សមាជិក និងទី៥) សម្របសម្រួលនិងដោះស្រាយបញ្ហាដែលសមាជិកប្រឈម ឬជួបប្រទះ។

បច្ចុប្បន្នសមាគមអ្នកវាយ​តម្លៃ​ និងភ្នាក់ងារអចលនវត្ថុកម្ពុជា មានសមាជិកជាង១០០​ក្រុមហ៊ុន។ សមាគមនេះត្រូវបានបង្កើតដំបូងនៅ​​ខែ​ ​សី​ហា​​ ​ឆ្នាំ​ ​២​០​០​៨ ​ដែ​​ល​មា​ន​ឈ្មោះដើ​ម​ថា​ «សមា​គ​ម​អ្ន​​ក​វា​យត​ម្លៃ​អ​ច​ល​ន​​វត្ថុ​ ​ក​ម្ពុ​ជា»​(​ ​N​V​A​​C​ )​​ ក្រោ​ម​កា​រ​ជួ​​យជ្រោ​ម​ជ្រែ​ង​ពី​ឯ​ក​ឧ​ត្ត​ម​ ​គា​ត​​​ឈ​ន់ ​​អតីត​រ​ដ្ឋ​​ម​ន្រ្តី​ក្រសួ​​ង​សេ​ដ្ឋ​កិ​ច្ច ​និ​ង​ហិ​រ​ញ្ញ​​វ​ត្ថុ ​។ ​ហើយ​ត្រូវ​បាន​ប្តូរ​ឈ្មោះ​មក​ជា​«សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) នៅ​ថ្ងៃ​ទី​០៧ ខែ​មេសា ឆ្នាំ​២០១១»

លោក វន ចាន់ថន នាយកប្រតិបតិ្តក្រុមហ៊ុន Town City Real Estate Co., Ltd

សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជាមាន​បេសកកម្ម​បង្កើន​ទំនុកចិត្ត​ដល់​សមាជិក​ក្នុង​សមាគម និង​សាធារណជនតាមរយៈ​ការ​ផ្តល់​នូវ​បទពិសោធន៍ ជំនាញនិង​ក្រមសីលធម៌​វិជ្ជាជីវៈ​ច្បាស់លាស់​ទាក់ទង​នឹង​វិស័យ​អចលនវត្ថុនៅកម្ពុជា។ ក្នុងអាណត្តិ​ទី​១ និង​ទី​ ២ សមាគមនេះត្រូវបានដឹកនំាដោយលោក ស៊ឹង ប៉ុណ្ណា អគ្គនាយក​ក្រុមហ៊ុនប៉ុណ្ណា រៀលធីគ្រុប ហើយលោកឧកញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​កម្ពុជា ស៊ីភីអិល​ បានជាប់ជាប្រធានក្នុងអាណត្តិទី​៣​ដោយឡែកអាណត្តិទី៤ និងទី៥ ត្រូវបានដឹក​នាំដោយលោកបណ្ឌិត គីម ហ៊ាងដែលនឹងត្រូវបញ្ចប់នៅខែធ្នូនេះ៕

លោក​ សុត វីរៈ នាយកប្រតិបតិ្តក្រុមហ៊ុន Hutton CPL 

អត្ថបទដោយ: Bunthoeun