Meizu C9 ស្មាតហ្វូនស៊េរីថ្មី ចេញមិនដល់មួយសប្តាហ៍ផង អស់ពីស្តុកបាត់ទៅហើយ!

Meizu C9 ស្មាតហ្វូនស៊េរីថ្មី ចេញមិនដល់មួយសប្តាហ៍ផង អស់ពីស្តុកបាត់ទៅហើយ!
ក្រុមហ៊ុន MEIZU នៅកម្ពុជា បានបញ្ជាក់ថា ទូរស័ព្ទម៉ូដែល MEIZU C9 ដែលជាស្មាតហ្វូនស៊េរីថ្មី ដែលចេញមិនដល់មួយសប្តាហ៍ផង ត្រូវបានអតិថិជនកម្មង់ច្រើនរហូតដល់អស់ពីស្តុកបាត់ទៅហើយ។ ស្មាតហ្វូន ម៉ូដែលនេះមានលក្ខណៈពិសេសជាច្រើន រួមមាន បច្ចេកវិទ្យាស្គេនមុខដោះសោរ (Facial Unlock), CPU ៤ គ្រាប់សម្រាប់ដំណើរការ, កាម៉េរាក្រោយទំហំ ១៣ មេហ្គាភិចសែល, កាម៉េរាមុខ ៨ មេហ្គាភិចសែល អេក្រង់ពេញគែម ៥,៤៥ អ៊ីងHD+, អ៊ីនធើណេត ៤G និង មានថាមពលថ្មធំ ៣០០០mAh។ កាន់តែពិសេស ស្មាតហ្វូនម៉ូដែលនេះ ដំណើរការដោយប្រព័ន្ធ Android Oreo 81 មានរ៉េម ២GB រួមជាមួយអង្គផ្ទុកទិន្នន័យ (Memory) 16G និង Resolution 1440 x 720។ ថ្មីៗនេះ MEIZU C9  ត្រូវបានក្រុមហ៊ុនដាក់លក់ក្នុងតម្លៃធូរថ្លៃ ត្រឹមតែ ៨៨ដុល្លារអាមេរិច តែប៉ុណ្ណោះ ដោយមានការថែមជូន កាស កញ្ចក់ការពារ និង សំបកការពារផងដែរ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន ​MEIZU ក៏បាននាំចូលទូរស័ព្ទដៃស្មាតហ្វូនម៉ូដែល MEIZU 16th ដែលមានរូបរាងស្តើង, បច្ចេកវិទ្យា​ស្គែនក្រយ៉ៅដៃលើអេក្រង់, អេក្រង់ ៦ អ៊ីង, កាមេរ៉ាក្រោយភ្លោះ 12MP+20MP, កាមេរ៉ាមុខ 20MP។ ស្មាតហ្វូនម៉ូដែលនេះ មានតម្លៃចាប់ពី ៤៩០ដុល្លារអាមេរិច ដល់ ៥៥០ដុល្លារអាមេរិច តាមកម្រិតអង្គផ្ទុកទិន្នន័យ ក្នុងនោះ ក្រុមហ៊ុន ក៏មានបន្ថែមជូន Mini Speaker ipower BS-01, BS-03, ស្ក្រីនការពារ និង សំបកការពារថែមទៀតផង។ MEIZU ជាក្រុមហ៊ុនមានមូលដ្ឋាននៅក្នុងក្រុង Zhuhai ខេត្ត Guangdong ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ និង ចាប់ផ្តើមផ្តោតលើការផលិតទូរស័ព្ទដៃក្នុងឆ្នាំ ២០០៨។ MEIZU គឺជាក្រុមហ៊ុនស្មាតហ្វូនធំលំដាប់ទី១១ ក្នុងពិភពលោក និង លក់ទូរស័ព្ទដៃរបស់ខ្លួនបានជាង ២០ លានគ្រឿង ក្នុងឆ្នាំ ២០១៥៕
អត្ថបទដោយ: Sreyluch